Connect with us
Trulli

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ស្នើ​ឱ្យ​អា​ស៊ាន​ប្រជុំ​ដោះស្រាយ​វិបត្តិនយោបាយ​ នៅ​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ស្នើ​ឱ្យ​អា​ស៊ាន​ប្រជុំ​ដោះស្រាយ​វិបត្តិនយោបាយ​ នៅ​មី​យ៉ា​ន់​ម៉ា​

​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​លោក​ Joko ​W​i​do​do​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​នេះ​ ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ ​ប្រជុំ​អា​ស៊ាន​កំរិត​ខ្ពស់​ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ ​អូស​បន្លាយ​ចាប់តាំង​ពី​ពេល​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​ ​នេះ​បើ​តាម​ការ​ ​ផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​លោក​ Joko ​W​i​do​do​ ​បាន​អំពាវនាវ​ឱ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ឡើងវិញ​ ​និង​បញ្ឈប់​នូវ​អំពើ​ហិង្សា​ ​។​

​ឆ្នាំនេះ​ប្រទេស​ប្រ៊ុ​យ​ណេ​គឺជា​ប្រធាន​ឆ្លាស់​វេន​របស់​អា​ស៊ាន​ ​។​ ​លោក​ ​W​i​do​do​ ​ថា​លោក​នឹង​ ​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​ប្រ៊ុ​យ​ណេ​ក្នុង​ពេល​ឆាប់​ដែល​អាច​ធ្វើ​បាន​ដើម្បី​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​ ​កំរិត​ខ្ពស់​នៅ​ក្នុង​ក្របខណ្ឌ​អា​ស៊ាន​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​

​មេបញ្ជាការ​កងទ័ព​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​លោក​ ​H​a​d​i​ ​T​j​a​h​j​ant​o ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​តាមរយៈ​កិច្ចប្រជុំ​ ​Video Conference​ ​ជាមួយ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​សមាជិក​អា​ស៊ាន​ ​ក៏បាន​សម្តែង​ការ​បារម្ភ​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​ ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ឧត្តមសេនីយ៍​ ​M​in​ ​A​un​g​ ​H​lain​g​ ​ក៏​ស្ថិតនៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ​ហើយក៏​ជាលើកដំបូង​ដែល​ ​លោក​បាន​បង្ហាញខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​ចាប់តាំង​ពី​ក្តោបក្តាប់​អំណាច​ក្រោយ​រដ្ឋប្រហារ​មក​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​ឥណ្ឌូ​នេ​ស៊ី​ធ្លាប់​បាន​ជួបពិភាក្សា​ម្តង​រួចមក​ហើយ​ជាមួយ​ក្រុម​យោធា​ ​និង​តំណាង​នៃ​រដ្ឋាភិបាល​គណបក្ស​ N​L​D​ ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ជាដុំកំភួន​នោះ​ទេ​ ​។​

​បើ​តាម​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​នេះ​មាន​មនុស្ស​ចំនួន​ ​២​២​៤​ ​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ ​ចាប់​តំា​ង​ពី​រដ្ឋប្រហារ​នៅ​ ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top