Connect with us
Trulli

កងទ័ព​ហ្វីលីពីន​ ​បាញ់សម្លាប់​មេដឹកនាំ​ ​អា​ប៊ូ​ ​សា​យ៉ា​ហ្វ ​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ឥណ្ឌូ​នេ​ស៊ី​

តំបន់&អន្តរជាតិ

កងទ័ព​ហ្វីលីពីន​ ​បាញ់សម្លាប់​មេដឹកនាំ​ ​អា​ប៊ូ​ ​សា​យ៉ា​ហ្វ ​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ឥណ្ឌូ​នេ​ស៊ី​

កងទ័ព​ហ្វីលីពីន​បាន​បាញ់សម្លាប់​មេដឹកនាំ​ម្នាក់​នៃ​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ (​A​by​ ​Say​y​a​f​) ​ដែល​បាន​ចាប់​ខ្លួនមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទារ​ប្រាក់​ ​និង​បាន​ជួយ​ស​ង្រ្គោះ​ជនជាតិ​ ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ ​៤​ ​នាក់​ឱ្យ​មាន​សេរីភាព​ប្រកបដោយ​សុវត្ថិភាព​ ​។​ ​នេះ​បើ​តាម​សេចក្តី​ ​ប្រកាស​របស់​កងទ័ព​ហ្វីលីពីន​ ​និង​ត្រូវ​បាន​ចេញ​ព​ផ្សាយ​ដោយសារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​នេះ​ ​។​

​កងទ័ព​ហ្វីលីពីន​ឱ្យ​ដឹង​ថា​ ​មេដឹកនាំ​អា​ប៊ូ​សា​យ៉ា​ហ្វ​ឈ្មោះ​ ​Ma​j​an​ S​a​h​i​d​ju​an​ ​និង​មានឈ្មោះ​ ​ផ្សេងទៀត​ថា​ ​A​p​o ​Mike​ ​បាន​រង​របួសធ្ងន់​នៅ​ក្នុង​បាញ់​តប​ត​ជាមួយ​កងទ័ពជើងទឹក​ហ្វីលីពីន​ ​នៅ​យប់​ថ្ងៃសៅរ៍​ ​និង​បាន​ស្លាប់​នៅ​ពេល​បន្ទាប់មក​ ​។​

​Ma​j​an​ S​a​h​i​d​ju​an​ ​ត្រូវ​បាន​គេ​ដឹង​ថា​គឺជា​មេ​ក្លោង​នៅ​ក្នុង​ការ​ចាប់​ជំរិត​ជាច្រើនលើក​របស់​ក្រុម​ ​អា​ប៊ូ​សា​យ៉ា​ហ្វ ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​កោះ​ស៊ូ​លូ​ ​ឋិតនៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ ​និង​បាន​ចូលរួម​ក្នុង​សកម្មភាព​វាយប្រហារ​គ្រាប់បែក​ ​និង​ប្លន់​នៅ​តាម​សមុទ្រ​អស់​រយៈពេល​ជា​ ​ច្រើន​ទសវត្សរ៍​ ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៤​ ​មក​ ​ក្រុម​នេះ​ ​បាន​អះអាង​ថា​ពួកគេ​គឺជា​ក្រុម​ចំណុះ​ ​របស់​ពួក​រដ្ឋ​អ៊ី​ស្លា​ម​ ​I​S​I​S ​។​

​មេបញ្ជាការ​យោធា​នៃ​កងកម្លាំង​ប៉ែក​ខាងជើង​តំបន់​មី​ដា​ណា​វ​ ​ប្រទេស​ហ្វីលីពីន​ ​លោក​ ​V​in​l​u​an​ ​និយាយ​ថា​ ​ពួកគេ​សប្បាយចិត្ត​ដែល​ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​បាន​រំ​ដោះខ្លួន​ដោយ​ ​សុវត្ថិភាព​ ​និង​អាចប​ង្រ្កា​ប​ទៅលើ​មេដឹកនាំ​របស់​អា​ប៊ូ​សា​យ៉ា​ហ្វ ​និង​គ្នីគ្នា​របស់​ពួកគេ​ចំនួន​ ​ពីរ​នាក់​ផ្សេងទៀត​ ​។​

​គួរ​បញ្ជាក់​ថា​ ​ចំណាប់ខ្មាំង​ទាំង​ ​៤​ ​នាក់​ដែល​ត្រូវ​បាន​ស​ង្រ្គោះ​ដោយ​សុវត្ថិភាព​នៅ​ពេលនេះ​ ​ស្ថិត​ក្នុងចំណោម​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​៥​ ​នាក់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ដោយក្រុម​អា​ប៊ូ​សាយ​ ​យ៉ា​ហ្វ​កាលពី​ថ្ងៃ​ទី​ ​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ចេញពី​តំបន់​ ​T​am​b​i​s​an​ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​។​ ​ម្នាក់​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំង​ ​៥​ ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ព្យាយាម​រត់​គេច​ខ្លួន​ ​ចេញពី​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top