Connect with us
Trulli

ជនជាតិ​អ៊ុយ​ហ្គួ​រ​តវ៉ា​ប្រឆាំង​ចិន​ ខណៈ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន ​បំពេញ​ទស្សនកិច្ច​នៅ​តួ​គី​

តំបន់&អន្តរជាតិ

ជនជាតិ​អ៊ុយ​ហ្គួ​រ​តវ៉ា​ប្រឆាំង​ចិន​ ខណៈ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន ​បំពេញ​ទស្សនកិច្ច​នៅ​តួ​គី​

​ជនជាតិ​អ៊ុយ​ហ្គួ​រ​ប្រមាណ​ ​១​ ​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តា​ន់​បូល​ ​ប្រទេស​តួ​គី​ ​ក្នុងពេលដែល​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​ ​លោក​ ​វ៉ាង​ ​យី​ ​កំពុង​បំពេញ​ទស្សនកិច្ច​ ​និង​ពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​តួ​គី​អំពី​បញ្ហា​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​កិច្ចព្រមព្រៀង​ ​បត្យាប័ន​រវាងប្រទេស​ចិន​ ​និង​តួ​គី​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តួ​គី​ ​លោក​ ​វ៉ាង​ ​យី​ ​ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​តួ​គី​ ​លោក​ R​e​c​e​p​ ​T​a​y​y​i​p​ ​E​r​dog​an​ ​ផង​ដែរ​ ​។​

​ប្រទេស​តួ​គី​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ ​ស៊ី​ណូ​វ៉ា​ក់ ​ផលិត​ដោយ​ប្រទេស​ចិន​ ​ហើយ​បច្ចុប្បន្ន​កំពុង​ ​តែ​ចរ​ចរ​ជាមួយ​ចិន​អំពី​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ថ្មី​ ​។​

​ប៉ុន្តែ​សហគមន៍​ជនជាតិ​អ៊ុយ​ហ្គួ​រដែ​ល​មាន​ប្រមាណ​ ​៥​ ម៉ឹ​ន​នាក់​នៅ​ក្នុង​ប្រទេស​តួ​គី​ ​ព្រួយ​ ​បារម្ភ​ថា​ ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ពី​ចិន​មក​តួ​គី​បន្ថែម​ទៀត​ ​គឺ​វា​អាស្រ័យ​ទៅលើ​ការ​ចុះ​សច្ចាប័ន​ ​របស់​តួ​គី​ទៅលើ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាងប្រទេស​ទាំងពីរ​ ​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ ​បាន​រដ្ឋសភា​ចិន​បាន​អនុម័ត​រួចហើយ​កាលពី​ចុង​ឆ្នាំ​ ​២​០​២​០​ ​។​

​ទោះជាយ៉ាងណា​ ​ទាំង​ប្រទេស​ចិន​ ​និង​តួ​គី​ ​បាន​បដិសេធ​ចំពោះ​ការ​ព្រួយបារម្ភ​នេះ​ ​ហើយ​ថា​ ​គេ​មិនបាន​យក​រឿង​ទាំងពីរ​នេះ​មក​ផ្សា​ភ្ជាប់​គ្នា​នោះ​ទេ​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​តួ​គី​ ​លោក​ ​Me​v​l​u​t​ ​Ca​v​us​o​g​l​u ​អះអាង​ថា​ ​ប្រទេស​តួ​គី​ ​និង​ចិន​នឹង​ពង្រឹង​កិច្ច​ ​សហប្រតិបត្តិការ​ដើម្បី​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺរាតត្បាត​ ​។​

​ប្រទេស​ចិន​ត្រូវ​បាន​ប្រទេស​លោក​ខាងលិច​ដែល​រួម​មាន​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​និង​កាណាដា​ ​ជាដើម​ ​បាន​ចោទប្រកាន់​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​ ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រដែ​ល​រួម​មានការ​ចាប់​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​រ​ប្រមាណ​ ​១​ ​លាន​នាក់​ដាក់​ ​នៅ​ក្នុង​ជំរំ​ ​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ ​និង​ការ​លាង​សំអាត​ខួរក្បាល​ ​។​ល​។​ ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ថែមទាំង​ចោទ​ ​ប្រទេស​ចិន​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ ​ជនជាតិ​អ៊ុយ​ហ្គូ​រដែ​ល​ជា​អ្នក​កាន់សាសនា​ឥស្លាម​ទៀត​ផង​ ​។​

​ក្នុង​ពេល​តវ៉ា​នៅ​ទីក្រុង​អ៊ី​ស្តា​ន់​បូល​ ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ក៏បាន​ស្រែក​ទាមទារ​ឱ្យ​ប្រទេស​ចិន​ ​បញ្ឈប់​នូវ​អំពើ​ប្រល័យពូជសាសន៍​ប្រព្រឹត្ត​លើ​ប្រជាជន​អ៊ុយ​ហ្គូ​រ​ ​។​

​អ្នក​តវ៉ា​អាយុ​ ​៦​២​ ​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​ ​«​ខ្ញុំ​ភ្ញាក់ផ្អើល​ ​ហេតុអ្វីបានជា​ប្រទេស​តួ​គី​ទ​ទូល​រដ្ឋ​ ​ម​ន្រ្តី​ការបរទេស​ចិន​ ​។​ ​ពួកគេ​បាន​ធ្វើ​រឿង​គ្រោះថ្នាក់​ជាច្រើន​នៅ​ ​Turk​e​s​tan​ ​ខាងកើត​»​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​តួ​គី​ ​លោក​ ​Me​v​l​u​t​ ​Ca​v​us​o​g​l​u ​បាន​ប្រកាស​ថា​ ​ការ​ផ្តល់​សច្ចាប័ន​របស់​តួ​គី​ ​ទៅលើ​កិច្ចព្រមព្រៀង​បត្យាប័ន​រវាងប្រទេស​ទាំងពីរ​ ​មិនមែន​មានន័យ​ថា​ប្រទេស​តួ​គី​នឹង​បញ្ជូន​ ​ជនជាតិ​អ៊ុយ​ហ្គូ​រ​ទៅ​ឱ្យ​ប្រទេស​ចិន​នោះ​ទេ​ ​។​

​ប៉ុន្តែ​សហគមន៍​អ៊ុយ​ហ្គួ​រ​នៅ​ក្នុង​ប្រទេស​តួ​គី​ ​ចង់​ឱ្យ​ប្រទេស​ចិន​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង​ ​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី​ចិន​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ ​ទៅលើ​ប្រជាជន​អ៊ុយ​ហ្គូ​រ​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​ប្រទេស​ចិន​ ​ដែល​សហភាព​អឺរ៉ុប​ ​ចក្រភព​ ​អង់គ្លេស​ ​និង​កាណាដា​ ​ទើបបាន​ព្រួតដៃ​គ្នា​ដាក់ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី​ចិន​រួចហើយ​ ​។​

​បាតុករ​អ៊ុយ​ហ្គួ​រ​ម្នាក់​ឈ្មោះ​ R​a​hile​ S​e​k​e​r ​និយាយ​ថា​ ​«​យើង​បារម្ភ​ពី​អនាគត​របស់យើង​ ​តើ​វា​នឹង​ ​មាន​អ្វី​កើតឡើង​ចំពោះ​កូនចៅ​របស់យើង​ ​ប្រទេស​តួ​គី​គួរ​បើកភ្នែក​របស់​ខ្លួន​ ​និង​ឈរខាង​ប្រជា​ ​ជន​ស្លូតត្រង់​អ៊ុយ​ហ្គួ​រ​»​ ​។​

​ចំណែក​បាតុករ​ម្នាក់ទៀត​ឈ្មោះ​ ​F​e​y​z​u​l​l​a​h​ K​a​y​ma​k ​និយាយ​ថា​ ​តួ​គី​ត្រូវតែ​សួរ​រដ្ឋ​ម​ន្រ្តី​ការ​ ​បរទេស​ចិន​អំពីអ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ជំរំ​ក្នុង​ប្រទេស​ចិន​ ​។​

​លោក​ថា​ ​«​យើង​ចង់​អោយ​តួ​ក​គី​សួរ​រដ្ឋមន្ត្រីការបរទេស​ចិន​ថា​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​ … ​យើង​ចង់​អោយ​តួ​ក​គី​បញ្ចេញ​សំឡេង​»​ ​។​

​មិន​ឃើញ​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​តវ៉ា​របស់​ប្រជាជន​អ៊ុយ​ហ្គួ​រ​នៅ​ក្នុង​ ​ប្រទេស​តួ​គី​នៅ​ពេលនេះ​ ​។​ ​ប៉ុន្តែ​ប្រទេស​ចិន​តែង​បាន​ច្រាន​ចំពោះ​ការចោទប្រកាន់​ ​ដែល​ថា​អាជ្ញាធរ​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅ​ក្នុង​ ​ប្រទេស​ចិន​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top