ក្រុមប្រឹក្សាស្តីពីទំនាក់ទំនងការបរទេស (Council on Foreign Relations) ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក បានបង្ហាញការស្ទង់មតិមួយរបស់ខ្លួនដែលហៅថា Preventive Priorities Survey ដោយលើកឡើងពីការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញផ្នែកគោលនយោបាយការ បរទេសមួយចំនួនពីលទ្ធភាពនៃការកើតឡើងនូវជម្លោះ និងផលប៉ះពាល់របស់វានៅលើ ពិភពលោក ។ ក្រុមអ្នកជំនាញសន្និដ្ឋានថា នៅក្នុងឆ្នាំ ២០២១ មានជម្លោះធំៗយ៉ាងហោចណាស់ក៏ចំនួន ៣០ ដែរ អាចកើតមានឡើង ឬបន្តកើនឡើងនៅក្នុងឆ្នាំ ២០២១ នេះ ។តើជម្លោះទាំងជិត ៣០ នោះ អាចកើតមាននៅក្នុងប្រទេសណាខ្លះ និងតំបន់ណាខ្លះ នៃពិភព លោក ? ខាងក្រោមនេះ គឺជាការលើកឡើងរបស់អ្នកជំនាញ ៖
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ៖ ការប្រឈមមុខដាក់គ្នាដោយអាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តណាមួយរបស់អាមេរិកជុំវិញការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងជម្លោះនៅក្នុងតំបន់ និង ការគាំទ្ររបស់អ៊ីរ៉ង់ទៅលើក្រុមសកម្មប្រយុទ្ធផ្សេងៗ ។
សហរដ្ឋអាមេរិក ៖ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ដែលរំខានយ៉ាងខ្លាំងលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិក ៖ ការវាយប្រហារភេរវកម្មដែលមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក ឬដល់ សម្ព័ន្ធមិត្ត ដែលដឹកនាំ ឬបំផុសគំនិតដោយអង្គការភេរវកម្មបរទេស ។
ប្រទេសម៉ិចស៊ីកូ (Mexico) ៖ ការបន្តកើនឡើងអំពើហិង្សាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលបណ្តាលឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ជាជនស៊ីវិល ។
តំបន់ត្រីកោណខាងជើង (Northern Triangle) ៖ លក្ខខណ្ឌសន្តិសុខ និងសេដ្ឋកិច្ឋដែលកាន់ តែចុះខ្សោយនៅតំបន់ត្រីកោណខាងជើង ដែលជាទីប្រជុំនៃប្រទេស អែលសាវ៉ាឌ័រ (El Salvador) ហ្គាតេម៉ាឡា (Guatemala) និងហុងឌូរ៉ាស (Honduras) បណ្តាលឱ្យមានលំហូរ ចំណាកស្រុកពលរដ្ឋកាន់តែកើនឡើង ។
ប្រទេសវ៉េណេហ្សូអេឡា (Venezuela) ៖ ការដួលរលំសេដ្ឋកិច្ច និងអស្ថេរភាពនយោបាយនៅ ក្នុងប្រទេសវ៉េណេហ្សូអេឡា នាំឱ្យមានភាពវឹកវរ អំពើហិង្សា និងលំហូរជនភៀសខ្លួន ។
អង្គការណាតូ (NATO) ៖ ការជ្រៀតជ្រែក ឬការគំរាមកំហែងរបស់ប្រទេសរុស្ស៊ីប្រឆាំង នឹងសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បណ្តាលឱ្យមានភាពតានតឹង ផ្នែកយោធាកាន់តែខ្លាំងឡើង ។
ប្រទេសបេលឡារូស (Belarus) ៖ ការបង្កើនការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីមកលើប្រទេស បេលឡារូស បង្កឱ្យមានភាពវឹកវរ និងអំពើហិង្សាដល់ជនស៊ីវិលកាន់តែកើនឡើង ។
ប្រទេសអ៊ុយក្រែន (Ukraine) ៖ ការកើនឡើងនៃការប្រយុទ្ធគ្នានៅប៉ែកខាងកើតប្រទេស អ៊ុយក្រែន ឬការប៉ះទង្គិចគ្នាផ្នែកយោធានៅក្នុងតំបន់មានជម្លោះ បញ្ឆេះឱ្យមានភាពតានតឹង កាន់តែកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ប្រទេសតួរគី (Turkey) ៖ ការកើនឡើងអំពើហិង្សារវាងប្រទេសតួរគី និងក្រុមសកម្មប្រយុទ្ធ ឃឺដ (Kurdish) នៅក្នុងប្រទេសតួរគី ឬប្រទេសសេរ៉ី (Syria) ។
ប្រទេសតួរគី និងក្រិក ៖ ការទាមទារគ្រប់គ្រង់តំបន់ដែន ទឹកដែលសម្បូរទៅដោយធនធាន ធម្មជាតិនៅប៉ែកខាងកើតនៃសមុទ្រមេឌីទែរ៉ានេ បង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែក ប្រដាប់អាវុធរវាងប្រទេសតួរគី និងក្រិក ។
ប្រទេសសេរ៉ី (Syria) ៖ ការបន្តនូវអំពើហិង្សានៅក្នុងប្រទេសសេរ៉ី នឹងបណ្តាលឱ្យមានជនស៊ី វិលស្លាប់កាន់តែច្រើន និងកើនឡើងភាពតានតឹងរវាងភាគីនៅក្នុងជម្លោះ ។ប្រទេសលីបង់ (Lebanon) ៖ វិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសលីបង់ បង្កឱ្យមានសង្រ្គាមស៊ីវិលជាថ្មីឡើងវិញ ។ប្រទេសអ៊ីស្រាអែល (Israel) ៖ ការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បណ្តាលឱ្យមានការប្រឈមផ្នែកហិង្សា និងការតវ៉ា ។
ប្រទេសអាមេនី (Armania) ៖ ការមិនគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេស អាមេនី និងអាហ្សែបបាហ្សង់ (Azerbaijan) នៅតំបន់ Nagorna-Karabakh អាចបណ្តាលឱ្យមាន ការកើនឡើងជម្លោះប្រដាប់អាវុធដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពតំបន់ទំាងមូល ។
ប្រទេសអាហ្វកានីស្ថាន (Afghanistan) ៖ ការកើនឡើងអំពើហិង្សា និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសអាហ្វកានីស្ថានបង្កការប៉ះពាល់ដល់ដំណើរការចរចាសន្តិភាព ។
ប្រទេសប៉ាគីស្ថាន (Pakistan) និងឥណ្ឌា ៖ ការវាយប្រហារភេរវកម្មធ្ងន់ធ្ងរណាមួយ ឬការកើនឡើងភាពវឹកវរនៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសឥណ្ឌា អាចបង្កឱ្យ មានការប្រឈមមុខដាក់គ្នាផ្នែកយោធាធ្ងន់ធ្ងររវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ។
ប្រទេសឥណ្ឌានិងចិន ៖ ការមិនគោរពកិច្ចព្រមព្រៀងរវាងប្រទេសឥណ្ឌា និងចិនលើដែនដី ជម្លោះនៅតាមតំបន់ព្រំដែន បណ្តាលឱ្យមានការប្រឈមមុខផ្នែកយោធារវាងប្រទេសទាំងពីរ ។
ប្រទេសចិននិងកោះតៃវ៉ាន់ ៖ ភាពតានតឹង និងការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងនយោបាយ របស់ប្រទេសចិនទៅលើកោះតៃវ៉ាន់ នាំឱ្យចិនមានវិបត្តិធ្ងន់ធ្ងរជាមួយសហរដ្ឋអាមេរិក ។
បញ្ហាសមុទ្រចិនខាងត្បូង ៖ ការប្រឈមមុខប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូងរវាង សហរដ្ឋអាមេរិក និងប្រទេសចិនទៅលើសេរីភាពនាវាចរ និងការដណ្តើមកាន់កាប់ដីកោះដែល កំពុងមានជម្លោះ ។
ប្រទេសមីយ៉ាន់ម៉ា ៖ ការបន្តប្រើប្រាស់អំពើហិង្សាទៅលើជនជាតិរ៉ូហីងយ៉ាកាន់សាសនា អ៊ីស្លាមនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងការកើនឡើងភាព តានតឹងជុំវិញការធ្វើមាតុនិវត្តន៍នៃជនភៀសខ្លួនមកពីប្រទេសបង់ក្លាដេស ។ ទាក់ទងនឹង ប្រទេសប្រទេសមីយ៉ាន់ម៉ានេះ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយការបរទេសរបស់ Council on Foreign Relations មិនបានលើកឡើងអំពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារដោយពួក យោធាទៅលើរដ្ឋាភិបាលស៊ីវិលនោះឡើយ ។ ប៉ុន្តែជាក់ស្តែង ពួកយោធាបានធ្វើរដ្ឋប្រហារជា ថ្មីដើម្បីដណ្តើមអំណាចពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ប្រទេសកូរ៉េខាងជើង ៖ ការអភិវឌ្ឍបន្ថែមទៀតលើអាវុធនុយក្លេអ៊ែ ឬការបាញ់សាកល្បង កាំជ្រួច Ballistic បង្កឱ្យមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងនៅក្នុងឧបទ្វីបកូរ៉េ ។
ប្រទេសយេម៉ែន (Yemen) ៖ ភាពកាន់តែដុនដាបនៃវិបត្តិមនុស្សធម៌នៅក្នុងប្រទេសយ៉េមែនបង្ក ឡើងដោយការប្រយុទ្ធគ្នាចេះតែបន្ត និងអន្តរាគមន៍របស់បរទេស ។ប្រទេសសូម៉ាលី (Somalia) ៖ ការកើនឡើងការវាយប្រហាររបស់ក្រុម Al-Shabab និងការ ដណ្តើមកាន់កាប់ទឹកដីនៅក្នុងប្រទេសសូម៉ាលី ។
ប្រទេសអេត្យូពី (Ethiopia) ៖ ការបរាជ័យនៃការចរចររវាងអេហ្សីប (Egypt) អេត្យូពី និងស៊ូដង់ (Sudan) ជុំវិញករណី Grand Ethiopian Renaissance Dam បណ្តាលឱ្យមានការកើនឡើងភាព តានតឹង និងការប្រឈមខ្ពស់ផ្នែកយោធា ។
ប្រទេសអេត្យូពី ៖ ការកើនឡើងអំពើហិង្សា និងជម្លោះជាតិនិយមជាតិពន្ធុនៅអេត្យូពីបណ្តាល អោយមានវិបត្តិមនុស្សធម៌ និងអស្ថិរភាពក្នុងតំបន់ ។
ប្រទេសស៊ូដង់ ៖ ភាពផុយស្រួយនៃស្ថានភាពអន្តរកាលនយោបាយប្រជាធិបតេយ្យនៅក្នុងប្រ ទេសស៊ូដង់ នាំឱ្យមានអំពើហិង្សារីករាលដាលប្រឆាំងនឹងជនស៊ីវិល ។
ប្រទេសលីប៊ី (Libya) ៖ ការដួលរលំនៃបទឈប់បាញ់គ្នា និងកិច្ចចរចាសន្តិភាពនៅលីប៊ី នាំឱ្យមានអំពើហិង្សាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលគូប្រជែង និងអន្តរាគមន៍ពីបរទេស បន្ថែមទៀត ។
ប្រទេសនីហ្សេរីយ៉ា (Nigeria) ៖ ការកើនឡើងនូវអំពើហិង្សា អស្ថិរភាពនយោបាយ និងការ ផ្លាស់ទីលំនៅរបស់ជនស៊ីវិលនៅក្នុងប្រទេសនីហ្សេរីយ៉ាដែលបណ្តាលមកពីជម្លោះនៅក្នុង តំបន់ដែនដីសណ្ត ក៏ដូចជាជាមួយក្រុមសកម្មប្រយុទ្ធ Boko Haram នៅប៉ែកឦសាននៃប្រទេស ។
តំបន់ Sahel ៖ ការរីករាលដាលនៃអំពើហិង្សា និងអស្ថិរភាពនយោបាយនៅក្នុងតំបន់ Sahel ដែលរួមបញ្ចូលទឹកដីនៃប្រទេស បឺគីណា ហ្វាសូ (Burkina Faso) ម៉ាលី (Mali) និង នីហ្សេ (Niger) ៕