Connect with us
Trulli

មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អាមេរិក ​បារម្ភ​ថា​ចិន​វាយ​យ​កកោះ​តៃ​វ៉ាន់​ នៅមុន​ឆ្នាំ​ ​២​០​២​៧​

តំបន់&អន្តរជាតិ

មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អាមេរិក ​បារម្ភ​ថា​ចិន​វាយ​យ​កកោះ​តៃ​វ៉ាន់​ នៅមុន​ឆ្នាំ​ ​២​០​២​៧​

​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អាមេរិក​សម្តែង​ការ​បារម្ភ​ ​និង​ខ្លាច​ថា​ប្រទេស​ចិន​នឹង​លើកទ័ព​ ​ឈ្លានពាន​កោះ​តៃ​វ៉ាន់​នៅ​ក្នុង​អំឡុង​ពេល​ ​៦​ ​ឆ្នាំខាងមុខ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​នេះ​ ​។​

Adm. Philip Davidson, commander of the U.S. Indo-Pacific Command, waits for the arrival of Japan's Prime Minister Yoshihide Suga for a meeting at the prime minister's office, Oct. 22, 2020, in Tokyo.
Adm. Philip Davidson, commander of the U.S. Indo-Pacific Command, waits for the arrival of Japan’s Prime Minister Yoshihide Suga for a meeting at the prime minister’s office, Oct. 22, 2020, in Tokyo.

​លោក​ ​P​h​i​lip​ ​D​avid​son​ ​ដែល​ជាម​ន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ ​ប៉ាស៊ីហ្វិក​ ​បាន​ថ្លែង​ដូចនេះ​ ​នៅ​ពេល​លោក​មើលឃើញ​ថា​ ​ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​រារាំង​ទប់​ស្កាត់​ ​អំណាច​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ ​។​

​លោក​ ​P​h​i​lip​ ​D​avid​son​ ​បញ្ជាក់​ថា​៖

​«​ខ្ញុំ​បារម្ភ​ថា​ពួកគេ​ (​ចិន​) ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ ​ដណ្តើម​កន្លែង​សហរដ្ឋអាមេរិក​ ​និង​តួនាទី​ដឹកនាំ​របស់យើង​នៅ​ក្នុង​សណ្តាប់ធ្នាប់​អន្តរជាតិ​ ​ដែល​ផ្អែកលើ​ច្បាប់​នៅ​ឆ្នាំ​ ​២​០​៥​០​»​ ​។​

​លោក​បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​បន្ថែម​ថា​ ​«​កោះ​តៃ​វ៉ាន់​ច្បាស់​ណាស់​ ​គឺជា​ម​ហិច្ឆិ​តា​មួយ​របស់​ពួកគេ​ ​ហើយ​ខ្ញុំ​គិតថា​ការ​គំរាមកំហែង​ត្រូវ​បាន​បង្ហាញ​ក្នុង​អំឡុង​ ​ពេល​មួយ​ទសវត្សរ៍​នេះ​ ​ជាក់ស្តែង​ក្នុងរយៈពេល​ ​៦​ ​ឆ្នាំខាងមុខ​»​ ​។​

​ទោះជាយ៉ាងណា​ ​ម​ន្រ្តី​យោធា​អាមេរិក​រូប​នេះ​ ​មិនបាន​បង្ហាញ​នូវ​ភស្តុតាង​ជាក់លាក់​ចំពោះ​ការ​ ​សន្និដ្ឋាន​របស់​លោក​បែប​នេះ​ឡើយ​ ​។​

​បែប​នេះ​ក្តី​ ​គេ​ក៏​ដឹង​ដែរ​ថា​ ​ទីក្រុង​ប៉េកាំង​តែង​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​ ​នឹង​មិន​អនុញ្ញាត​ ឱ្យ​កោះ​តៃ​វ៉ាន់​ប្រកាស​ឯករាជ្យ​ជាដាច់ខាត​ ​និង​បាន​គំរាម​ថា​នឹង​ប្រើ​កម្លាំងទ័ព​វាយ​យ​កកោះ​ តៃ​វ៉ាន់​តែម្តង​ ​ប្រសិនបើ​កោះ​តៃ​វ៉ាន់​ប្រកាស​ឯករាជ្យ​នៅ​ក្នុង​ពេល​ថ្ងៃណាមួយ​ ​។​

​នាយក​រដ្ឋ​ម​ន្រ្តី​ចិន​ ​លោក​ ​លី​ ឃឺ​ជាំ​ង​ ​ទើបបាន​បញ្ជាក់​ជា​ថ្មីទៀត​កាលពី​ពេលថ្មីៗនេះ​ថា​ ​ចិន​ ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចិន​តែមួយ​ចំពោះ​បញ្ហា​តៃ​វ៉ាន់​ ​។​ ​គោលការណ៍​នេះ​មានន័យ​ថា​ តៃ​វ៉ាន់​ ​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន​ដែល​មិន​អាច​បំបែកចេញ​ពី​ចិន​បាន​ឡើយ​ ​។​

​គេ​នៅ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​បែប​ណា​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​លើកឡើង​របស់​ម​ន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ ​ប៉ាស៊ីហ្វិក​ ​នេះ​នៅឡើយ​ទេ​ ​។​

​កោះ​តៃ​វ៉ាន់​បាន​បំបែកចេញ​ពី​ចិន​កាលពី​ចុង​ឆ្នំា ​១​៩​៤​៩​ ​នៅ​ពេល​ពួក​កុម្មុនិ​ស្ត​ឡើង​ ​គ្រប់គ្រង​អំណាច​នៅ​ក្នុង​ប្រទេស​ចិន​ ​ប៉ុន្តែ​កោះ​តៃ​វ៉ាន់​ត្រូវ​បាន​សហរដ្ឋអាមេរិក​ទទួលស្គាល់​ ​និង​រក្សា​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រហូតដល់​ឆ្នាំ​ ​១​៩​៧​៩​ ​នៅពេលដែល​សហរដ្ឋអាមេរិក​ ​ប្រែ​មក​ទទួលស្គាល់​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង​ប៉េកាំង​វិញ​ម្តង​ ​ដោយ​នៅ​ពេល​នោះ​ ​អាមេរិក​ត្រូវការ​ចាប់​យក​ទីក្រុង​ប៉េកាំង​ដើម្បី​ទប់ទល់​ជាមួយនឹង​សហភាពសូវៀត​នៅ​ក្នុង​ ​ស​ង្រ្គា​ម​ត្រជាក់​ ​។​ ​បែប​នេះ​ក្តី​ ​សហរដ្ឋអាមេរិក​នៅតែ​ជាស​ម្ព័ន្ធ​មិត្ត​ ​និង​ជា​អ្នកគាំទ្រ​ ​ផ្នែក​យោធា​ដ៏​សំខាន់​បំផុត​របស់​កោះ​តៃ​វ៉ាន់​ ​។​

​ក្រៅពី​បញ្ហា​កោះ​តៃ​វ៉ាន់​ ​លោក​ ​P​h​i​lip​ ​D​avid​son​ ​ក៏បាន​លើកឡើង​ពី​សកម្មភាព​យោធា​របស់​ទី​ ​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​លោក​មើលឃើញ​ថា​ ​ក៏​ជា​ការ​គំរាមកំហែង​ដល់​ ​កោះ​ ​G​u​am​ ​របស់​អាមេរិក​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ផង​ដែរ​ ​។​ ​លោក​ថា​ ​កោះ​ ​G​ma​m​ ​គឺ​ ​ជា​ផ្ទាំង​ស៊ីប​របស់​ចិន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ​។​

​លោក​និយាយ​ថា​ ​៖​ ​

«​កោះ​ ​G​u​am​ ​ចាំបាច់​ត្រូវការ​ពារ​ ​ហើយ​វា​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​ការ​ ​គំរាមកំហែង​ ​ដែល​នឹង​កើតឡើង​នៅពេលអនាគត​»​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top