Connect with us
Trulli

មនុស្សជា​ង​ ​៥​០​ ​នាក់​បាន​ស្លាប់​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ នៅ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​ ​១​ ​កុម្ភៈ​

តំបន់&អន្តរជាតិ

មនុស្សជា​ង​ ​៥​០​ ​នាក់​បាន​ស្លាប់​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ នៅ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​ ​១​ ​កុម្ភៈ​

​អង្គការសហប្រជាជាតិ​បាន​អះអាង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​មាន​មនុស្សជា​ង​ ​៥​០​ ​នាក់​ហើយដែល​បាន​បាត់បង់ជីវិត​ ​ចាប់តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ ​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

TOPSHOT – Protesters react after police fired tear gas during a demonstration against the military coup in Mandalay on March 3, 2021. (Photo by STR / AFP)

​អ្នកឃ្លាំមើល​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​អ្នកស្រី​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ​បាន​ថ្លែងប្រាប់​អ្នក​សារ​កាសែត​ ​ហើយដែល​ត្រូវ​បាន​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​ស្រង់​សម្តី​ថា​ ​ក្នុងរយៈពេល​តែ​មួយថ្ងៃ​ ​គឺ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​មាន​មនុស្ស​ស្លាប់​រហូត​ទៅដល់​ ​៣​៨​ ​នាក់​ ​ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើងជា​ង​ ​៥​០​ ​នាក់​ ​និង​ជាច្រើន​នាក់​ផ្សេងទៀត​រង​របួស​ ​។​

​អ្នកស្រី​បញ្ជាក់​ថា​ ​៖​ ​«​ថ្ងៃនេះ​ជា​ថ្ងៃ​បង្ហូរ​ឈាម​បំផុត​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​មក​»​ ​។​

​អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​អង្គការ​សហ​ប្រជា​តិ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​ទៅ​នឹង​មេដឹកនាំ​របប​ ​យោធា​ ​ដែល​អ្នកស្រី​អះអាង​ថា​ ​នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​អ្នកស្រី​ជាមួយ​ពួកគេ​ក្នុង​ពេល​ ​កន្លងទៅ​ ​ក្រុម​មេដឹកនាំ​ ​យោធា​មិនបាន​បង្ហាញ​នូវ​ភាព​ចុះញ៉ម​ទៅ​នឹង​ការ​គំរាមកំហែង​ដាក់​ ​ទណ្ឌកម្ម​នោះ​ទេ​លើ​របប​របស់​ពួកគេ​នោះ​ទេ​ ​។​

​ទោះជាយ៉ាងណា​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ​ ​បញ្ជាក់​ថា​ ​អ្នកស្រី​ ​នឹង​ធ្វើការងារ​នេះ​បន្ត​ទៀត​ ​និង​មិន​បោះបង់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ចោល​នោះ​ឡើយ​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top