Connect with us
Trulli

WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

តំបន់&អន្តរជាតិ

WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។

នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan) ដែលជានាយកកម្មវិធីសង្រ្គោះបន្ទាន់នៃ WHO បានឆ្លើយតបនៅក្នុង សន្និសីទកាសែតថា អង្គការសុខភាពពិភពលោកមិនមានអំណាចបង្ខំអ្នកណាម្នាក់នៅក្នុងរឿង នេះនោះទេ ។

សារព័ត៌មាន Aljazeera បានផ្សាយដោយស្រង់សំដីរបស់លោក រ៉ាយអិន ថា អង្គការសុខភាព ពិភពលោករំពឹងថានឹងទទួលបានកិច្ចសហប្រតិបត្តិការពេញលេញ ទទួលបានធាតុចូល និង ការគាំទ្រពីរដ្ឋជាសមាជិករបស់ WHO ទាំងអស់ ។

ពាក់ព័ន្ធនឹងប្រភពចំលងនៃជំងឺកូវីដ-១៩ មានការលើកឡើងផ្សេងៗគ្នាថា ជំងឺនេះមានប្រភព ចំលងមកពីសត្វប្រចៀវដែលបានចំលងមេរោគទៅកាន់សត្វមួយផ្សេងទៀតមុននឹងចំលងបន្ត ទៅកាន់មនុស្ស ។ ប៉ុន្តែគេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា សត្វដែលទទួលបាន ការចំលងពីសត្វប្រចៀវមុននឹងចំលងទៅកាន់មនុស្ស ជាសត្វអ្វីពិតប្រាកដនៅឡើយ​ ។ ក្នុង ពេលជាមួយគ្នា ក៏មានការលើកឡើងដែរថា ជំងឺកូវីដ-១៩ អាចមានប្រភពលេចមេរោគចេញពី មន្ទីរពិសោធន៍វេជ្ជសាស្រ្តនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូបិ ប្រទេសចិន ។

ការលើកឡើងចុងក្រោយនេះហើយ គឺជាប្រធានបទនៃការជជែកគ្នារបស់ក្រុមអ្នកវិទ្យាសាស្រ្ត ក្នុងរយៈពេលចុងក្រោយដែលឈានដល់ការស្នើឱ្យមានការស៊ើបអង្កេតពេញលេញជាថ្មីអំពី ប្រភពចំលងនៃជំងឺនេះ ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធហើយថា មន្ទីរវេជ្ជសាស្រ្តចិនមិនមែនជាប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។

 

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជូនក្រុមស៊ើបអង្កេតរបស់ខ្លួនទៅកាន់ ប្រទេសចិនដើម្បីស្វែងរកប្រភពចំលងនៃជំងឺកូវីដ-១៩ ម្តងរួចមកហើយ ។ ក្រោយការស៊ើប អង្កេតនោះ ក្រុមស៊ើបអង្កេតសន្និដ្ឋានថា លទ្ធភាពដែលថាជំងឺកូវីដ-១៩ មានប្រភពចេញពី មន្ទីរពិសោធន៍វេជ្ជសាស្រ្តចិន គឺពិបាកឱ្យជឿបានណាស់ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃក្រុមស៊ើបអង្កេតនេះទទួលស្គាល់ថា ពួកគេមិនអាចទទួលបានទិន្នន័យទាំងអស់ពី រដ្ឋាភិបាលចិននោះទេ ។ ការប្រកាសដូចនេះ បានជំរុញឱ្យមានកិច្ចពិភាក្សាអំពីការប្តេជ្ញាចិត្ត និងតម្លាភាពរបស់រដ្ឋាភិបាលចិនចំពោះការស៊ើបអង្កេតនេះ ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនថាមានចេតនា បញ្ចេញមេរោគជំងឺកូវីដ-១៩ ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្រ្តរបស់ខ្លួន​ ។ ចំណែករដ្ឋមន្រ្តីការ បរទេស​នៃរដ្ឋបាល លោក ដូណាល់ ត្រាំ លោក ម៉ៃ ប៉ុមប៉េអូ និយាយថា គេមានភស្តុតាំង សំខាន់ៗដែលអាចបញ្ជាក់ថា មេរោគជំងឺកូវីដ-១៩ មានប្រភពចេញពីមន្ទីរពិសោធន៍ក្នុង ប្រទេសចិន ។ យ៉ាងណាក្តី រដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានបញ្ចេញភស្តុតាំងទាំង នោះឡើយ ។

 

ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យអ្នក ជំនាញពាក់ព័ន្ធរបស់អាមេរិកបើកការស៊ើបអង្កេតទៅលើប្រភពចំលងនៃជំងឺកូវីដ-១៩  និងត្រូវឆ្លើយតបមកលោកអំពីលទ្ធផលស៊ើបអង្កេតនេះ ក្នុងរយៈពេល ៩០ ថ្ងៃ ៕

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

  • តំបន់&អន្តរជាតិ

    ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

    By

    សមត្ថកិច្ចវៀតណាមទីក្រុងហាណូយមកពីនាយកដ្ឋានសន្តិសុខសាធារណៈបានចេញសេចក្តី ជូនដំណឹងអំពីការដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអ្នកតស៊ូមតិជនជាតិយួនមួយរូបឈ្មោះ ឡេ វ៉ាំង យុង ( Lê Văn Dũng) ឬហៅថា ឡេ យុង វ៉ូវ៉ា (Lê Dũng Vova)...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top