Connect with us
Trulli

លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​អំពាវនាវ​ឱ្យ​ពិភពលោក​កុំ​ទទួលស្គាល់​របប​យោធា​មី​យ៉ា​ន់​ម៉ា​

កម្ពុជា

លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​អំពាវនាវ​ឱ្យ​ពិភពលោក​កុំ​ទទួលស្គាល់​របប​យោធា​មី​យ៉ា​ន់​ម៉ា​

អតីត​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្សប្រជាធិបតេយ្យ​ ​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ថ្លែង​នៅ​ ​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​អំពាវនាវ​ឱ្យ​ពិភពលោក​កុំ​ទទួលស្គាល់​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ធ្វើ​ ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​។​

A protester holds an image of Senior General Min Aung Hlaing during an anti-coup march in February 2021. Getty Images

A protester holds an image of Senior General Min Aung Hlaing during an anti-coup march in February 2021. Getty Images

​កាល​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ធ្លាប់​បាន​បំពេញ​ទស្សន​ ​កិច្ច​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​ ​ពេល​នោះ​ ​លោក​ត្រូវ​បាន​ទទួល​ដោយ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​។​

​នេះ​ជា​លើក​ទី​១​ ​ដែលគេ​សង្កេតឃើញ​ថា​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​ចេញមុខ​ធ្វើ​ ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចាប់ពី​ពេល​មាន​រដ្ឋ​ ​ប្រហារ​មក​ ​។​

​លោក​ ​អូ​បា​ម៉ា​ ​ថ្លែង​ថា​ ​លោក​រន្ធត់ចិត្ត​ចំពោះ​អំពើ​ហិង្សា​ដែល​របប​យោធា​បាន​ប្រព្រឹត្ត​ ​ទៅលើ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​ថា​ ​លោក​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មានគំនិត​ស្រដៀង​អាមេរិក​ ​ក្នុង​កា​រដាក់​សម្ពាធ​ទៅ​ ​លើ​របប​យោធា​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ា​ន់​ម៉ា​ឡើងវិញ​ ​។​

​លោក​ ​អូ​បា​ម៉ា​ ​លើកឡើង​ថា​ ​ការ​ប្រឹងប្រែង​របស់​របប​យោធា​ដែល​ជារបប​ខុសច្បាប់​ ​និង​ឃោរ​ ឃៅ​ដើម្បី​ផ្លាស់ប្តូរ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​កំពុង​ទទួល​បាន​សេរីភាព​កាន់តែ​ធំធេង​ក្នុងរយៈ​ ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​នោះ​ ​គឺ​ច្បាស់​ណាស់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​មិន​អាច​ទទួលយក​បាន​ ​នោះ​ទេ​ ​ហើយ​លោក​ថា​ ​ពិភពលោក​ទាំងមូល​ក៏​មិនគួរ​ទទួលយក​របប​នេះ​នោះ​ដែរ​ ​។​

​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​នៅ​ក្នុង​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​មេដឹកនាំ​អា​ស៊ាន​បាន​ ​បើក​កិច្ចប្រជុំ​ទល់មុខគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិនយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​ដែល​ជា​មេដឹកនាំ​របប​យោធា​មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​អា​ស៊ាន​ ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ​។​ ​ប៉ុន្តែ​អា​ស៊ាន​មិនបាន​អញ្ជើញ​តំណាង​នៃ​រដ្ឋាភិបាល​ ​ឯកភាពជាតិ​ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បង្កើត​ឡើង​ដោយក្រុម​អ្នកនយោបាយ​គាំទ្រ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ឱ្យ​ចូលរួម​នោះ​ឡើយ​ ​។​

​ក្រោយ​កិច្ចប្រជុំ​ ​មេដឹកនាំ​អា​ស៊ាន​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​ឯកភាព​គ្នា​ចំនួន​ ​៥​ ​ចំណុច​ ​សម្រាប់​ដំណោះស្រាយនយោបាយ​មី​យ៉ា​ន៉ម៉ា ​។​ ​ចំណុច​ទាំង​ ​៥​ ​នោះ​រួម​មាន​ ​ទី​១​ ​ត្រូវ​បញ្ចប់​ ​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​បង្ហាញ​នូវ​ភាព​ ​អត់ធ្មត់​ខ្ពស់​បំផុត​ ​។​ ​ទី​២​ ​កិច្ច​សន្ទនា​ប្រកបដោយ​ស្ថាបនា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​ចាប់ផ្តើម​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាជន​ ​។​
​ទី​៣​ ​ប្រេសិត​ពិសេស​របស់​ប្រធាន​អា​ស៊ាន​ត្រូវ​សម្របសម្រួល​ឱ្យ​មានការ​សម្រុះសម្រួល​ ​ដំណើរ​ការសន្ទនា​ ​ដោយមាន​ការ​ជួយជ្រោមជ្រែង​ពី​អគ្គលេខាធិការ​អា​ស៊ាន​ ​។​
​ទី​៤​ ​អា​ស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅកាន់​មី​យ៉ា​ន់​ម៉ា​តាមរយៈ​មជ្ឈមណ្ឌល​សម្រប​ ​សម្រួល​អា​ស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ ​និង​ទី​៥​ ​ប្រេសិត​ពិសេស​ ​និង​ប្រតិភូ​អា​ស៊ាន​ត្រូវធ្វើ​ ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​សំណើ​របស់​ប្រទេស​សឹង្ហ​បុរី​ដែល​កន្លងទៅ​តែង​បាន​ទទូច​ឱ្យ​របប​ ​យោធា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ប្រធានាធិបតី​ ​វី​ន​ ​យីន​ (​Win​ ​M​y​in​t​) ឱ្យ​មាន​ ​សេរីភាព​ឡើងវិញ​ ​មិន​ត្រូវ​បានឃើញ​បញ្ចូល​នៅ​ក្នុង​សេចក្តី​សម្រេច​រួម​នោះ​ឡើយ​ ​។​

​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ថ្លែង​ថា​ ​ប្រទេសជិតខាង​របស់​មី​យ៉ា​ន់​ម៉ា​គួរ​ទទួលស្គាល់​ថា​ ​របប​យង់​ ​ឃ្នង​ដែល​មិន​ទទួលស្គាល់​តាមរយៈ​ឆន្ទៈ​របស់​ពលរដ្ឋ​នឹង​នាំមក​នូវ​តែ​អស្ថេរភាព​កាន់តែ​ធំធេង​ ​វិបត្តិ​មនុស្សធម៌​ ​និង​មាន​ហា​និ​ភ័យ​ខ្ពស់​ក្លាយទៅជា​រដ្ឋ​ដែល​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ ​។​

​លោក​ ​អូ​បា​មា​ ​លើកទឹកចិត្ត​មនុស្ស​ទាំងអស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​ចង់បាន​អនាគត​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​មួយ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បង្កើន​នូវ​សាមគ្គីភាព​រវាង​គ្នា​និង​គ្នា​ ​និង​រវាង​ក្រុម​ជនជាតិ​ ​និង​ក្រុម​អ្នក​កាន់សាសនា​ផ្សេងៗ​គ្នា​ ​។​

​លោក​ ​អូ​បា​ម៉ា​ ​មានប្រសាសន៍ថា​ ​«​នេះ​គឺជា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​ ​ប៉ុន្តែ​ការ​រួប​រួមគ្នា​ ​ភាព​ស៊ូទ្រាំ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​តំ​លៃ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ភាគច្រើន​ ​គឺជា​ការ​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​អាច​មាន​មេដឹកនាំ​គោរព​ឆន្ទៈ​របស់​ ​ប្រជាពលរដ្ឋ​»​ ​។​

​បើ​តាម​សមាគម​ជួយ​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ (​A​A​P​P​) ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​មាន​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ចំនួន​ ​៧​៥​៣​ ​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ ​និង​ ​៣​៤​៤​១​ ​នាក់​ផ្សេងទៀត​ ​កំពុង​ត្រូវ​បាន​របប​យោធា​ឃុំ​ខ្លួន​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​៕​

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top