Connect with us
Trulli

របប​យោធា​មី​យ៉ា​ន់​ម៉ា​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ចក្រភពអង់គ្លេស​ ​ក្រោយ​ពី​និយាយ​គាំទ្រ​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​

តំបន់&អន្តរជាតិ

របប​យោធា​មី​យ៉ា​ន់​ម៉ា​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ចក្រភពអង់គ្លេស​ ​ក្រោយ​ពី​និយាយ​គាំទ្រ​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​

​របប​យោធា​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ចក្រភពអង់គ្លេស​ឱ្យ​ចូល​ស្រុក​វិញ​ ​ក្រោយ​ពី​ឯក​ ​អគ្គរដ្ឋទូត​រូប​នេះ​ ​បាន​ថ្លែង​សារ​គាំទ្រ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ ​ព័ត៌មាន​ BBC ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​នេះ​ ​។​

Britain has called for the release of Ms Suu Kyi and other leaders toppled in a Feb 1 military coup.PHOTO: AFP

​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ចក្រភពអង់គ្លេស​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​ដែល​ជា​អតីត​ម​ន្រ្តី ​យោធា​ ​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​បាន​ថ្លែង​សារ​អំពាវនាវ​ឱ្យ​របប​យោធា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ដែល​ជា​ក្រុមប្រឹក្សារដ្ឋ​ ​និង​ប្រធានាធិបតី​ ​វី​ន​ ​យីន​ (​Win​ ​M​y​in​t​) ឱ្យ​មាន​សេរីភាព​ ​ដោយ​លោក​មើលឃើញ​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុងតែ​បែកបាក់​ធ្ងន់ធ្ងរ​ ​ហើយ​ស​ង្រ្គា​ម​ស៊ីវិល​ ​ក៏​អាច​កើតមានឡើង​ដែរ​ ​ប្រសិនបើ​មិន​មាន​ការចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​នយោបាយ​វិញ​នោះ​ ​។​

​ការប្រកាស​របស់​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​នៅ​ពេល​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​កោត​សរ​ ​សើ​រ​ ​និង​បាន​ចាត់​ទុក​លោក​ជាម​ន្រ្តី​ការទូត​ដែល​ក្លាហាន​ ​។​ ​ប៉ុន្តែ​កាយវិការ​របស់​លោក​មិន​ ​បាន​ធ្វើ​ឱ្យ​របប​យោធា​សប្បាយចិត្ត​នោះ​ទេ​ ​នឹងបាន​ប្រតិកម្ម​តប​ដោយ​កោះហៅ​រូបលោក​ ​នៅ​ពេលនេះ​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​នៅតែ​បង្ហាញ​ជំហរ​គាំទ្រ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​អ្នកនយោបាយ​ជើងចាស់​រូប​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ដដែល​ ​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​នឹង​មាន​ផែនការ​បែប​ណា​ចំពោះ​ការ​កោះហៅ​ ​របស់​ក្រុម​យោធា​នៅ​ពេលនេះ​ទេ​ ​ប៉ុន្តែ​លោក​បាន​ថ្លែង​បញ្ជាក់​ថា​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ជា​អ្នកតែង​តាំង​រូបលោក​ ​ដូច្នេះ​លោក​នឹង​ស្តាប់បញ្ជា​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​។​ ​ក្នុង​ពេល​ ​ជាមួយគ្នា​ ​លោក​ក៏​ធ្លាប់​និយាយ​ដែរ​ថា​ ​លោក​មិន​មាន​គម្រោង​ការ​គេច​ខ្លួន​ ​ឬ​ស្វែងរក​សិទ្ធិ​ជ្រក​ ​កោន​នៅ​ចក្រភពអង់គ្លេស​នោះ​ឡើយ​ ​និង​បញ្ជាក់​ថា​ ​ស្ថានទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​ចក្រភព​អង់​ គ្លេ​ស​មិន​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម​យោធា​នោះ​ដែរ​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top