Connect with us
Trulli

សម្ព័ន្ធ​មិត្ត​ N​AT​O ​បង្កើន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ពី​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើង​កាន់​ ​តំណែង​

តំបន់&អន្តរជាតិ

សម្ព័ន្ធ​មិត្ត​ N​AT​O ​បង្កើន​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ពី​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើង​កាន់​ ​តំណែង​

​អស់ពី​សហរដ្ឋអាមេរិក​ ដែល​តែង​ធ្វើសកម្មភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ បើ​ទោះ​ជា​មានការ​ប្រឆាំង ​ពីសំណាក់ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​ឥលូវ​នេះ​ ​ប្រទេស​ផ្សេងៗ​ ទៀត​ដែល​ជាស​ម្ព័ន្ធ​មិត្ត​ ​របស់​អាមេរិក​ ​ខ្លះ​បាន​ ​និង​ខ្លះទៀត ​ក៏​កំពុង​គ្រោង​បង្កើន​សកម្មភាព​របស់​ខ្លួន​ នៅ​ក្នុង​សមុទ្រ​ចិន​ ​ខាងត្បូង​ផង​ដែរ​ ​។​

ការ​បង្កើន​សកម្មភាព​របស់​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​គេ​ឃើញ​កើតមានឡើង​ក្រោយ​ពី​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ឡើង​កាន់​តំណែង​ ​។​ ​ខុស​ពី​អតីត​ប្រ​ធានា​ ធិ​ប​តី ដូ​ណា​ល់ ​ត្រាំ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​កំពុងតែ​ទាញ​សហរដ្ឋអាមេរិក​ឱ្យ​ចូល​ខិត​កាន់តែ​ជិត​ ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​លើ​ពិភពលោក​ ​ជាពិសេស​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ​គឺ​អង្គការ​ណា​តូ (N​AT​O) ​។​

​ប្រហែលជា​ដោយសារ​ការ​ពង្រឹង​នូវ​ស​ម្ព័ន្ធ​ភាព​ជាថ្មី​នេះ​ហើយ​ ​ទើប​គេ​មើលឃើញ​ថា​ ​ស​ម្ព័ន្ធ ​មិត្ត​របស់​អាមេរិក​ ​ហាក់​ចង់​ចូលរួម​ ​ឬ​បង្កើន​សកម្មភាព​របស់​ពួកគេ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ចិន​តែង​អុង​អាត់​ចង់​ការពារ​ផ្តាច់មុខ​តែឯង​ ​។​

​ជាក់ស្តែង​ ​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​នេះ​ថា​ ​នាវា​ ​ចំបាំង​អា​ល្លឺម៉ង​នឹង​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​ខាងមុខ​ ​។​

​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​បាន​ស្រង់​ប្រសា​ន៍​របស់​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​អា​ល្លឺម៉ង​ដែល​ ​និយាយ​ថា​ ​នាវា​ច​ម្បាំ​ង​អាល្លឺម៉ង់​នឹង​ធ្វើដំណើរ​ទៅកាន់​ទ្វីបអាស៊ី​នៅ​ក្នុង​ខែ​សីហា​ខាងមុខ​ ​ហើយ​វា​នឹង​ក្លាយ​ជានា​វាច​ម្បាំ​ង​អាល្លឺម៉ង់​ដំបូង​គេ​ ​ដែល​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ចាប់តាំង​ ​ពី​ឆ្នាំ​ ​២​០​០​២​ ​មក​ ​។​

​ប៉ុន្តែ​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​អា​ល្លឺម៉ង​រូប​នេះ​ ​មិនបាន​បញ្ជាក់​អំពី​បេសកកម្ម​នៃ​នាវាចំបាំង​ ​របស់​ខ្លួន​នៅ​ក្នុង​ទ្វីបអាស៊ី​ ​ឬនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​ ​។​

​ការប្រកាស​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា​ ​នឹង​បញ្ជូន​នាវា​កងទ័ពជើងទឹក​ធ្វើដំណើរ​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​ ​។​

​ការប្រកាស​របស់​ម​ន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ពេលនេះ​ ​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ដែល​ជាស​ម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គការ​ N​AT​O ​សម្តែង​ការ​គាំទ្រ​ ​។​

​សហរដ្ឋអាមេរិក​ដែល​តែង​បញ្ជូន​នាវាចំបាំង​របស់​ខ្លួន​ធ្វើដំណើរ​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាង​ ​ត្បូង​ ​បាន​លើកឡើង​ថា​ ​សហរដ្ឋអាមេរិក​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​អាល្លឺម៉ង់​ក្នុង​កា​រដាក់​ ​ពង្រាយ​នាវា​របស់​ខ្លួន​ទៅកាន់​តំបន់​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​បាន​ថ្លែង​ថា​ ​សហរដ្ឋអាមេរិក​មានផល​ ​ប្រយោជន៍ជាតិ​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ​និង​ស្ថិរភាព​ ​ការគោរព​ច្បាប់អន្តរជាតិ​ ​និង​សេរីភាព​ ​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ ​និង​ការប្រើប្រាស់​សមុទ្រ​ដោយ​ស្រប​ច្បាប់​ ​។​

​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​ ​ស្វាគមន៍​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ ​អាល្លឺម៉ង់​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ – ​ប៉ាស៊ីហ្វិក​ ​។​ ​សហគមន៍​អន្តរជាតិ​មាន​ចំណែក​សំខាន់​ក្នុង​ការ​ថែរក្សា​សណ្តាប់ធ្នាប់​នៅ​តាម​វាលលំហ​ ​សមុទ្រ​ ​។​

​ឆ្លើយតប​ចំពោះ​ផែន​ការធ្វើដំណើរ​របស់​ប​ច្ចឹ​ម​ប្រទេស​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ​និយាយ​ថា​ ​ប្រទេស​ទាំងអស់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ ​និង​ការហោះហើរ​នៅ​លើ​ដែន​ ​ទឹក​ដែល​ស្ថិតនៅ​ក្រោម​ច្បាប់អន្តរជាតិ​ ​។​ ​ប៉ុន្តែ​បញ្ជាក់​ថា​ ​ប្រទេស​ទាំងនោះ​មិន​អាច​​​យក​វា​ជា​ ​លេស​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ ​និង​សន្តិសុខ​របស់​ប្រទេស​ជាប់​ដែនទឹក​ ​បានទេ​ ​។​

​ប្រទេស​ចិន​កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​នៅ​ក្នុង​សមុទ្រ​ ​ចិន​ខាងត្បូង​ដែល​ទាមទារ​កាន់កាប់​ដែន​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ ​។​ ​ប្រទេស​ចិន​បាន​ ​បង្កើត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​លើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​ ​និង​តែង​ប្រតិកម្ម​ចំពោះ​នាវា​ ​បរទេស​ ​ជាពិសេស​សហរដ្ឋអាមេរិក​ដែល​ធ្វើដំណើរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ ​អះអាង​ថា​ជា​ដែនទឹក​ស្ថិតនៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​ ​ប៉ុន្តែ​សហរដ្ឋអាមេរិក​ចាត់​ ​ទុក​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែនទឹក​អន្តរជាតិ​ ​ដែល​ប្រទេស​ផ្សេងទៀត​មាន​សេរីភាព​ក្នុង​ការ​ ​ធ្វើ​នាវាចរណ៍​ក្រោម​ច្បាប់អន្តរជាតិ​ ​។​

​ទីក្រុង​ប៉េកាំង​ ​កាលពី​ខែ​មករា​ ​ថែមទាំង​បាន​អនុម័ត​ច្បាប់​ជា​លើក​ទី​១​ ​អនុញ្ញាត​ឱ្យ​ឆ្មាំ​ការពារ​ ​ដែនសមុទ្រ​របស់​ខ្លួន​អាច​ធ្វើការ​បាញ់​ប្រហារ​ទៅលើ​នាវា​បរទេស​ ​។​ ​ច្បាប់​នោះ​បាន​ផ្តល់​សិទ្ធិ​ ​អំណាច​ដល់​ឆ្មាំ​សមុទ្រ​ចិន​ ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ ​រួម​ទាំង​ការប្រើប្រាស់​អាវុធ​ផង​ ​នៅពេលដែល​អធិបតេយ្យភាព​ជាតិ​ ​សិទ្ធិ​អធិបតេយ្យ​ ​និង​យុត្តាធិការ​របស់​ចិន​ត្រូវ​បាន​រំលោភ​ ​បំពាន​ដោយ​អង្គ​ការបរទេស​ ​ឬ​បុគ្គល​បរទេស​នៅ​ឯ​ដែនសមុទ្រ​ ​។​

​ទោះ​ជា​បែប​នេះ​ក្តី​ ​ការ​បង្កើត​ច្បាប់​ថ្មី​របស់​ទីក្រុង​ប៉េកាំង​នេះ​ ​ហាក់​មិនបាន​ធ្វើ​ឱ្យ​សហរដ្ឋ​ ​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​បន្ថយ​សកម្មភាព​ធ្វើដំណើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​ ​។​

​កាលពី​ខែ​ ​មករា​ ​កន្លងទៅ​នេះ​ ​នាវាចំបាំង​របស់​ប្រទេស​ ​កាណាដា​ ​មួយ​គ្រឿង​ក៏បាន​បើក​ទៅ​ ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ ​ដោយ​ឆ្លងកាត់​តាម​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​ដើម្បី​ចូលរួម​សម​យុទ្ធ​នៅក្បែរ​ ​នោះ​ជាមួយ​កងនាវាចរណ៍​អូស្ត្រាលី​ ​ជប៉ុន​ ​និង​អាមេរិក​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top