Connect with us
Trulli

សហរដ្ឋអាមេរិក​សាទរ​កម្ពុជា​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​តាម​យន្ត​ការ​ (​CO​V​A​X)

កម្ពុជា

សហរដ្ឋអាមេរិក​សាទរ​កម្ពុជា​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​តាម​យន្ត​ការ​ (​CO​V​A​X)

​សហរដ្ឋអាមេរិក​អប​អរសាទរ​កម្ពុជា​ចំពោះ​ការ​មកដល់​ដោយ​ជោគជ័យ​នូវ​វ៉ាក់សាំង​ឈ្មោះ​ ​As​t​r​a​ ​Z​e​n​e​ca​ ​ចំនួន​ ​៣​២​៤​.​០​០​០​ ដូ​ស​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ​ចុះ​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​ថា​ ​ការ​ទទួល​បាន​វ៉ាក់សាំង​របស់​កម្ពុជា​នេះ​ ​គឺ​ដោយសារ​មានការ​ប្តេជ្ញា​ចិត្ត​ ​ជាមុន​ចំពោះ​ទី​ផ្សារ​ ​CO​V​A​X ​ដែល​ជា​គម្រោង​គំនិត​ផ្តួចផ្តើម​ជាស​កល​ក្នុង​ការ​គាំទ្រ​ការ​ទទួល​ ​បាន​ប្រកបដោយ​សមធម៌​នូវ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​-​១​៩​ ​។​ ​ស្ថានទូត​បញ្ជាក់​ថា​ ​ថ្មីៗ​នេះ​ ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​សម្រាប់​គ្រាដំបូង​ចំនួន​ ​២​ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​ ​ចំណោម​ប្រាក់​សរុប​ចំនួន​ ​៤​ ​ពាន់​លាន​ដុល្លារ​ ​ដល់​គម្រោង​គំនិត​ផ្តួចផ្តើម​នេះ​ ​ដែល​ធ្វើ​ឱ្យ ​សហរដ្ឋអាមេរិក​ជា​ប្រទេស​រួមចំណែក​ធំ​ជាងគេ​តែមួយ​គត់​ដល់​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ចំពោះ​មេ​រោ​កូ​វី​ដ​-​១​៩​ ​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​បាន​ថ្លែង​នៅ​ក្នុង​ ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ ​តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ (​US​AID​) ​សហរដ្ឋអាមេរិក​បាន​ ​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់​ជាង​ ​១​១​ ​លាន​ដុល្លារ​ ​ដែល​ជា​ជំនួយ​ពិសេស​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ ​កម្ពុជា​ក្នុង​ការ​ការពារ​ស្វែងរក​ ​និង​ឆ្លើយតបនឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​ ​ក៏ដូចជា​ជួយ​ដល់​ការ​ ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផង​ដែរ​ ​។​

​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​តាម​យន្ត​ការ​ ​CO​V​A​X ​ដែល​យន្ត​ការ​នេះ​ទើបបាន​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​ចំនួន​ ​៣​ ​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ប្រទេស​ទាំង​ ​១​៤​៣​ ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​នៃ​យន្ត​ការ​អន្តរជាតិ​នេះ​ ​។​ ​ប្រទេស​ពីរ​ ​ផ្សេងទៀត​ដែល​ទ​ទូល​បាន​វ៉ាក់សាំង​តាម​យន្ត​ការ​នេះ​មុន​កម្ពុជា​ ​គឺ​ប្រទេស​ហ្កា​ណា​ (​G​h​an​a​) ​និង​កូ​ឌី​វ​័​រ​ (​Ivory​ ​Coast​) ​នៅ​ក្នុង​ទ្វីប​អា​ហ្រិ​ក​ ​។​

​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​តាម​គម្រោង​របស់​កូ​វ៉ា​ក់ ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​២​០​% ​នៃ​ប្រជាជន​ចំនួន​ ​១​៦​ ​លាន​នាក់​ ​ដែល​ស្មើនឹង​ ​៣​ ​លាន​ ​២​ ​សែន​ ​នាក់​ ​ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន​ ​៦​ ​លាន​ ​៤​ ​សែន​ ដូ​ស​ ​។​ ​វ៉ាក់សាំង​ឈ្មោះ​ ​As​t​r​a​ ​Z​e​n​e​ca​ ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​ ​៣​២​៤​.​០​០​០​ ដូ​ស​ ​ដែល​កម្ពុជា​ទើប​ទទួល​បាន​ ​គឺ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ ​១​.​១​០​៤​.​០​០​០​ ដូ​ស​ ​ដែល​កម្ពុជា​ត្រូវ​ទទួល​បាន​ក្នុង​ឆមាស​ទី​ ​១​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជា​ជំនួយ​បឋម​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (​CO​V​A​X ​Facility​) ​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​និង​ភរិយា​ ​ក៏បាន​ទៅ​ទទួលការ​ចាក់​វ៉ា​ក់សំា​ង​ ​As​t​r​a​ ​Z​e​n​e​ca​ ​នេះ​រួចហើយ​នៅ​មន្ទីរពេទ្យ​ ​កាល់​ម៉ែត្រ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឈ្មោះ​ ​Sin​o​p​harm​ ​ចំនួន​ ​៦​០​ ​ម៉ឺន​ដូ​ស​ដល់​ប្រទេស​កម្ពុជា​ ​។​ ​ប៉ុន្តែ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​ដែល​កម្ពុជា​ទទួល​បាន​ពី​ចិន​ ​ត្រូវ​បាន​ភាគី​ចិន​ ​និង​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ថា​ ​សម្រាប់​ចាក់​តែ​ទៅលើ​ ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ដល់​ ​៥​៩​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​។​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ថា​ ​លោក​មិន​អាច​ទៅ​ទទួល​វ៉ាក់សាំង​ ​Sin​o​p​harm​ ​បានទេ​ ​ដោយសារ​លោក​​​មាន​ ​អាយុ​លើស​ពី​ ​៥​៩​ ​ឆ្នាំ​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​លោក​ ​ទៀ​ ​បាញ់​ ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ថា​ ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​របស់​ចិន​ចំនួន​ ​៤​០​ ​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​ដែល​ទីក្រុង​ប៉េកាំង​សន្យា​ផ្តល់​ ​ដល់​កម្ពុជា​ ​នឹង​មកដល់​កម្ពុជា​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top