Connect with us
Trulli

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​កូន​ ​២​ ​នាក់​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​ក្រុមហ៊ុន​ដែល​ពួកគេ​គ្រប់គ្រង​

តំបន់&អន្តរជាតិ

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​កូន​ ​២​ ​នាក់​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​ក្រុមហ៊ុន​ដែល​ពួកគេ​គ្រប់គ្រង​

​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​បាន​ដាក់ទណ្ឌកម្ម​លើ​កូន​ពីរ​នាក់​របស់​មេដឹកនាំ​យោធា​ ​មី​យ៉ា​ន់​ម៉ា​ ​លោក​ ​M​in​ ​A​un​g​ ​H​lain​g​ ​និង​ក្រុមហ៊ុន​ចំនួន​ ​៦​ ​ដែល​ពួកគេ​គ្រប់គ្រង​ដើម្បី​ឆ្លើយតប​ ​ទៅ​នឹង​រដ្ឋប្រហារ​របស់​យោធា​ ​និង​ការ​សម្លាប់​ក្រុម​បាតុករ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ ​A​un​g​ ​P​y​a​e​ ​Son​e​ ​និង​ K​h​in​ ​T​h​i​r​i​ ​T​h​e​t​ ​M​on ​ដែល​ជា​កូន​របស់​អគ្គ​មេបញ្ជាការ​ ​មី​យ៉ា​ន់​ម៉ា​ ​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​ ​និង​តែង​តាំងខ្លួនជា​ប្រមុខ​ក្រុមប្រឹក្សារដ្ឋ​ដែល​កំពុង​កាន់​ ​អំណាច​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ព្រមាន​ថា​នឹង​មាន​សកម្មភាព​ ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ ​។​

​លោក​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​៖​ ​«​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាត់វិធានការ​ ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ្នក​ដែល​បង្ក​អំពើ​ហិង្សា​ ​និង​បង្ក្រាប​ឆន្ទៈ​របស់​ប្រជាជន​ឡើយ​»​ ​។​

​ក្រុមហ៊ុន​មី​យ៉ា​ន់​ម៉ា​ទាំង​ ​៦​ ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​រួម​មាន​ ​ក្រុមហ៊ុន​ ​A​&​M​ ​Ma​h​ar​ ​ដែល​គ្រប់គ្រង​ដោយ​កូនប្រុស​របស់​ឧត្តមសេនីយ៍​ ​M​in​ ​A​un​g​ ​H​lain​g​ ​។​

​វិធានការ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ប្រឆាំង​ទៅ​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​នៅ​ពេលនេះ​ ​គឺជា​វិធាន​ ​ការ​បន្ថែម​ទៀត​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​ទៅលើ​របប​យោធា​ ​។​ ​វិធានការ​ទាំងនេះ​រួម​មាន​ ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ ​និង​ហាមប្រាម​ពលរដ្ឋ​ ​អាមេរិក​ពី​ការទាក់ទង​រកស៊ី​ជាមួយ​ពួកគេ​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top