Connect with us
Trulli

របប​យោធា​មី​យ៉ា​ន់​ម៉ា​ដក​ក្រុម​ឧទ្ទាម​អា​រ៉ា​ក់​ខាន់​នៅ​រដ្ឋ​ R​a​k​h​in​e​ ​ចេញពី​បញ្ជី​ភេ​រ​វក​រ​

តំបន់&អន្តរជាតិ

របប​យោធា​មី​យ៉ា​ន់​ម៉ា​ដក​ក្រុម​ឧទ្ទាម​អា​រ៉ា​ក់​ខាន់​នៅ​រដ្ឋ​ R​a​k​h​in​e​ ​ចេញពី​បញ្ជី​ភេ​រ​វក​រ​

​ក្នុងពេលដែល​របប​យោធា​មី​យ៉ា​ន់​ម៉ា​ធ្វើការ​ប​ង្រ្កា​ប​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តី​ ​វិធី​ដែល​បណ្តាល​ឱ្យ​មនុស្សជា​ង​ ​៦​០​ ​នាក់​បាត់បង់ជីវិត​ ​និង​ប្រមាណ​ ​២​.​០​០​០​ ​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​របប​យោធា​បែរជា​បាន​ដក​ក្រុម​ឧទ្ទាម​នៅ​រដ្ឋ​ ​រ៉ា​ក់ឃី​ន​ ​ចេញពី​បញ្ជី​ ​ភេ​រ​វក​រ​ទៅវិញ​ ​។​

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​រាយការណ៍​ដោយ​ស្រង់​ប្រភព​ព័ត៌មាន​ចេញ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ថា​ ​របប​យោធា​បាន​ដក​កងកម្លាំង​ឧទ្ទាម​អា​រ៉ា​ខាន់​ចេញពី​ ​បញ្ជី​ភេ​រ​វក​រ​ដោយសារតែ​ក្រុម​នេះ​បាន​ឈប់​ធ្វើ​ការវាយប្រហារ​ ​និង​ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​ ​ក្នុង​ប្រទេស​ ​។​

​កងកម្លាំង​ឧទ្ទាម​អា​រ៉ា​ខាន់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រ​ ​ជា​ធិ​ប​តេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ដាក់​ក្នុង​បញ្ជី​នៃ​ក្រុម​គាំទ្រ​ភេ​រ​វក​របា​ន​ស្វាគមន៍​ ​ចំពោះ​ដំណឹង​ដែល​ក្រុម​យោធា​ដក​ពួកគេ​ចេញពី​បញ្ជី​ភេ​រ​វក​រវិ​ញ​នៅ​ពេលនេះ​ ​។​

​គួរ​បញ្ជាក់​ថា​ ​កងកម្លាំង​ឧទ្ទាម​អា​រ៉ា​ខាន់​ ​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​កាន់តែ​ច្រើន​នៅ​រដ្ឋ​ ​រ៉ា​ក់ឃី​ន​ ​ភាគ​ខាងលិច​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​នេះ​បាន​ក្លាយ​ ​ជា​កម្លាំង​មួយ​ក្នុងចំណោម​កងកម្លាំង​ខ្លាំង​បំផុត​ក្នុង​ការ​ប្រជែង​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ ​។​

​អ្នក​នំា​ពាក្យ​នៃ​កងកម្លាំង​អា​រ៉ា​ខាន់​ ​លោក​ K​h​in​e​ ​T​h​u K​h​a​ ​និយាយ​ថា​ ​រដ្ឋ​រ៉ា​ក់ឃី​ន​ ​បាន​ទទួល​ ​រង​នូវ​អំពើ​ហិង្សា​ ​និង​ការ​ធ្លាក់ចុះ​ជាច្រើន​ឆ្នាំ​ ​ដូច្នេះ​ការ​ដកចេញ​នូវ​ឈ្មោះ​របស់​ក្រុម​នេះ​ចេញ​ ​ពី​បញ្ជី​ជា​ក្រុម​ភេ​រ​វក​រ​ ​គឺ​វិជ្ជមាន​ ​។​

​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ថា​ ​៖​ ​«​សេចក្តីប្រកាស​នេះ​ប្រហែលជា​ ​មិន​អាច​ដោះស្រាយបញ្ហា​របស់​ប្រទេស​ទាំងមូល​បានទេ​ ​ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ការ​ចាប់ផ្តើម​ដោះ​ ​ស្រាយ​បញ្ហា​នៅ​ក្នុង​រដ្ឋ​រ៉ា​ក់ឃី​ន​ ​ដូច្នេះ​យើង​សូមស្វាគមន៍​»​ ​។​

​ចាប់តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ ​ភាគតិច​នៅ​មី​យ៉ា​ន់​ម៉ា​មួយ​ចំនួន​ ​បាន​រិះគន់​ការ​ធ្វើ​រដ្ឋប្រហារ​ ​និង​ថែមទាំង​បង្ហាញ​ការ​គាំទ្រ​ដល់​ ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ ​ប៉ុន្តែ​ពួកគេ​មិនបាន​បង្កើន​សកម្មភាព​យោធា​ ​ឬ​បោះបង់​ ​ចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ពួកគេ​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ពេល​កន្លងមក​នោះ​ទេ​ ​។​

​ផ្ទុយទៅវិញ​ ​ក្រុម​ឧទ្ទាម​អា​រ៉ាក​ខាន់​ដែល​ពួក​យោធា​ទើប​តែ​ដកចេញ​ពី​បញ្ជី​ភេ​រ​វក​រ​នេះ​ ​មិនបាន​ ​បញ្ចេញ​សំឡេង​គាំទ្រ​ដល់​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​នោះ​ឡើយ​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top