Connect with us
Trulli

ក្រុម​ជំនាញ WHO ថា​មេរោគ​កូ​វីដ​-១៩ ទំនង​មិន​លេចចេញ​ពី​បន្ទប់​ពិសោធន៍ របស់​ចិន​ឡើយ​

តំបន់&អន្តរជាតិ

ក្រុម​ជំនាញ WHO ថា​មេរោគ​កូ​វីដ​-១៩ ទំនង​មិន​លេចចេញ​ពី​បន្ទប់​ពិសោធន៍ របស់​ចិន​ឡើយ​

ក្រុម​អ្នកជំនាញ​អង្គការសុខភាព​ពិភពលោក (WHO​) ដែល​កំពុង​ស៊ើបអង្កេត​រក​ប្រភព​ចម្លង នៃ​មេរោគ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ចិន ថ្លែង​ថា​មេរោគ​កូ​រ៉ូ​ណា​ទំនងជា​មិនបាន​លេចចេញ ពី​បន្ទប់​ពិសោធន៍​វេជ្ជ​សាស្រ្ត​នៅក្នុង​ប្រទេស​ចិន​នោះ​ទេ ។

សារព័ត៌មាន BCC របស់​អង់គ្លេស​បាន​រាយការណ៍​នៅ​ថ្ងៃទី១០ ខែកុម្ភៈ និង​បាន​ស្រង់​សម្តី របស់​លោក Peter Ben Embarek ដែល​ជា​ប្រធាន​បេសកកម្ម​ស៊ើបអង្កេត​ប្រភព​ចម្លង​នៃ​ជំងឺ កូ​វីដ​-១៩ របស់​អង្គការសុខភាព​ពិភពលោក ថា​មានការ​ងារ​ជាច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​រក​ប្រភព​នៃ​មេរោគ ។

ក្រោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ចេញពី​ខេត្ត​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក ដូចជា​អាល្លឺម៉ង់ អូស្ត្រាលី និង​សហរដ្ឋអាមេរិក បាន​ស្តី​បន្ទោស​ប្រទេស​ចិន​ថា​បាន​លាក់កំបាំង​ព័ត៌មាន​និង​ទាមទារ​ឱ្យ មានការ​ស៊ើបអង្កេត​អោយ​បាន​ច្បាស់លាស់​ប្រភព​នៃ​មេរោគ​នេះ ។ រដ្ឋបាល​អតី​តប្រធានា ធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ ថែមទាំង​បាន​ចោទប្រកាន់​ថា ប្រភព​នៃ​មេរោគ​ជំងឺ​កូ​វីដ​-១៩ គឺ​ចេញ​មក​ពី​មន្ទីរពិសោធន៍​វេជ្ជ​សាស្រ្ត​នៅក្នុង​ប្រទេស​ចិន ។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​តែង​ច្រាន ចោលការ​ចោទប្រកាន់​នេះ ។

ក្រុម​អ្នកជំនាញ WHO បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ចិន​កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ ២០២១ និង​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ស៊ើបអង្កេត ។

ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​មេរោគ​ទំនងជា​មាន​ដើមកំណើត​ពី​សត្វ​មុន​ពេល​វា​ឆ្លង​រាលដាល ដល់​មនុស្ស ប៉ុន្តែ​ពួក​គេ​ក៏​មិនទាន់​ដឹង​ច្បាស់​ថា​តើ​វា​ឆ្លង​ដោយ​វី​ធី​ណា​នោះ​ទេ ៕

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top