Connect with us
Trulli

ជា​ប្រវត្តិ​សាស្រ្ត WTO មាន​អគ្គនាយក​ជា​ស្រ្តី​លើក​ទី ១

តំបន់&អន្តរជាតិ

ជា​ប្រវត្តិ​សាស្រ្ត WTO មាន​អគ្គនាយក​ជា​ស្រ្តី​លើក​ទី ១

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO​) នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ បាន​បោះឆ្នោត​ជ្រើសរើស​អ្នកស្រី Ngozi Okonjo​-Iweala ឱ្យ​កាន់​តំណែង​ជា​អគ្គនាយក​ទី ៧ នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ មួយ​នេះ ។

អ្នកស្រី Ngozi Okonjo​-Iweala គឺជា​ជនជាតិ​នីហ្សេរីយ៉ា (Nigeria​) ។ អ្នកស្រី​គឺជា​ស្រ្តី​ដំបូងបង្អស់ និង​ជា​ស្រ្តី​ដំបូង​មក​ពី​ទ្វីប​អាហ្រិក​ផង​ដែរ ដែល​បាន​ក្លាយជា​អគ្គនាយក​របស់ WTO ចាប់តាំងពី ស្ថាប័ន​ពិភពលោក​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៩៥ ។ បច្ចុប្បន្ន WTO មាន​រដ្ឋ​ជាស​មា​ជិ​កចំនួន ១៦៤ និង​មាន​ការិយាល័យ​កណ្តាល​នៅ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ។

អ្នកស្រី Ngozi Okonjo​-Iweala នឹង​ចូលកាន់​តំណែង​ចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ និង​បញ្ចប់ អាណត្តិ​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ ។ ការ​ចូលកាន់​តំណែង​របស់ អ្នកស្រី Ngozi Okonjo​-Iweala គឺ​ចំ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ពិភពលោក​មិនសូវ​ល្អ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។

ក្រោយ​ត្រូវ​បាន​ជ្រើសរើស​ជា​អគ្គនាយក​ថ្មី នៃ WTO អ្នកស្រី Ngozi Okonjo​-Iweala មានប្រសាសន៍​ថា ការងារ​ជាអាទិភាព​របស់​អ្នកស្រី​គឺ​ធ្វើការងារ​ជាមួយ​សមាជិក​ដើម្បី​រក ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ឆ្លើយតបទៅនឹង​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច និង​សុខាភិបាល​ដែល​បាន​បង្កឡើង​ដោយ​ជំងឺរាតត្បាត​សកល​កូ​វីដ​-១៩ ។

អ្នកស្រី​បាន​ថ្លែង​និង​ត្រូវ​បាន​ស្រង់​សម្តី​ដោយ WTO ថា ៖ «ខ្ញុំ​ពិតជា​មាន​កិត្តិយស​ដែល​សមាជិក របស់ WTO បាន​ជ្រើសរើស​ខ្ញុំ​ឱ្យធ្វើ​ជា​អគ្គនាយក WTO»

អ្នកស្រី​ថ្លែង​បន្ត​ថា ៖ «អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​រឹងមាំ​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​យើង​ត្រូវ​ស្តារ​ឡើងវិញ​ពេញលេញ និង​ឆាប់រហ័ស​ពី​ការ​បំផ្លិច​បំផ្លាញ​ដែល​បង្ក ឡើង​ដោយ​ជំងឺរាតត្បាត​កូ​វីដ​–១៩ ។ ខ្ញុំ​ទន្ទឹង​រង​ចាំ​ធ្វើការ​ជាមួយ​សមាជិក​ដើម្បី​រៀបចំ និង​អនុវត្ត​ការ​ឆ្លើយតប​គោលនយោបាយ​ដែល​យើង​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មានដំណើរ​ទៅមុខ​ទៀត ។ អង្គការ​របស់​យើង​ប្រឈមមុខនឹង​បញ្ហា​ជាច្រើន ប៉ុន្តែ​ការ​ធ្វើការ​រួមគ្នា យើង​អាច​ធ្វើ​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាន់តែ​រឹងមាំ មាន​ភាព​រហ័សរហួន និង​សម្រប ខ្លួន​ទៅ​នឹង​ភាព​ពិត​នា​ពេល​បច្ចុប្បន្ន​នេះ »

អ្នកស្រី Ngozi Okonjo​-Iweala បច្ចុប្បន្ន​អាយុ ៦៧ ឆ្នាំ ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច ពី​សហរដ្ឋអាមេរិក និង​ជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ ។ អ្នកស្រី​ធ្លាប់​មានបទពិសោធន៍ ការងារ​ជាច្រើន​ឆ្នាំ​នៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ​ជា​តិ​ធំៗ ក្នុង​នោះ​រួមមាន​ធនាគារពិភពលោក ផង​ដែរ ។ អ្នកស្រី​ក៏​ធ្លាប់ធ្វើ​ជារ​ដ្ឋ​មន្រ្តី​ក្រសួងហិរញ្ញវត្ថុ​របស់​ប្រទេស នីហ្សេរីយ៉ា ចំនួន ២ អាណត្តិ ហើយក៏​ជា​ស្រ្តី​ដំបូងបង្អស់​ដែល​បាន​កាន់​តំណែង​នេះ ៕

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top