Connect with us
Trulli

នៅ​បង់​ក្លា​ដែ​សសេះ​ជាង​ ​២​០​ ​ក្បាល​ងាប់​ព្រោះ​អត់អាហារ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​

តំបន់&អន្តរជាតិ

នៅ​បង់​ក្លា​ដែ​សសេះ​ជាង​ ​២​០​ ​ក្បាល​ងាប់​ព្រោះ​អត់អាហារ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​

ក្នុងរយៈពេល​តែ​ ​១​ ​ខែ​ ​មាន​សេះ​ជាង​ ​២​០​ ​ក្បាល​បាន​ងាប់​ដោយសារតែ​អត់អាហារ​នៅ​ ​ក្នុង​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ ​។​ ​នេះ​បើ​តាម​ការ​ ឱ្យ​ដឹង​របស់​ម្ចាស់​ចិញ្ចឹម​សេះ​កាលពី​ថ្ងៃ​ទី​៣​០​ ​ឧសភា​ ​ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​១​ ​ខែ​ឧ​ភ​សា​ ​។​

ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិ​ស​័​យ​ទេសចរណ៍​របស់​ប្រទេស​ ​បង់​ក្លា​ដែ​ស​ ​។​ ​បង់​ក្លា​ដែ​ស​ដែល​មាន​ប្រជាជន​ចំនួន​ ​១​៦​៨​ ​លាន​នាក់​កំពុង​ហែល​ឆ្លងកាត់​ ​រលក​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

​ម្ចាស់​ចិញ្ចឹម​សេះបា​ន​ឱ្យ​ដឹង​ថា​ ​ពួកគេ​កំពុង​ជួបប្រទះ​ការលំបាក​ក្នុង​ជីវភាព​ដើម្បី​ផ្គត់ផ្គង់​ ​ចំណីអាហារ​ដល់​សេះ​របស់​ខ្លួន​ ​ដោយហេតុ​តែ​វិ​ស​័​យ​ទេសចរណ៍​ធ្លាក់ចុះ​ ​។​ ​ជាទូទៅ​ ​ពួកគេ​រក​ ​ចំណូល​បាន​ដោយ​យក​សេះ​របស់​ខ្លួន​ទៅ​ដឹក​ភ្ញៀវ​ទេសចរណ៍​ជិះ​លេងកំសាន្ត​នៅ​តាម​ឆ្នេរ​ ​សមុទ្រ​ ​ខក់​ ​បា​សា​ (​Co​x’s B​a​z​ar​) ​ដែល​ជា​ឆ្នេរ​វែង​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ​។​

​អ្នកស្រី​ ​ហ្វា​រី​ដា​ ​បេ​ហ្គូ​ម​ (​F​arid​a​ ​Beg​u​m​) ​ដែល​ជា​អ្នកនាំពាក្យ​ ​នៃ​សមាគម​ម្ចាស់​សេះ​ ​ខក់​ ​បា​សា​ ឱ្យ​ដឹង​ថា​ ​«​ចាប់តាំង​ពី​ពេល​ជំងឺ​កូ​វី​ដ​–​១​៩​ ​វាយលុក​កាន់តែ​ខ្លាំង​ ​ចំនួន​ភ្ញៀវ​ ​ទេសចរណ៍​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​។​ ​ពួកយើង​កំពុង​ជួបប្រទះ​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ​។​ ​តើ​យើង​អាច​មានលទ្ធភាព​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​សត្វ​សេះ​ទាំងអស់​នោះ​ដូចម្តេច​បាន​?​»​

​អ្នកស្រី​និយាយ​ថា​ ​យ៉ាងហោចណាស់​ក៏មាន​សេះ​ចំនួន​ ​២​១​ ​ក្បាល​ដែរ​ក្នុងចំណោម​សេះ​សរុប​ ​ចំនួន​ ​៩​០​ ​ក្បាល​ដែល​សមាគម​ម្ចាស់​សេះ​ ​ខក់​ ​បា​សា​ ​មាន​សម្រាប់​យកទៅ​ដឹក​ភ្ញៀវ​ ​ទេសចរណ៍​ជិះ​កំសាន្ត​ ​។​ ​អ្នកស្រី​ថា​ ​ចំណែក​សេះ​ដែល​នៅ​រស់​ផ្សេងទៀត​ ​បច្ចុប្បន្ន​ក៏​កំពុង​ប្រ​ ​ឈម​ទៅ​នឹង​ការ​ខ្វះ​ចំណីអាហារ​ ​ដែល​កំពុង​ធ្វើ​ឱ្យ​រូបរាង​របស់​ពួកវា​ស្គមស្គាំង​ ​។​

​កាលពីឆ្នាំទៅ​ ​នៅពេលដែល​មានការ​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មាន​សេះ​ចំនួន​ ​៤​១​ ​ក្បាល​បាន​ងាប់​ ​ក្នុង​នោះ​ក៏មាន​សេះ​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​ ​បេ​ហ្គូ​ម​ ​ចំនួន​ ​៨​ ​ក្បាល​ផង​ដែរ​ ​។​

​ដោយសារតែ​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ចំណី​ដល់​សេះ​របស់​ខ្លួន​ដូចមុន​បាន​ ​ម្ចាស់​សេះ​មួយ​ចំ​នូន​ ​បាន​ព្រ​លែង​សេះ​របស់​ខ្លួន​ដើរ​ស្វែងរក​ចំណី​ដោយខ្លួនឯង​ ​ដោយ​សង្ឃឹម​ថា​សេះ​របស់​ពួកគេ​ ​អាច​រស់រាន​បាន​ដោយសារ​ការ​ស៊ី​ស្មៅ​ ​ឬ​ចំណី​ផ្សេងៗ​ដែល​ពួកវា​អាច​​​រក​បាន​ដោយខ្លួនឯង​ ​។​

​ម្ចាស់​សេះ​និយាយ​ថា​ ​ពួកគេ​កំពុង​ជួបប្រទះ​ការលំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ខ្លួន​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​ក៏មាន​អ្នកខ្លះ​ទៀត​បាន​ខ្ចី​លុយ​គេ​មក​ដើម្បី​ដោះស្រាយបញ្ហា​ជីវភាព​ ​និង​ត្រូវ​បាន​ម្ចាស់បំណុល​មក​ទារ​សឹងតែ​រាល់​ស​ប្តាហ៍ ​។​

​អ្នកស្រី​ ​បេ​ហ្គូ​ម​ ​ដែល​កំពុង​ជំពាក់បំណុលគេ​ចំនួន​ ​១​.​២​០​០​ ​ដុល្លារ​អាមេរិក​បាន​ត្អូញត្អែរ​ថា​ ​ម្ចាស់បំណុល​បាន​មក​ផ្ទះ​របស់​អ្នកស្រី​ស្ទើរតែ​ជា​រៀងរាល់​ស​ប្តាហ៍​ដើម្បី​ទារបំណុល​ ​ប៉ុន្តែ​អ្នក​ ​ស្រី​ថា​ ​គ្មាន​លទ្ធភាព​សងបំណុល​នៅ​ពេលនេះ​នោះ​ទេ​ ​លុះណាតែ​មាន​អ្នកទេសចរ​ណ៍​មក​ ​ទៀត​ ​ទើប​អ្នកស្រី​អាច​​​រក​ប្រាក់ចំណូល​ ​និង​មានលទ្ធភាព​សងបំណុល​វិញ​ ​។​

​ជាទូទៅ​ ​មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ ​២​ ​លាន​នាក់​មក​ទស្សនា​តំបន់​ឆ្នេរ​ ​ខក់​ ​បា​សា​ ​ជា​រៀង​ ​រាល់​ឆ្នាំ​ ​។​

​ម្ចាស់​សេះ​ម្នាក់ទៀត​ឈ្មោះ​ ​សា​វ៉ា​ ​អាសា​ម​ (S​ar​war​ ​A​z​am​) ​និយាយ​ថា​ ​សេះ​របស់​គាត់​មួយ​ ​ក្បាល​បាន​ងាប់​កាលពី​ស​ប្តាហ៍​មុន​ ​ហើយ​សេះ​មួយ​ក្បាល​ទៀត​ក៏​កំពុង​ប្រឈម​នឹង​ការ​អត់​ ​ចំណីអាហារ​ផង​ដែរ​ ​។​

​ចំណែក​លោក​ ​នី​សាន​ ​អាសា​ន​ (N​i​s​h​an​ ​A​h​s​an​) ​ដែល​ជា​ម្ចាស់​សេះ​មួយ​រូប​ទៀត​ ​បាន​ឱ្យ​ដឹង​ថា​ ​កាលពី​ពេល​មាន​អ្នកទេសចរ​ណ៍​មកលេង​ច្រើន​ ​សេះ​មួយ​ក្បាល​អាច​​​រកលុយ​បាន​រហូតដល់​ ​២​៣​ ​ដុល្លារ​ក្នុងមួយថ្ងៃ​ ​។​ ​លោក​ថា​ ​មួយ​ចំណែក​នៃ​ប្រាក់ចំណូល​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​ ​ចំណីអាហារ​ល្អ​ៗ​សម្រាប់​សេះ​ ​។​ ​ប៉ុន្តែ​នៅពេលដែល​គ្មាន​អ្នកទេសចរ​ណ៍ ​ម្ចាស់​សេះ​គ្មាន​ ​ចំណូល​នោះ​ទេ​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top