Connect with us
Trulli

មនុស្ស​ ​៥​ ​នាក់​រង​របួស​ដោយ​ការវាយប្រហារ​ចាក់​នឹង​កាំបិត​ នៅ​ណូវែ​ល​ហ្សេ​ឡង់​ ​តែ​មិនទាន់​បញ្ជាក់​ថា ​ជា​អំពើ​ភេរវកម្ម​

តំបន់&អន្តរជាតិ

មនុស្ស​ ​៥​ ​នាក់​រង​របួស​ដោយ​ការវាយប្រហារ​ចាក់​នឹង​កាំបិត​ នៅ​ណូវែ​ល​ហ្សេ​ឡង់​ ​តែ​មិនទាន់​បញ្ជាក់​ថា ​ជា​អំពើ​ភេរវកម្ម​

​អាជ្ញាធរ​ណូវែ​ល​ហ្សេ​ឡង់​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​នេះ​ថា​ ​បុរស​ម្នាក់​បាន​បើក​ការ​ ​វាយប្រហារ​ចាក់​នឹង​កំា​បិត​ទៅលើ​មនុស្ស​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែងនៅ​ទីក្រុង​ ​Dun​e​din​ ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ ​៥​ ​នាក់​រង​របួស​ ​ក្នុង​នោះ​ ​៣​ ​នាក់​របួសធ្ងន់​ធ្ង​រ​ ​។​

Police officers are observed standing guard outside the main entrance of the Dunedin Central Countdown on 10 May, 2021 in Dunedin, New Zealand. Getty Images

Police officers are observed standing guard outside the main entrance of the Dunedin Central Countdown on 10 May, 2021 in Dunedin, New Zealand. Getty Images

​សារ​ព័ត៌មាន​ CN​A​ ​បាន​ផ្សាយ​ដោយ​ស្រង់​សម្តី​ម​ន្រ្តី​ប៉ូលីស​ណូវែ​ល​ហ្សេ​ឡង់​ដែល​បាន​ឱ្យ​ដឹង​ ​ថា​ ​ជន​សង្ស័យ​នៅ​ក្នុង​ហេតុការណ៍​នេះ​ត្រូវ​បាន​ចាប់​ខ្លូ​ន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​រួចហើយ​ ​នៅ​ក្រោយពេល​មាន​ការវាយប្រហារ​ ​ដែល​ក្នុងចំណោម​អ្នករបួស​ ​៥​ ​នាក់​នោះ​ ​២​ ​នាក់​គឺជា​ ​បុគ្គលិក​បំរើការ​ងារ​នៅ​ក្នុង​ផ្សារ​ទំនើប​ឈ្មោះ​ ​Count​down​ ​នោះ​តែម្តង​ ​។​

​សាក្សី​នៅកន្លែង​កើតហេតុ​បាន​និយាយ​ថា​ ​មនុស្សម្នា​បាន​ស្រែក​និង​នាំគ្នា​រត់ចេញ​ពី​ហាង​ក្នុង​ ​ពេល​នៃ​ការវាយប្រហារ​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​ក៏មាន​អ្នក​ចូល​ទិញ​ទំនិញ​ដែល​ក្លាហាន​ក៏បាន​ ​ធ្វើសកម្មភាព​បញ្ឈប់​ការវាយប្រហារ​របស់​ជន​សង្ស័យ​ផង​ដែរ​ ​។​

​នាយក​រដ្ឋ​ម​ន្រ្តីណូវែ​ល​ហ្សេ​ឡង់​ ​អ្នកស្រី​ J​a​c​in​d​a​ ​Ar​d​e​rn ​និយាយ​ថា​មូលហេតុ​ពិតប្រាកដ​នៅ​ ​ពីក្រោយ​ការវាយប្រហារ​នេះ​ ​មិនទាន់​ត្រូវ​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ហើយ​ថា​សមត្ថកិច្ច​ ​ក៏​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​វា​ជា​អំពើ​ភេរវកម្ម​នោះ​ដែរ​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ស្រី​រូប​នេះ​ ​បាន​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​ ​របស់​អ្នកទិញ​ទំនិញ​ណូវែ​ល​ហ្សេ​ឡង់​ដែល​បាន​ចូលរួម​ទប់​ស្កាត់​ការវាយប្រហារ​នេះ​ ​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​នឹង​បញ្ចេញ​ព័ត៌មាន​លំអិត​ជុំវិញ​ហេតុការណ៍​វាយប្រហារ​នេះ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top