Connect with us
Trulli

លោក បៃ​ដិន៖ ចិន​ត្រូវ​ប្រឈម​ផលវិបាក ដោយ​ការរំលោភ​សិទ្ធិមនុស្ស​

តំបន់&អន្តរជាតិ

លោក បៃ​ដិន៖ ចិន​ត្រូវ​ប្រឈម​ផលវិបាក ដោយ​ការរំលោភ​សិទ្ធិមនុស្ស​

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិន (Joe Biden​) ថ្លែង​ថា​ប្រទេស​ចិន​នឹង​ត្រូវ​ប្រឈម មុខនឹង​ការ​ផលវិបាក​ដោយសារតែ​ការរំលោភ​បំពាន​លើ​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ ។

លោក បៃ​ដិន ថ្លែង​បែបនេះ ខណៈ​ឆ្លើយតបទៅនឹង​សំណួរ​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ ដោយមាន​ផ្សាយ​តាម​ទូរទស្សន៍​ផង​ដែរ ។

នេះ​គឺជា​លើក​ទី ១ ដែលគេ​បានឮ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ថ្លែង​អំពី​បញ្ហា​រំលោភសិទ្ធិ មនុស្ស​របស់​ប្រទេស​ចិន​ជា​សាធារណៈ​ចាប់តាំងពី​លោក​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ចាប់ពី​ថ្ងៃទី ២០ ខែមករា មក ។

លោក បៃ​ដិន បាន​ថ្លែង​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​សង​នូវ​តំលៃ​នៃ​ការរំលោភ​សិទ្ធិមនុស្ស របស់​ខ្លួន ដែល​នេះ​លោក បៃ​ដិន ចង់​សង្កត់ធ្ងន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ចាប់ ឃុំឃាំង​ជន​ជា​តិ​អ៊ុយ​ហ្គួ​រកា​ន់​សាសនា​អ៊ី​ស្លាម​ នៅក្នុង​ជំរំ​ដោយ​អាជ្ញាធរ​ចិន ។

លោក​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​វាយតម្លៃ​ឡើងវិញ​នូវ​តួនាទី​របស់​ខ្លួន​ នៅ​លើ​ពិភពលោក ក្នុង​ការ​និយាយ​ពី​សិទ្ធិមនុស្ស ហើយ​ថា​លោក​នឹង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ ឱ្យ​ប្រទេស​ចិន​គោរព​សិទ្ធិ​របស់​ជន​ជា​តិ​អ៊ុយ​ហ្គួរ ។

សារព័ត៌មាន CNA បាន​ស្រង់​សម្តី​លោក ចូ បៃ​ដិន ដោយ​បាន​កត់សម្គាល់​ថា «ប្រទេស​ចិន កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក ហើយ​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន ពួក​គេ​ត្រូវតែ​ទទួល​បាន​ទំនុកចិត្ត​ពី​ប្រទេស​ដទៃទៀត»

លោក​បន្ថែម​ថា ដរាបណា​ប្រទេស​ចិន​ចូលរួម​ក្នុង​សកម្មភាព​ដែល​ផ្ទុយ​នឹង​សិទ្ធិមនុស្ស​ជា មូលដ្ឋាន វា​នឹង​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​ក្លាយជា​មេដឹកនាំ​ពិភពលោក ។

នៅ​មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​ពី​រដ្ឋាភិបាល​ចិន​នៅឡើយ​ទេ​ចំពោះ​ការ​លើកឡើង របស់​លោក បៃ​ដិន នេះ ។

គេ​នៅចាំ​បាន​ថា នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក បៃ​ដិន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជី​នពីន កាលពី​ពេល​ថ្មី​ៗ នេះ លោក Biden បាន​សង្កត់ធ្ងន់​លើ​អាទិភាព​របស់ សហរដ្ឋអាមេរិក​ក្នុង​ការ​ថែរក្សា​តំបន់ ឥណ្ឌូ​-ប៉ាស៊ីហ្វិក មួយ​ប្រកបដោយ​ភាព​សេរី និង​បើក ចំហ ។ តំបន់ ឥណ្ឌូ​-ប៉ាស៊ីហ្វិក នេះ​ហើយ ដែល​ជាទី​តាំង​យុទ្ធ​សាស្រ្ត​ប្រទាញប្រទង់​អំណាច គ្នា​រវាង​ចិន និង​សហរដ្ឋអាមេរិក ។

ក្រៅពីនោះ លោក បៃ​ដិន ក៏បាន​ប្រាប់​លោក ស៊ី ជី​នពីន អំពី​ការ​បារម្ភ​របស់​សហរដ្ឋអាមេរិក ទៅលើ​ការអនុវត្ត​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ និង​បញ្ហា​សិទ្ធិមនុស្ស ដូចជា​ករណី​បង្រ្កាប​នៅ​ទីក្រុង ហុងកុង ការ​ឃុំឃាំង​ជន​ជា​តិ​អ៊ុយ​ហ្គួ​រនៅ​ខេត្ត​ស៊ីង​ជាំ​ង និង​ការ​ដាក់​សម្ពាធ​របស់​ចិន​ទៅលើ កោះ​តៃវ៉ាន់ ជាដើម ៕

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top