Connect with us
Trulli

កម្ពុជា​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំ​ងឹកូ​វី​ដ​-​១​៩​ ​ចំនួន​ ​៧​ ​នាក់​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ​២​៥​ ​មីនា​ ​និង​ឆ្លង​ថ្មី​ ​៥​៥​ ​នាក់​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​មីនា​

កម្ពុជា

កម្ពុជា​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំ​ងឹកូ​វី​ដ​-​១​៩​ ​ចំនួន​ ​៧​ ​នាក់​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ​២​៥​ ​មីនា​ ​និង​ឆ្លង​ថ្មី​ ​៥​៥​ ​នាក់​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​មីនា​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៥​៥​ ​នាក់​ ​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​ថ្មី​ ​មាន​ចំនួន​ ​២​៣​ ​នាក់​ ​។​

​ករណី​ឆ្លង​ថ្មី​ទាំងនេះ​មាននៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​ត្បូងឃ្មុំ​ ​កណ្តាល​ ​ព្រះ​សី​ហ​នុ ​និង​កំពង់ធំ​ ​។​ ​ក្នុង​នោះ​អ្នក​ឆ្លង​ថ្មី​នៅ​រាជធានី​ភ្នំពេញ​មាន​ច្រើនជាង​គេ​គឺ​រហូតដល់​ ​៤​០​ ​នាក់​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ​៨​០​៩​ ​នាក់​ ​ស្រី​ ​៣​៥​៤​ ​នាក់​ ​ប្រុស​ ​៤​៥​៥​ ​នាក់​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះ​សី​ហ​នុ ​កណ្តាល​ ​កោះ​កុង​ ​កំពង់ធំ​ ​ព្រៃវែង​ ​កំពង់ចាម​ ​សៀមរាប​ ​បាត់​ដំបង​ ​តាកែវ​ ​កែប​ ​ត្បូងឃ្មុំ​ ​និង​បន្ទាយ​មានជ័យ​ ​។​

​សូម​បញ្ជាក់​ថា​ ​ចាប់តាំង​ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​រហូតដល់​ព្រឹក​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​នេះ​ ​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៧​ ​ករណី​ហើយ​ ​ទៅលើ​ ​បុរស​ជន​ជាតិខ្មែរ​ចំនួន​ ​៤​ ​នាក់​ ស្រី្ត ​ជន​ជាតិខ្មែរ​ចំនួន​ ​២​ ​នាក់​ ​និង​បុរស​ជនជាតិ​ចិន​ចំនួន​ ​១​ ​នាក់​ ​។​

​បើ​តាម​ប្រភព​ពី​ព័ត៌មាន​ ​Fresh​ ​News​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បញ្ជាក់​ថា​ ​អ្នកជំងឺ​ ​២​ ​នាក់​ដែល​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​នេះ​មានឈ្មោះ​ ​ឈាន​ ​ប៊ុនធឿន​ ​ជន​ជាតិខ្មែរ​ ​ភេទប្រុស​ ​អាយុ​៣​៨​ឆ្នាំ​ ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​សាមគ្គី​ ​សង្កាត់​ត្រពាំង​ក្រសាំង​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ (​ជិត​ផ្សារ​សាមគ្គី​) ​ជាពិធី​ករ​ ​Free​lance​ ​តាម​រោងការ​ ​និង​ធ្លាប់ធ្វើ​ការ​ ​ជាមួយ​តារា​កំប្លែង​ ​សេង​ ​ចិន្តា​ (​ហៅ​ក្អី​ត​) ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល​ ​ឃុំ​មានជ័យ​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​។​ ​ចំណែក​ម្នាក់ទៀត​ ​ឈ្មោះ​ ​W​u J​i​an​n​an​ ​ជា​ជនជាតិ​ចិន​ ​ភេទប្រុស​ ​អាយុ​ ​៤​៣​ ​ឆ្នាំ​ ​ជា​បុគ្គលិក​កា​ស៊ី​ណូ ​នៅ​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​ ​៕​

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top