Connect with us
Trulli

ចិន​វាយប្រហារ​សេចក្តីថ្លែង​ការណ៍​ ​អាមេរិក​-​ជប៉ុន​ ​មុន​ជំនួប​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​-​អាមេរិក​

តំបន់&អន្តរជាតិ

ចិន​វាយប្រហារ​សេចក្តីថ្លែង​ការណ៍​ ​អាមេរិក​-​ជប៉ុន​ ​មុន​ជំនួប​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​-​អាមេរិក​

​មុននឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​នៅ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ទឹកដី​អាមេរិក​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ដល់​ ​១​៩​ ​ខែ​មីនា​ ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ ​Ant​on​y​ ​Blink​e​n ​និង​រដ្ឋ​ម​ន្រ្តី​ការពារ​ ​ជាតិ​អាមេរិក​ ​លោក​ ​L​l​o​y​d​ ​A​us​tin​ ​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ដែល​ជាស​ម្ព័ន្ធ​មិត្ត​ ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដើម្បី​ពិភាក្សា​ការងារ​ ​និង​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​ដែល​ធ្វើ​ឱ្យ​ទី​ ​ក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ទីក្រុង​ហុងកុង​ ​បញ្ហា​ជនជាតិ​ ​អ៊ុយ​ហ្គួ​រ​ ​នៅ​ខេត្ត​ស៊ីង​ជាំ​ង​ ​ប្រទេស​ចិន​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​។​

​ជាប្រតិកម្ម​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ការរិះគន់​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​ ​បើ​ទោះ​ជា​នឹង​ ​ត្រូវ​ជួប​ប្រជុំ​ជាមួយ​ភាគី​អាមេរិក​ក្នុងពេលឆាប់ៗ​នេះ​ក្តី​ ​។​

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​រាយការណ៍​ថា​ ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ចិន​បាន​ធ្វើឡើង​កាលពី​ ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ក្រោយ​ពី​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​និង​ការពារ​ជាតិ​អាមេរិក​ ​និង​សម​ភាគី​ជប៉ុន​ ​របស់​ខ្លួន​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​ក្រោយ​ជំនួប​ប្រជុំ​ ​ហៅ​ឥរិយាបថ​របស់​ប្រទេស​ចិន​ ​មិន​ស្រប​ទៅ​នឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ​លោក​ ​Z​h​a​o ​L​i​j​i​an​ ​និយាយ​ថា​ ​ប្រធាន​បទ​អំពី​ទីក្រុង​ ​ហុងកុង​ ​និង​បញ្ហា​ស៊ីង​ជាំ​ង​ ​នឹង​ត្រូវ​ដាក់​នៅ​លើ​តុ​ពិភាក្សា​នៅ​ក្នុង​ជំនួប​ជាមួយ​អាមេរិក​ ​នៅ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​។​

​លោក​បញ្ជាក់​ថា​ ​៖​ ​«​យើង​មិនដែល​និយាយ​ថា​ក្នុង​អំឡុង​ពេល​នៃ​ការសន្ទនា​ ​យើង​មិន​អាច​ ​និយាយ​ពី​បញ្ហា​ហុងកុង​ ​និង​ស៊ី​ន​ជាំ​ង​បានទេ​ ​។​ ​យើង​នឹង​បញ្ជាក់​ជំហរ​របស់យើង​ចំពោះ​ ​ភាគី​អាមេរិក​»​ ​។​

​លោក​បន្ថែម​ថា​ ​ការ​ទទួលយក​ការ​អញ្ជើញ​របស់​អាមេរិក​គឺ​បាន​បង្ហាញ​ពី​សុ​ឆន្ទៈ​ ​និង​ភាព​ ​ស្មោះត្រង់​របស់​ចិន​រួច​ទៅ​ហើយ​ ​និង​ថា​ ​«​សេចក្តីថ្លែង​ការណ៍​រួម​រវាង​សហរដ្ឋអាមេរិក​ – ​ជប៉ុន​គឺជា​ការវាយប្រហារ​ដ៏​សាហាវ​ទៅលើ​គោល​នយោបាយ​ការបរទេស​របស់​ចិន​ ​និង​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ ​ផលប្រយោជន៍​ចិន​»​ ​។​

​ចំណែក​អាមេរិក​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​អ្នកនាំពាក្យ​សេតវិមាន​ ​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​និយាយ​ថា​ ​នៅ​ពេល​ជួប​ប្រជុំ​ជាមួយ​ម​ន្រ្តី​ចិន​នៅ​ថ្ងៃ​ទី​ ​១​៨​ ​និង​១​៩​ ​ខែ​មីនា​ ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ខាងមុខនេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​Ant​on​y​ ​Blink​e​n ​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​លោក​ J​a​k​e​ Su​l​l​i​van​ ​នឹង​មិន​អល់អែក​ក្នុង​ការ​លើកឡើង​ពី​បញ្ហា​រសើប​ៗ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​ ​មិនថា​រឿង​ពាក់ព័ន្ធ​នឹង​កោះ​តៃ​វ៉ាន់​ ​រឿង​នៅ​ហុងកុង​ ​ឬ​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ​ឡើយ​ ​។​

​ក្រៅពី​នេះ​ ​អ្នកស្រី​ថា​ ​បញ្ហា​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​កាន់សាសនា​អ៊ី​ស្លា​ម​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ប្រទេស​ចិន​ ​ក៏​នឹង​ក្លាយ​ជា​ប្រធាន​បទ​ដែល​អាមេរិក​នឹង​លើកឡើង​នៅ​ក្នុង​ ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ចិន​ដោយ​ផ្ទាល់​ផង​ដែរ​ ​៕​ ​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top