Connect with us
Trulli

យោធា​មី​យ៉ា​ន់​ម៉ា​បាញ់សម្លាប់​មនុស្ស​ ​៧​ ​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១​១​ ​មីនា​

តំបន់&អន្តរជាតិ

យោធា​មី​យ៉ា​ន់​ម៉ា​បាញ់សម្លាប់​មនុស្ស​ ​៧​ ​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១​១​ ​មីនា​

​របប​យោធា​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​បាន​បាញ់សម្លាប់​បាតុករ​ចំនួន​ ​៧​ ​នាក់​ទៀត​ ​បើ​ទោះ​ជា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទើប​តែ​បាន​ចេញមុខ​ថ្កោលទោស​អំពើ​ ​ហិង្សា​ប្រព្រឹត្ត​ដោយក្រុម​យោធា​ក្តី​ ​។​

​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១​១​ ​មីនា​ ​នេះ​ថា​ ​ប៉ូលីស​បាន​បើក​ការ​បាញ់​ ​ប្រហារ​ទៅ​អ្នក​តវ៉ា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ ​៦​ ​នាក់​ស្លាប់​នៅកណ្តាល​ទីក្រុង​ ​M​y​a​in​g​ ​និង​ ​ម្នាក់ទៀត​ស្លាប់​នៅ​ខណ្ឌ​ ​North​ ​D​ago​n ​នៃ​ទីក្រុង​យ៉ាង​ហ្គូ​ន​ ​ដែល​ជា​ទីក្រុង​ធំបំផុត​របស់​ ​មី​យ៉ា​ន់​ម៉ា​ ​។​

​បើ​តាម​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ ​បាន​ឱ្យ​ដឹង​ថា​ ​រហូត​ទល់​ពេលនេះ​ ​មាន​មនុស្សជា​ង​ ​៦​០​ ​នាក់​ត្រូវ​បាន​សម្លាប់​ ​និង​ប្រមាណ​ ​២​.​០​០​០​ ​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ ​ខ្លួន​ដោយក្រុម​យោធា​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​ការ​បាញ់​ប្រហារ​ទៅលើ​អ្នក​តវ៉ា​ ​កើតឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​របប​យោធា​បាន​ចោទប្រកាន់​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ដទៃទៀត​នៃ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិ​ ​ប្រជាធិបតេយ្យ​ N​L​D​ ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ​ការ​ទទួលសំណូក​ ​។​ល​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ ​អំពាវនាវ​ជាឯកច្ឆន្ទ​ឱ្យ ​បញ្ចប់​អំពើ​រដ្ឋប្រហារយោធា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​និង​បាន​អំពាវនាវ​ឱ្យ​ក្រុម​យោធា​មានការ​ ​អត់ធ្មត់​បំផុត​ ​។​ ​ប្រទេស​ចិន​ក៏បាន​ចូលរួម​នៅ​ក្នុង​ការ​ថ្កោលទោស​នេះ​ផង​ដែរ​ ​។​ ​ទោះជាយ៉ាងណា​ ​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​ ​ហាក់​មិនទាន់​ឃើញ​បន្ធូរដៃ​ទៅលើ​ក្រុម​បាតុករ​ ​នៅឡើយ​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top