Connect with us
Trulli

ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

តំបន់&អន្តរជាតិ

ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

សមត្ថកិច្ចវៀតណាមទីក្រុងហាណូយមកពីនាយកដ្ឋានសន្តិសុខសាធារណៈបានចេញសេចក្តី ជូនដំណឹងអំពីការដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអ្នកតស៊ូមតិជនជាតិយួនមួយរូបឈ្មោះ ឡេ វ៉ាំង យុង ( Lê Văn Dũng) ឬហៅថា ឡេ យុង វ៉ូវ៉ា (Lê Dũng Vova) ដោយរដ្ឋាភិបាលវៀតណាម បានចោទប្រកាន់បុរសរូបនេះពីបទឃោសនាប្រឆាំងរដ្ឋវៀតណាម ។

សារព័ត៌មានវៀតណាម VNS បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ថា លោក ឡេ វ៉ាំង យុង កើតនៅឆ្នាំ ១៩៧០ នៅក្នុងទីក្រុងហាណូយ ត្រូវបានរដ្ឋអំណាចវៀតណាមចោទប្រកាន់ ពីបទផលិត រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារ សម្ភារៈ ប្រឆាំងរដ្ឋអំណាចនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមមាត្រា ១១៧ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៥ របស់ប្រទេសវៀតណាម ។

អាជ្ញាធរវៀតណាមឱ្យដឹងថា ទីតាំងស្នាក់នៅចុងក្រោយរបស់លោក ឡេ វ៉ាំង យុង គឺឋិតនៅ ក្នុងសង្កាត់ ហាកៅ ខណ្ឌហាដុង ទីក្រុងហាណូយ ។

បុរសតស៊ូមតិដើម្បីសេរីភាពជនជាតិយួនរូបនេះ ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានចូលរួម សកម្មភាព និងការតវ៉ាប្រឆាំងរដ្ឋអំណាចដែលបង្កការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់រដ្ឋ វៀតណាមចាប់តំាងពីឆ្នាំ ២០១១ មក ។ លោកក៏ត្រូវបានចោទប្រកាន់ថាបានចូលរួមជាមួយ ក្រុមវិទ្ធង្សនា និងចលនាមួយចំនួនដែលរដ្ឋអំណាចវៀតណាមចាត់ទុកថា ជាពួកប្រតិកិរិយា នៅក្នុងស្រុក និងក្រៅប្រទេស ។

សារព័ត៌មានវៀតណាមរាយការណ៍បន្ថែមថា ចាប់តំាងពីឆ្នាំ ២០១៨ មក លោក ឡេ វ៉ាំង យុង បានបង្កើតចលនាមួយឈ្មោះថា «ចលនាដើម្បីធ្វើឱ្យវៀតណាមរស់ឡើងវិញ» និងបានបង្កើត បណ្តាញ និងទំព័រផ្សព្វផ្សាយជាសាធារណៈ ដូចជា «ទូរទស្សន៍សំឡេងពលរដ្ឋ» «ទូរទស្សន៍អ៊ីវ៉ា» (Eva Tivi) និង«ទូរទស្សន៍រស់ឡើងវិញ» ជាដើម ដែលត្រូវបានផ្សព្វផ្សាយនៅ លើបណ្តាញសង្គមយូធូប (YouTube) និងហ្វេសប៊ុក (Facebook) ។

អ្នកតស៊ូមតិរូបនេះ ក៏ត្រូវបានរដ្ឋអំណាចចោទប្រកាន់ថាបានបង្ហោះផ្សព្វផ្សាយនូវវីដេអូដែល មួលបង្កាច់ និងបរិហារកេរិ៍្តរដ្ឋបាលការងារ និងអ្នកដឹកនាំមូលដ្ឋាននៅក្នុងប្រទេសវៀតណាម ដើម្បីទាក់ទាញការគាំទ្រសម្រាប់ការប្រឆាំងនឹងរដ្ឋអំណាចវៀតណាម ។

គេសង្កេតឃើញថា ជាទូទៅ រដ្ឋអំណាចវៀតណាមតែងចាត់វិធានការលើពលរដ្ឋដែលតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពនៅក្នុងប្រទេសដែលកាន់របបកុម្មុយនិស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ​ ៕

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top