Connect with us
Trulli

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ម​ន្រ្តី​អ៊ី​រ៉​ង់ ​២​ ​រូប​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

តំបន់&អន្តរជាតិ

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ម​ន្រ្តី​អ៊ី​រ៉​ង់ ​២​ ​រូប​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​នេះ​បាន​ដាក់​ ​ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ចំនួន​ ​២​ ​រូប​ ​មិន​ឱ្យ​ចូល​ជាន់​ទឹកដី​អាមេរិក​ ​ដោយសារ​ ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងន់ទៅលើ​អ្នកទោស​នយោបាយ​អ៊ី​រ៉​ង់ ​និង​អ្នក​ ​តវ៉ា​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​។​

Iran’s Revolutionary Guard Corps (IRGC) march during a military parade. (AFP/File)

​បុគ្គល​ទាំង​ ​២​ ​រូប​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ដាក់ទណ្ឌកម្ម​នោះ​មានឈ្មោះ​ ​A​l​i​ ​Hem​mat​i​an​ ​និង​ ​Ma​so​u​d​ S​a​f​d​ar​i​ ​ដែល​ត្រូវ​បាន​ដឹង​ថា​ជា​អ្នក​សួរ​ចំ​លើ​យ​របស់​កងកម្លាំង​ឆ្មាំ​ ​បដិវត្តន៍​អ៊ី​រ៉​ង់ ​។​

​ទណ្ឌកម្ម​ហាម​មិន​ឱ្យ​ចូល​ជាន់​ទឹកដី​អាមេរិក​នេះ​ ​គឺ​រាប់បញ្ចូល​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ ​អ្នក​ទាំងពីរ​ផង​ដែរ​ ​។​

​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ ​បុគ្គល​ទាំងពីរ​នាក់​ ​នេះ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​នោះ​មានការ​ធ្វើ​ទារុណកម្ម​ ​ការប្រព្រឹត្ត​អំពើឃោរឃៅ​ ​អមនុស្សធម៌​ ​ការបន្ថោក​បន្ទាប​តំ​លៃ​នៃ​អ្នកទោស​នយោបាយ​ ​និង​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​អាជ្ញាធរ​អ៊ី​រ៉​ង់​ឃុំ​ខ្លួន​កាលពី​ពេល​បាតុកម្ម​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​និង​ ​២​០​២​០​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ ​សង្គម​ ​T​wit​t​e​r ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ឱ្យ​អ្នក​ប្រព្រឹត្ត​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ ​។​

​គេ​ជឿជាក់​ថា​ ​ការ​ដាក់ទណ្ឌកម្ម​របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ទៅលើ​ម​ន្រ្តី​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​នៅ​ពេលនេះ​ ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​រដ្ឋបាល​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​កាន់តែ​តានតឹង​ថែមទៀត​ ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​អាច​​​រក​ ​ការ​សម្របសម្រួល​គ្នា​ដើម្បី​វិលត្រឡប់​ទៅ​រកការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រវាង​អ៊ី​រ៉​ង់ ​និង​ ​ប្រទេស​មហាអំណាច​ផ្សេងទៀត​បាន​នៅឡើយ​នោះ​ ​។​

​គួរ​រម្លឹក​ថា​ ​អ៊ី​រ៉​ង់​បាន​ចុះ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​ជាមួយ​ប្រទេស​មហាអំណាច​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​បារាំង​ ​ចិន​ រុស្ស៊ី ​និង​អាល្លឺម៉ង់​ ​កាលពី​ឆ្នាំ​ ​២​០​១​៥​ ​ជា​ថ្នូរ​នឹង​ការ​ដក​ ​ទណ្ឌកម្ម​ចេញពី​អ៊ី​រ៉​ង់ ​ប៉ុន្តែ​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដក​អាមេរិក​ចេញពី​កិច្ច​ព្រម​ ព្រៀ​ង​នេះ​ ​និង​បាន​ដាក់ទណ្ឌកម្ម​ជាថ្មី​ឡើងវិញ​មក​លើ​ប្រទេស​អ៊ី​រ៉​ង់ ​។​ ​អ៊ី​រ៉​ង់​ក៏​ប្រកាស​ថា​ខ្លួន​នឹង​មិន​អនុវត្ត​តាម​ការ​កិច្ចព្រមព្រៀង​នោះ​បន្ត​ទៀត​ឡើយ​ ​លុះណាតែ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​ជាមុន​សិន​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅតែ​ទាមទារ​ឱ្យ​អ៊ី​រ៉​ង់​វិលត្រឡប់​មក​អនុវត្ត​តាម​កិច្ច​ព្រម​ ព្រៀ​ង​ជាមុន​សិន​ ​។​

​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​អាមេរិក​មក​លើ​ម​ន្រ្តី​របស់​ខ្លួន​នៅ​ពេលនេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អ៊ី​រ៉​ង់ ​លោក​ ​M​o​ham​mad​ ​Java​d​ ​Z​ar​if​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​របស់​លោក​ជា​ការ​ឆ្លើយតប​ថា​ ​អ៊ី​រ៉​ង់​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ ​ប៉ុន្តែ​ ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​នៅ​អឺរ៉ុប​ ​៣​ ​ទៀត​រួម​មាន​ ​អង់គ្លេស​ ​បារាំង​ ​និង​អាល្លឺម៉ង់​ ​មិនបាន​ ​គោរព​នោះ​ឡើយ​ ​។​

​លោក​ ​M​o​ham​mad​ ​Java​d​ ​Z​ar​if​ ​បាន​បញ្ជាក់​ថា​ ​អ៊ី​រ៉​ង់​នឹង​ធ្វើការ​ឆ្លើយតប​ ​ដែល​នេះ​លោក​ ​ប្រហែលជា​សំដៅ​ទៅដល់​ការ​ឆ្លើយតប​របស់​អ៊ី​រ៉​ង់​ចំពោះ​អាមេរិក​ដែល​បាន​ដាក់ទណ្ឌកម្ម​មក​ ​លើ​ម​ន្រ្តី​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​របស់​ខ្លួន​នៅ​ពេលនេះ​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top