Connect with us
Trulli

នូវែលសេឡង់ ផ្អាក​ទំនាក់ទំនង​កំរិត​ខ្ពស់​ជាមួយ​មីយ៉ាន់ម៉ា​

តំបន់&អន្តរជាតិ

នូវែលសេឡង់ ផ្អាក​ទំនាក់ទំនង​កំរិត​ខ្ពស់​ជាមួយ​មីយ៉ាន់ម៉ា​

នាយក​រដ្ឋមន្រ្តី​ប្រទេស New Zealand អ្នកស្រី Jacinda Ardern បាន​ប្រកាស​នៅ​ថ្ងៃទី៩ ខែកុម្ភៈ នេះ​ថា​ប្រទេស​របស់​អ្នកស្រី​នឹង​ផ្អាក​រាល់​ទំនាក់ទំនង​កំរិត​ខ្ពស់​ទាំងអស់​ជាមួយ​ប្រទេស មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយក្រុម​យោធា ។

The Myanmar community was out in force to hear speakers like Foreign Minister Nanaia Mahuta denounce the actions of the military in the country, after it seized power last week. ROBERT KITCHIN/Stuff

The Myanmar community was out in force to hear speakers like Foreign Minister Nanaia Mahuta denounce the actions of the military in the country, after it seized power last week. ROBERT KITCHIN/Stuff

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ឱ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​ស្រី​រូប​នេះ ក៏បាន​ដាក់ បំរាម​ធ្វើដំណើរ​ទៅលើ​ក្រុម​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ ។

ប្រតិកម្ម​របស់​នាយក​រដ្ឋមន្រ្តី New Zealand នេះ​គឺជា​ការ​ឆ្លើយតបទៅនឹង​ក្រុម​យោធា​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ក្តោប​ក្តាប់​អំណាច​និង​បាន​ចាប់​ឃុំខ្លួន​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នក ទោស​នយោបាយ​ជាច្រើន​រូប​ផ្សេងទៀត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ NLD ។

អ្នកស្រី Jacinda Arden បាន​ថ្លែង​នា​សន្និសីទ​កាសែត​មួយ​ថា ប្រទេស New Zealand ក៏​នឹង​ធានា ថា​កម្មវិធី​ជំនួយ​របស់​ខ្លួន​នឹង​មិនរាប់​បញ្ចូល​គម្រោង​ដែល​ត្រូវ​បាន​ផ្តល់​ជូន ឬទទួល​បាន អត្ថ​ប្រយោជន៍​ដល់​រដ្ឋាភិបាល​យោធា​នោះ​ទេ ។
អ្នកស្រី​បញ្ជាក់​ថា ៖ « សារ​ដ៏​មុតមាំ​របស់​យើង​គឺ​យើង​នឹង​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន​ពី ប្រទេស New Zealand ហើយរឿង​មួយ​ដែល​យើង​នឹង​ធ្វើ​គឺ​ត្រូវ​បញ្ឈប់​ការសន្ទនា​ថ្នាក់ខ្ពស់​នោះ ហើយ​ត្រូវ​ប្រាកដ​ថា​ថវិកា​ណាមួយ​ដែល​យើង​បាន​ដាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​គាំទ្រ​ដល់​របប​យោធា​នោះ​ឡើយ» ។

គួរ​បញ្ជាក់​ថា ចន្លោះ​ពីឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២១ នេះ កម្មវិធី​ជំនួយ​របស់​ប្រទេស New Zealand ដែល​ផ្តល់​ដល់​ប្រទេស​មីយ៉ាន់ម៉ា​មាន​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់ដោយឡែក​ផ្សេងទៀត រដ្ឋមន្រ្តី​ក្រសួង​ការបរទេស New Zealand អ្នកស្រី Nanaia Mahuta បាន​ប្រកាស​ថា ប្រទេស New Zealand មិន​ទទួលស្គាល់​ភាព ស្របច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​យោធា​នោះ​ទេ ។ អ្នកស្រី​ក៏បាន​អំពាវនាវ​ឱ្យ យោធា​ដោះលែង​មេដឹកនាំ​នយោបាយ​ដែល​ជាប់ឃុំ​ទាំងអស់ និង​ស្តារ​ច្បាប់​ស៊ីវិល​ឡើងវិញ ៕

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top