Connect with us
Trulli

UN, ​US​, ​E​U ​ថ្កោលទោស​របប​យោធា​ជាថ្មី​ដែល​ធ្វើ​ឱ្យ​បាតុករ​ស្លាប់​ ​១​៨​ ​នាក់​

តំបន់&អន្តរជាតិ

UN, ​US​, ​E​U ​ថ្កោលទោស​របប​យោធា​ជាថ្មី​ដែល​ធ្វើ​ឱ្យ​បាតុករ​ស្លាប់​ ​១​៨​ ​នាក់​

​ការ​ថ្កោលទោស​បាន​បន្ត​ធ្លាក់​មក​ជាបន្តបន្ទាប់​ពី​ស្ថាប័ន​កំពូល​របស់​ពិភពលោក​ ​និង​ប្រទេស​ ​មហាអំណាច​ ​ទៅលើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែកុម្ភៈ​ ​បាន​ធ្វើការ​បង្ក្រាប​ ​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុម​បាតុករ​ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​ ​បណ្តាល​ ឱ្យ​មាន​មនុស្ស​យ៉ាងតិច​ ​១​៨​ ​នាក់​បាត់បង់ជីវិត​ ​និង​ជាង​ ​៣​០​ ​នាក់​ទៀត​រង​របួស​ ​។​

Police gesture toward protesters as security forces crack down on demonstrations against the military coup in Yangon on February 28, 2021. (Photo by Sai Aung Main / AFP) (Photo by SAI AUNG MAIN/AFP via Getty Images)

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ ​លោក​ ​Step​h​an​e​ ​D​u​jar​r​i​c ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ ​ថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ ​ហើយដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ ​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​ថា​ ​ការប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​និង​ ​ការ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត​ ​គឺ​មិន​អាច​ទទួលយក​បានទេ​ ​។​

​ចំណែក​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ ​លោក​ Jos​e​p​ Borr​e​l​l​ ​បាន​លើកឡើង​ថា​នៅ​ក្នុង​ ​សេចក្តីថ្លែង​ការណ៍​ដែរ​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​ត្រូវតែ​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​ខ្លួន​ ​ចំពោះ​ការ​តវ៉ា​ដោយ​សន្តិវិធី​ ​ដោយ​បាន​បន្សល់ទុក​មនុស្ស​ស្លាប់​ ​និង​រង​របួស​ជាច្រើន​ ​ដោយ​មិន​គោរព​តាម​ច្បាប់អន្តរជាតិ​។​ ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ​ ​។​

​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូប​នេះ​ ​ថ្លែង​សង្កត់ធ្ងន់​ថា​ ​«​សហភាព​អឺរ៉ុប​មាន​ជំហររឹង​មាំ​ ​ជាមួយ​ប្រជាជន​ដ៏​អង់អាច​ក្លាហាន​របស់​មី​យ៉ា​ន់​ម៉ា​ ​ហើយ​យើង​នឹង​ចាត់វិធានការ​ឆ្លើយតប​»​ ​។​

​ដោយឡែក​ ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​ក៏បាន​ប្រកាស​ចាត់​វិធាន​ ​ការ​បន្ថែម​ទៀត​ដែរ​ទៅលើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​ ​លោក​ J​a​k​e​ Su​l​l​i​van​ ​បាន​មានប្រសាសន៍​នៅ​ក្នុង​ ​សេចក្តីថ្លែង​ការណ៍​ ​ហើយ​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ថា​ ​«​យើង​នឹង​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​នានា​ ​នៅ​ក្នុង​តំបន់​ ​ឥណ្ឌូ​ – ​ប៉ាស៊ីហ្វិក​ ​និង​នៅ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ចាត់វិធានការ​លើ​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​»​ ​។​

​លោក​បញ្ជាក់​បន្ថែម​ថា​ ​«​យើង​កំពុង​រៀបចំ​សកម្មភាព​បន្ថែម​ដើម្បី​ឆ្លើយតប​ចំពោះ​ ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​អំពើ​ហិង្សា​ចុងក្រោយ​ ​និង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្មីៗ​នេះ​ ​។​ ​យើង​នឹង​មាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ចែករំលែក​នៅ​ថ្ងៃខាងមុខ​»​ ​។​

​ចំណែក​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​សរសេរ​នៅ​លើ​ ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​របស់​លោក​ថា​ ​«​យើង​ឈ​រយ៉ា​ង​រឹង​មាំ​ជាមួយ​ប្រជាជន​ដ៏​អង់អាច​ ​ក្លាហាន​របស់​ភូមា​ ​និង​លើកទឹកចិត្ត​ប្រទេស​ទាំងអស់​ឱ្យ​និយាយ​ដោយ​សំឡេង​តែមួយ​ ​ដើម្បី​គាំទ្រ​ឆន្ទៈ​របស់​ពួកគេ​»​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top