Connect with us
Trulli

សកម្មជន​មី​យ៉ា​ន់​ម៉ា​ ​ប្រកាស​យក​ថ្ងៃឈប់​សម្រាក​ចូលឆ្នាំ​ថ្មី​ ​បន្ត​តវ៉ា​ប្រឆាំង​របប​យោធា​

តំបន់&អន្តរជាតិ

សកម្មជន​មី​យ៉ា​ន់​ម៉ា​ ​ប្រកាស​យក​ថ្ងៃឈប់​សម្រាក​ចូលឆ្នាំ​ថ្មី​ ​បន្ត​តវ៉ា​ប្រឆាំង​របប​យោធា​

សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា​ប្តេជ្ញា​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​នេះ​ថា​នឹង​យក​ ​ថ្ងៃឈប់​សម្រាក​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ដើម្បី​ធ្វើការ​តវ៉ា​បន្ត​ទៀត​ប្រឆាំង​ទៅ​នឹង​ ​ក្រុម​យោធា​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​។​

This handout photo taken and released by Dawei Watch on Apr 13, 2021 shows protesters carrying pots filled with Thingyan festival flowers and leaves during a demonstration against the military coup in Dawei. (Photo: AFP/Handout Dawei Watch)

ស្រដៀងគ្នា​ទៅ​នឹង​ប្រទេស​កម្ពុជា​ ​ប្រទេស​ថៃ​ ​និង​ប្រទេស​ឡាវ​ ​ដែល​កាន់ព្រះពុទ្ធសាសនា​ ​ហីនយាន​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​មាន​អ្នក​កាន់ព្រះពុទ្ធសាសនា​ភាគច្រើន​ ​ក៏​ប្រារព្ធ​ពិធី​ ​បុណ្យចូលឆ្នាំ​ថ្មី​នៅ​រៀងរាល់​ពាក់កណ្តាល​ខែ​មេសា​នេះ​ដែរ​ ​។​

​សកម្មជន​គំា​ទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​ធ្វើសកម្មភាព​ផ្សេងៗ​ ​ក្នុង​នោះ​រួម​មានការ​គូររូប​ម្រាមដៃ​បី​ ​ជា​សញ្ញា​តវ៉ា​ប្រឆាំង​របប​យោធា​ផ្តាច់ការ​ ​នៅ​លើ​ថូផ្កា​ដែល​គ្រួសារ​មី​យ៉ា​ន់​ម៉ា​តែង​ដាក់​តាំង​ក្នុង​ ​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ការ​លាបថ្នាំពណ៌​ក្រហម​នៅ​តាម​ចិញ្ចឹម​ថ្នល់​ជា​សញ្ញា​ ​បង្ហាញ​ពី​ការ​បង្ហូរ​ឈាម​ ​និង​ការ​ចុច​ស៊ី​ភ្លេ​ឡាន​បន្លឺ​សំឡេង​ក្នុង​ពេល​តែមួយ​ ​ជាដើម​ ​។​

Anti-coup protesters march carrying slogans on pots with flowers as they mark the Thingyan festival on Apr 13, 2021 in Yangon, Myanmar. (AP Photo)

​លោក​ ​អ៊ី​ ធិ​ន​សា​ ​មួង​ (​E​i​ ​Thin​z​ar​ ​Ma​un​g​) ​ប្រធាន​ក្រុម​ដឹកនាំ​អ្នក​តវ៉ា​ឈ្មោះ​ ​General Strike​ ​Collaboration​ ​Committee​ ​បាន​និយាយ​បែប​ចំអក​ទៅកាន់​ក្រុម​យោធា​ថា​ ​ពិធី​បុណ្យចូលឆ្នាំ​មិន​ ​មែន​ជា​កម្មសិទ្ធិ​របស់​ពួក​យោធា​នោះ​ទេ​ ​ហើយ​ថា​អំណាច​របស់​ប្រជាជន​គឺ​ឋិតនៅ​ក្នុង​ដៃ​របស់​ ​ប្រជាជន​ ​។​

​ក្រុមសកម្ម​ជន​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​យក​មួយថ្ងៃ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ដើម្បី​ធ្វើពិធី​ ​រម្លឹក​ទៅដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​ក្រុម​យោធា​ ​និង​ជា​ថ្ងៃ​ ​ធ្វើពិធី​សាសនា​ដោយ​អ្នក​កាន់ព្រះពុទ្ធសាសនា​ស្លៀកពាក់​ជា​របៀប​អ្នក​ព្រះពុទ្ធសាសនា​ ​ចំណែក​អ្នក​កាន់​គ្រឹ​ស្ត​សាសនា​ស្លៀកពាក់​ជា​របៀប​អ្នក​កាន់​គ្រឹះ​សាសនា​ ​។​

​ចំណែក​អ្នក​កាន់សាសនា​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏​ត្រូវ​បាន​ក្រុមសកម្ម​ជន​ ​ប្រជាធិបតេយ្យ​អំពាវនាវ​ឱ្យ​ចូលរួម​ធ្វើសកម្មភាព​ផង​ដែរ​ ​។​

​ចាប់​តំា​ង​ពី​មាន​រដ្ឋប្រហារ​ដោយក្រុម​យោធា​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​មាន​មនុស្សជា​ង​ ​៧​០​០​ ​នាក់​ហើយ​បាន​ស្លាប់​ ​ក្នុង​នោះ​ក៏មាន​កុមារ​ចំនួន​ ​៤​៦​ ​នាក់​ផង​ដែរ​ ​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​ ​ក្រុម​យោធា​ ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ម្នាក់​ឈ្មោះ​ ស្វេ ​អ៊ី​ (S​h​w​e​ ​E​i​) ​បាន​សរសេរ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​«​យើង​មិន​ធ្វើពិធី​បុណ្យចូលឆ្នាំ​នៅ​មី​យ៉ា​ន់​ម៉ា​ទេ​នៅ​ឆ្នាំនេះ​ ​ដោយសារ​ព្រលឹង​អ្នក​ ​ក្លាហាន​របស់យើង​ជាង​ ​៧​០​០​ ​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​យោធា​ដោយ​អមនុស្សធម៌​ ​និង​ខុសច្បាប់​ ​។​ ​យើង​ជឿជាក់​ថា​យើង​នឹង​ឈ្នះ​បដិវត្តន៍​នេះ​»​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top