Connect with us
Trulli

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ថ្កោលទោស​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ថ្កោលទោស​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ ​អំពាវនាវ​ជាឯកច្ឆន្ទ​ឱ្យ ​បញ្ចប់​អំពើ​រដ្ឋប្រហារយោធា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​និង​បាន​អំពាវនាវ​ឱ្យ​ក្រុម​យោធា​មានការ​ ​អត់ធ្មត់​បំផុត​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃនេះ​ ​។​

​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​មិត្ត​របស់​មី​យ៉ា​ន់​ម៉ា​ក៏បាន​ចេញមុខ​ដូចគេដូចឯង​ ​ក្នុង​ការ​ថ្កោលទោស​នូវ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយក្រុម​យោធា​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ផង​ដែរ​ ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មាន​សមាជិក​ចំនួន​ ​១​៥​ ​ក្នុង​នោះ​ ​៥​ ​គឺជា​សមាជិក​ ​អ​ចិន្រ្តៃយ៍​ដែល​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​បារាំង​ ​រុស្សី​ ​និង​ចិន​ ​។​ ​ប្រសិនបើ​មាន​ ​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​ទាំង​ ​៥​ ​ដែល​ជា​សមាជិក​អ​ចិន្ត្រៃយ៍​នេះ​បោះឆ្នោត​ ​មិន​គា​ទ្រ​ ​ឬ​វ៉េ​តូ ​សេចក្តី​សម្រេច​ណាមួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​មិន​អា​ចចេញ​បាន​ឡើយ​ ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​ ​លោក​ ​Z​hang​ Jun ​បាន​លើកឡើង​នៅ​ក្នុង​ ​សេចក្តីថ្លែង​ការណ៍​ថា​ ​វា​សំខាន់​ណាស់​ដែល​សមាជិក​ទាំងអស់​និយាយ​សំឡេង​តែមួយ​ ​។​ ​លោក​ប្រកាស​ថា​ ​វា​ដល់ពេលហើយដែល​ត្រូវ​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ ​ត្រូវ​ប្រើ​នូវ​ការទូត​ ​និង​ការសន្ទនា​ ​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ ​អ្នកស្រី​ ​T​h​o​ma​s-​Green​field​ ​ដែល​ជា​ប្រធាន​ ​នៃ​ក្រុមប្រឹក្សា​សន្តិ​សន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ពេលនេះ​ ​គូស​បញ្ជាក់​ថា​ ​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា​បាន​និយាយ​សំឡេង​តែមួយ​ក្នុង​ការ​ថ្កោល​ ​ទោស​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​។​

​អ្នកស្រី​បន្ថែម​ថា​ ​៖​ ​«​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ​យ៉ាង​ទូលំទូលាយ​ ​ដើម្បី​លើក​ក​ម្ពស់​ការទទួលខុសត្រូវ​ចំពោះ​រដ្ឋប្រហារ​ ​និង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ ​អំពើ​ហិង្សា​ ​ហើយនឹង​ធ្វើការ​ដើម្បី​ស្តារ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​»​ ​។​

​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ពីរ​ប​ប​យោធា​ភូមា​ចំពោះ​ការ​ថ្កោលទោស​របស់​សមាជិក​ក្រុម​ ​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ពេលនេះ​នៅឡើយ​ទេ​ ​។​

​គិត​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ដោយក្រុម​យោធា​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​មាន​ប្រជាជន​ ​មី​យ៉ា​ន់​ម៉ា​ជាង​ ​៦​០​ ​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​ក្រុម​យោធា​ ​និង​មនុស្ស​ ​ជាង​ ​១​.​៨​០​០​ ​នាក់​ទៀត​ត្រូវ​បាន​យោធា​ចាប់​ឃុំ​ខ្លួន​ ​។​

​ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​Ant​on​i​o ​Gut​err​e​s ​បាន​សម្តែង​ក្តី​សង្ឃឹម​ ​ថា​ ​សេចក្តីថ្លែង​ការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​នេះ​ ​នឹង​ធ្វើ​ឱ្យ​របប​យោធា​ដឹង​ថា​ ​«​វា​ពិតជា​ចាំ​ ​បាច់​ក្នុង​ការ​ដោះលែង​អ្នកទោស​ទាំងអស់​ ​វា​ពិត​ជាចាំបាច់​ណាស់​ក្នុង​ការគោរព​លទ្ធផល​ ​នៃ​ការបោះឆ្នោត​ ​និង​អនុញ្ញាត​ឱ្យ​មាន​ស្ថានភាព​វិលត្រឡប់​ទៅ​រក​ការផ្លាស់ប្តូរ​តាម​បែប​លទ្ធិ​ ​ប្រជាធិបតេយ្យ​វិញ​»​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top