Connect with us
Trulli

ហ្វីលីពីន​ ត្រៀម​ចល័ត​កងទ័ព​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ​ក្នុង​ពេល​មាន​បញ្ហា​ជាមួយ​ចិន​

តំបន់&អន្តរជាតិ

ហ្វីលីពីន​ ត្រៀម​ចល័ត​កងទ័ព​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ​ក្នុង​ពេល​មាន​បញ្ហា​ជាមួយ​ចិន​

​ប្រធានាធិបតី​ហ្វីលីពីន​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​និយាយ​ថា​ ​លោក​​​មាន​ឆន្ទៈ​ក្នុង​ការបញ្ជូន​នាវា​ ​យោធា​ហ្វីលីពីន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ការពារ​ដែនទឹក​ដែល​ហ្វីលីពីន​អះអាង​ថា​ជា​ ​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ដោយ​ស្រង់​សម្តី​របស់​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​ដែល​បាន​លើកឡើង​អំពី​តំបន់​ដែនទឹក​ដែល​កំពុង​មាន​ជម្លោះ​នោះ​ថា​ ​«​ឥឡូវ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ច្រើន​ក្នុង​ការ​នេសាទ​ទេ​ ​។​ ​ខ្ញុំ​មិន​គិតថា​មាន​ត្រី​គ្រប់គ្រាន់​ដើម្បី​ ​ឈ្លោះប្រកែកគ្នា​ទេ​ ​។​ ​ប៉ុន្តែ​នៅពេលដែល​យើង​ចាប់ផ្តើម​រុករក​រ៉ែ​ ​នៅពេលដែល​យើង​ ​ចាប់ផ្តើម​ទទួល​បានអ្វី​ក៏ដោយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ប្រេង​របស់យើង​ ​នៅ​ពេល​នោះ​ ​ខ្ញុំ​នឹង​បញ្ជូន​នាវា​ទៅ​ទីនោះ​ដើម្បី​បញ្ជាក់​ពី​ការ​ទាមទារ​របស់យើង​»​ ​។​

​កន្លងទៅ​ ​ប្រធានាធិបតី​ហ្វីលីពីន​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ហាក់​មាន​ភាព​ទន់ភ្លន់​ជាមួយ​ ​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​។​ ​ភាព​ទន់ភ្លន់​របស់​លោក​ចំពោះ​ប្រទេស​ ​ចិន​នេះ​ ​បង្ហាញ​ថា​លោក​ហាក់​មាន​ភាព​ ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​ប្រទេស​ចិន​ ​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ជាពិសេស​សកម្មភាព​របស់​ ​ចិន​នៅ​លើ​ដែនទឹក​ដែល​ហ្វីលីពីន​ចាត់ទុកថា​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​

​ទោះជាយ៉ាងណា​ ​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​បាន​កើន​ឡើងជា​ថ្មីទៀត​ក្នុងរយៈពេល​ ​ចុងក្រោយ​ ​នៅពេលដែល​ហ្វីលីពីន​រក​ឃើញ​ថា​មាន​នាវា​ចិន​រាប់​សិប​គ្រឿង​ចត​នៅ​ទីតាំង​ថ្ម​ ​ប្រ​ប្រះ​ទឹក​ ​នៃ​ប្រជុំកោះ​ S​p​rat​l​y​ ​ដែល​ហ្វីលីពីន​ ​ប្រទេស​ចិន​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​កំពុង​ ​ទាមទារ​អធិបតេយ្យភាព​ ​។​

​ហ្វីលីពីន​និយាយ​ថា​នាវា​ទាំងនោះ​ជានា​វា​របស់​កងទ័ព​ចិន​ ​និង​បាន​ទាមទារ​ឱ្យ​ទីក្រុង​ ​ប៉េកាំង​ដក​នាវា​ទាំងនោះ​ចេញពី​តំបន់​ ​ប៉ុន្តែ​ចិន​បដិសេធ​មិនព្រម​ដកចេញ​តាម​ការ​ទាមទារ​ ​ហ្វីលីពីន​ ​ហើយ​និយាយ​ថា​ ​នាវា​ទាំងនោះ​គ្រាន់តែ​ជា​ទូក​នេសាទ​របស់​ចិន​ប៉ុណ្ណោះ​ ​។​

​នៅ​ក្នុងករណីនេះ​ ​កន្លងទៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ ​ហ្វីលីពីន​ ​និង​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​ប៉េកាំង​នាំ​យក​នាវា​ចិន​ចេញពី​តំបន់​នោះ​ ​។​

​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន​ ​រួម​មាន​ តៃ​វ៉ាន់​ ​ហ្វីលីពីន​ ប្រ៊ុ​យ​ណេ ​ម៉ាឡេស៊ី​ ​និង​វៀតណាម​ ​។​ ​ប្រទេស​ចិន​បាន​ប្រកាស​ ​អធិបតេយ្យភាព​របស់​ខ្លួន​ទៅលើ​ដែនទឹក​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ ​គេ​ជឿ​ថា​មានសម្បត្តិ​ធនធានធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ទីនោះ​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top