Connect with us
Trulli

អាមេរិក​សារភាព​ថា​ ទាក់ទង​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ ​កូរ៉េ​ខាងជើង​ព្រមាន​ថា​ កុំ​ចង់​បង្ករឿង​

តំបន់&អន្តរជាតិ

អាមេរិក​សារភាព​ថា​ ទាក់ទង​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ ​កូរ៉េ​ខាងជើង​ព្រមាន​ថា​ កុំ​ចង់​បង្ករឿង​

​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​សារភាព​ជា​សាធារណៈ​ថា​ ​បាន​ទាក់ទង​ទៅ​ ​កាន់​កូរ៉េ​ខាងជើង​ ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​មក​ ​ប៉ុន្តែ​មិន​មានការ​ឆ្លើយតប​ ​ពី​ភាគី​កូរ៉េ​ខាងជើង​រហូតមក​ទល់​ពេលនេះ​ ​។​

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៦​ ​ខែ​មីនា​ ​ដោយ​ស្រង់​សម្តី​អ្នកនាំពាក្យ​ ​សេតវិមាន​សហរដ្ឋអាមេរិក​ ​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ ​ម​ន្រ្តី​អាមេរិក​ ​បាន​ទាក់ទង​ទៅកាន់​កូរ៉េ​ខាងជើង​តាមរយៈ​បណ្តាញ​មួយ​ចំនួន​ចាប់តាំង​ពី​លោក​ ​បៃ​ដិ​ន​ ​ចូលកាន់​តំណែង​ដើម្បី​ឱ្យ​មាន​ការកិច្ច​សន្ទនា​រវាងប្រទេស​ទាំងពីរ​ ​។​

​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​និយាយ​ថា​ ​«​គោលដៅ​របស់យើង​គឺ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​កើន​ឡើង​ ​ភាព​តានតឹង​ ​។​ ​ប៉ុន្តែ​មកដល់ពេលនេះ​ ​យើង​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ណាមួយ​នៅ​ ​ឡើយ​ទេ​»​ ​។​

​អ្នកស្រី​មិនបាន​បញ្ជាក់​ប្រភេទ​នៃ​ការ​កើន​ឡើង​ភាព​តានតឹង​ដែល​សហរដ្ឋអាមេរិក​បារម្ភ​នោះ​ទេ​ ​ប៉ុន្តែ​គេ​ដឹង​ថា​ ​កូរ៉េ​ខាងជើង​បាន​បោះបង់​ការចរចា​ជាមួយ​អាមេរិក​តាំងពី​ក្នុង​រដ្ឋបាល​របស់​ ​អតីត​ប្រធានាធិបតី​អាមេរិក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ធ្លាប់​បាន​ជួប​ចរ​ចរ​គ្នា​ចំនួន​ ​៣​ ​លើក​ ​តែ​មិន​ ​បាន​ជោគជ័យ​ ​។​ ​កូរ៉េ​ខាងជើង​បាន​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែ​រ​ចំនួន​ ​៦​ ​លើករួច​មក​ហើយ​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៦​ ​ដល់​ឆ្នំា ​២​០​១​៧​ ​ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុកថា​ជា​ផ្គើន​ ​របស់​កូរ៉េ​ខាងជើង​ ​និង​ជា​ការ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ ​និង​ប៉ះពាល់​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់​ ​។​

​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​និយាយ​ថា​ ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ពិគ្រោះ​ជាមួយ​ម​ន្រ្តី​អាមេរិក​នៅ​ ​ក្នុង​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ធ្វើការងារ​ជាមួយ​កូរ៉េ​ខាងជើង​ ​ហើយក៏​បាន​ស្វែងរក​ ​ធាតុ​ចូល​ពី​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដូចជា​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ផង​ដែរ​ ​។​

​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​បន្ថែម​ថា​ ​ក្នុងរយៈពេល​ជាង​មួយ​ឆ្នាំនេះ​ ​អាមេរិក​គ្មាន​ការសន្ទនា​សកម្ម​ ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ ​បើ​ទោះបីជា​មានការ​ព្យាយាម​ជាច្រើន​ពីសំណាក់​សហរដ្ឋ​ ​អាមេរិក​ដើម្បី​ធ្វើ​ឱ្យ​មាន​ការចូលរួម​ក្តី​ ​។​ ​ប៉ុន្តែ​អ្នកស្រី​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​រំពឹង​ទុក​ថា​នឹង​ ​មានការ​បន្ត​ពង្រីក​ការចូលរួម​ជាមួយ​ដៃគូ​ ​និង​ស​ម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ ​។​

​ចំណែក​ភាគី​កូរ៉េ​ខាងជើង​វិញ​ ​មិន​ត្រឹមតែ​មិន​មានការ​ឆ្លើយតប​ចំពោះ​ការ​បោះដៃ​របស់​អាមេរិក​ ​នោះ​ទេ​ ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ ​អ្នកស្រី​ ​គីម​ យ៉ូ ជុ​ង​ ​នៅ​ថ្ងៃ​ទី​១​៦​ ​មីនា​នេះ​ ​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា​កុំ​អោយ​បង្ករឿង​ជាមួយ​ខ្លួន​បើ​ចង់​មាន​សន្តិភាព​ ​។​

​ការប្រកាស​ព្រមាន​នេះ​ ​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​ ​យោធា​រួមគ្នា​ ​និង​មួយថ្ងៃ​មុន​ពេល​ដែល​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​និង​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​លោក​ ​L​l​o​y​d​ ​A​us​tin​ ​គ្រោង​បំពេញ​ទស្សនកិច្ច​ ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​

​អ្នកស្រី​ ​គីម​ យ៉ូ ជុ​ង​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ ​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​ថា​៖

​«​យើង​ឆ្លៀតយក​ឱកាស​នេះ​ដើម្បី​ដាស់តឿន​រដ្ឋបាល​ ​ថ្មី​របស់​សហរដ្ឋអាមេរិក​ដែល​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្តល់​នូវ​ក្លិន​ម្សៅ​នៅ​ក្នុង​ទឹកដី​របស់យើង​ ​។​ ​ប្រសិនបើ​អាមេរិក​ចង់​គេង​ដោយ​សន្តិភាព​ក្នុងរយៈពេល​ ​៤​ ​ឆ្នាំខាងមុខ​នេះ​ ​អាមេរិក​គួរតែ​ជៀសវាង​ពី​ការ​ធ្វើ​អោយ​មាន​ក្លិន​ស្អុយ​នៅ​ជំហាន​ដំបូង​របស់​ខ្លួន​»​ ​។​
​អ្នកស្រី​បន្ថែម​ថា​ ​«​ការ​ធ្វើ​សម​យុទ្ធ​ស​ង្រ្គា​ម​ ​និង​អរិភាព​ ​មិនដែល​អាច​ទៅរួច​ជាមួយ​ការសន្ទនា​ ​និង​សហប្រតិបត្តិការ​នោះ​ទេ​»​ ​។​

​នៅ​មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​ ពី​សហរដ្ឋអាមេរិក​ ចំពោះ​ការព្រមាន​របស់​ប្អូនស្រី​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ នៅឡើយ​ទេ​ ​។​

​ប៉ុន្តែ​កាលពីដើម​ខែ​មីនា​នេះ​ ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​អំពី​ ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​បង្ហាញ​ពី​ដំណើរការ​ឡើងវិញ​នូវ​កម្មវិធី​ ​ថាមពល​នុយ​ក្លេអ៊ែ​រ​របស់​កូរ៉េ​ខាងជើង​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top