Connect with us
Trulli

មេដឹកនាំ​កំពូល​សាសនា​ថា​ ​អ៊ី​រ៉​ង់​មិន​ប្តូរ​ជំហរ​ឱ្យ​អាមេរិក​ ​ដក​ទណ្ឌកម្ម​ចេញពី​អ៊ី​រ៉​ង់​ជាមុន​នោះ​ទេ​

តំបន់&អន្តរជាតិ

មេដឹកនាំ​កំពូល​សាសនា​ថា​ ​អ៊ី​រ៉​ង់​មិន​ប្តូរ​ជំហរ​ឱ្យ​អាមេរិក​ ​ដក​ទណ្ឌកម្ម​ចេញពី​អ៊ី​រ៉​ង់​ជាមុន​នោះ​ទេ​

​មេដឹកនាំ​កំពូល​សាសនា​អ៊ី​រ៉​ង់ ​លោក​ ​A​y​a​toll​a​h​ ​A​l​i​ K​ham​e​n​e​i​ ​បាន​ថ្លែង​បញ្ជាក់​ជំហរ​ថា​ ​ប្រទេស​អ៊ី​រ៉​ង់​មិន​ចុះញ៉ម​នឹង​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌ​នោះ​ទេ​ ។​

​លោក​ ​A​y​a​toll​a​h​ ​A​l​i​ K​ham​e​n​e​i​ ​បាន​ថ្លែង​ទៅកាន់​ប្រជាជាតិ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​ថា​ ​សហរដ្ឋអាមេរិក​បាន​បរាជ័យ​នៅ​ក្នុង​ ​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​តាំងពី​ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​ ​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មក​ម៉្លេះ ​។​

លោក​ ​A​y​a​toll​a​h​ ​A​l​i​ K​ham​e​n​e​i​ ​បាន​និយាយ​បែប​ចំអកដាក់​អា​មា​រិ​កថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បរាជ័យ​រួចហើយ​ ​និង​បាន​ធ្វើ​ឱ្យ​អាមេរិក​មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​ទៀត​ផង​ ​ហើយ​ថា​ ​សហរដ្ឋអាមេរិក​ត្រូវ​ដឹង​ពី​រឿង​នេះ​ ​។​ ​លោក​បន្ថែម​ថា​ ​ប្រសិនបើ​រដ្ឋបាល​ប្រធានាធិបតី​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ចង់​បន្ត​ធ្វើ​ដូច​រដ្ឋបាល​មុន​ដែរ​នោះ​ ​ពួកគេ​នឹង​ទទួល​នូវ​បរាជ័យ​ដូចគ្នា​ ​។​

​កាលពី​ឆ្នាំ​ ​២​០​១​៨​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់ ​ឆ្នាំ​ ​២​០​១​៥​ ​ដែល​ត្រូវ​បាន​រដ្ឋបាល​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​បង្កើត​ឡើងជា​មួយ​ប្រទេស​មួយ​ចំនួន​ ​ផ្សេងទៀត​ ​រួម​មាន​ ​អ៊ី​រ៉​ង ​បារាំង​ ​អង់គ្លេស​ ​អាល្លឺម៉ង់​ ​រុស្សី​ ​និង​ចិន​ ​។​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​ទៅលើ​ប្រទេស​អ៊ី​រ៉​ង់​ដែល​ត្រូវ​បាន​រដ្ឋបាល​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​បាន​ដកចេញ​ ​។​

​នៅ​មិនទាន់​មានការ​ឆ្លើយតប​យ៉ាងណា​ពី​ភាគី​អាមេរិក​នៅឡើយ​ចំពោះ​ការ​លើកឡើង​របស់​ ​មេដឹកនាំ​កំពូល​សាសនា​អ៊ី​រ៉​ង់​នៅ​ពេលនេះ​ ​។​

ប៉ុន្តេ​រដ្ឋាភិបាល​លោក​ ចូ ​បៃ​ដិ​ន​ ​តែង​បាន​អះអាង​ថា​ ​ដរាបណា​អ៊ី​រ៉​ង់​មិន​វិលត្រឡប់​មក​អនុវត្ត​ ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​ ​២​០​១​៥​ ​ជាមុន​នោះ​ទេ​ ​អាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​ចេញពី​អ៊ី​រ៉​ង់​នោះ​ ​ឡើយ​ ​។​ ​ប៉ុន្តែ​អ៊ី​រ៉​ង់​បាន​ទាមទារ​ឱ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ជាមុន​សិន​ ​មុននឹង​និយាយ​ដល់​រឿង​ ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​កាល​ព​ឆ្នាំ​ ​២​០​១​៥​ ​។​ ​អ៊ី​រ៉​ង់​តែង​ចោទ​អាមេរិក​ថា​ ​មិនបាន​គោរព​ ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នោះ​ទេ​ ​។​

​លោក​ ​A​y​a​toll​a​h​ ​A​l​i​ K​ham​e​n​e​i​ ​បញ្ជាក់​ជាថ្មី​ថា​ ​អាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម​ឱ្យ​អស់​ចេញពី​អ៊ី​រ៉​ង់ ​ជាមុន​សិន​ ​។​

​លោក​ក៏បាន​ណែនាំ​ដល់​អ្នកនយោបាយ​អ៊ី​រ៉​ង់ឱ្យ​ចេះ​ដោះស្រាយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ ​អ៊ី​រ៉​ង់​តាមរបៀប​ផ្សេង​ក្នុងពេលដែល​អ៊ី​រ៉​ង់​កំពុង​ទទួលរង​នូវ​ទណ្ឌកម្ម​ ​និង​មិន​ត្រូវ​ផ្សា​ភ្ជាប់​រឿង​ ​ទណ្ឌកម្ម​ទៅ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះ​ទេ​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top