Connect with us
Trulli

ជាសា​រ​ទៅកាន់​ប្រទេស​ចិន​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ជួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​ ​ជប៉ុន​ ​និង​ឥណ្ឌា​ ​នៅ​ថ្ងៃ​ទី​ ​១​២​ ​មីនា​

តំបន់&អន្តរជាតិ

ជាសា​រ​ទៅកាន់​ប្រទេស​ចិន​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ជួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​ ​ជប៉ុន​ ​និង​ឥណ្ឌា​ ​នៅ​ថ្ងៃ​ទី​ ​១​២​ ​មីនា​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n) ​នឹង​មាន​កិច្ចប្រជុំ​រួម​ជា​លើកទីមួយ​ ​ចាប់តាំង​ពី​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ជាមួយ​មេដឹកនាំ​ នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​រួម​មាន​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​ ​ជប៉ុន​ ​និង​ឥណ្ឌា​ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ ​ស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​អាស៊ី​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​P​F​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​នេះ​ ​។​

​កិច្ចប្រជុំ​នេះ​ ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ក្នុង​ការ​ស្តារ​ ​ឡើងវិញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ដែល​ជាស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ី​ហិ្វ​ក​ ​ដែល​ពុំសូវ​ត្រូវ​បាន​យកចិត្តទុកដាក់​ដោយ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​

​បើ​ទោះ​ជា​មិន​មាន​សេចក្តីរាយការណ៍​ថា​ ​កិច្ចប្រជុំ​នេះ​ ​នឹង​មាន​ចេតនា​ជា​សារ​សំដៅ​ទៅកាន់​ ​ប្រទេស​ចិន​ក្តី​ ​ប៉ុន្តែ​គេ​ជឿជាក់​ថា​រដ្ឋាភិបាល​អាមេរិក​មានបំណង​ចង់​បង្ហាញ​ពី​ការ​វិលមកវិញ​ ​របស់​ខ្លួន​មកកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​និង​ការ​រួបរួម​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឡើងវិញ​ផង​ ​ដែរ​ក្នុងពេលដែល​ប្រទេស​ទាំង​ ​៣​ ​ទាំង​អូ​ស្រ្តា​លី​ ​ឥណ្ឌា​ ​និង​ជប៉ុន​ ​សុទ្ធតែ​កំពុង​មាន​ជម្លោះ​ខ្លះ​ ​ៗ​ជាមួយ​ប្រទេស​ចិន​ផង​នោះ​ ​។​

​ម​ន្រ្តី​ផ្នែក​ព័ត៌មាន​នៃ​សេតវិមាន​អាមេរិក​ ​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ ​លោក​ ​បៃ​ដិ​ន​ ​តែង​បាន​និយាយ​ពី​សារៈសំខាន់​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​។​

​ទោះជាយ៉ាងណា​ ​អ្នកស្រី​ ​បាន​បញ្ជាក់​ថា​ ​កិច្ចប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​កំពូល​ទាំង​ ​៤​ ​រូប​នៅ​ថ្ងៃ​ ​សុក្រ​នេះ​ ​នឹង​ពិភាក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ជា​ ​អាទិភាព​សំខាន់​បំផុត​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​

​ចំណែក​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​ឥណ្ឌា​វិញ​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ ​ខ្លួន​ថា​ ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ​៤​ ​នឹង​ពិភាក្សា​អំពី​បញ្ហា​តំបន់​ ​និង​ពិភពលោក​ដែល​ជា​ផល​ ​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ ​៤​ ​និង​ផ្លាស់ប្តូរ​ទ​ស្សនៈ​ទៅលើ​បញ្ហា​មួយ​ចំនួន​ក្នុង​កិច្ច​សហ​ ​ប្រតិបត្តិការ​ក្នុង​ការ​ថែរក្សា​នូវ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​មួយ​ដែល​ប្រកបដោយ​ភាព​សេរី​ ​បើកចំហ​ ​និង​ប្រកបដោយ​បរិ​យា​ប​ន្ន ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ឥណ្ឌា​ ​បន្ថែម​ថា​ ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ​នាយក​ ​រដ្ឋ​ម​ន្រ្តី​ជប៉ុន​ ​លោក​ ​Y​os​h​i​hide​ Su​g​a​ ​និង​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​ ​លោក​ ​Scot​t​ ​M​orr​i​son​ ​ក៏​នឹង​ ​លើកឡើង​អំពី​ការ​លើកកំពស់​សន្តិសុខ​លំហសមុទ្រ​ ​និង​អំពី​បញ្ហា​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ ​ទប់ទល់​​​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​តំបន់​អាស៊ី​ ​។​

​ក្នុងពេលជាមួយគ្នា​នេះ​ ​ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​កាលពី​ស​ប្តាហ៍​មុន​នាយក​រដ្ឋ​ម​ន្រ្តី ​ជប៉ុន​ ​លោក​ ​Y​os​h​i​hide​ Su​g​a​ ​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ ​លោក​ ​No​rend​r​a​ ​M​o​d​i​ ​ដោយ​លើកឡើង​ពី​ការ​បារម្ភ​អំពី​ការប៉ុនប៉ង​ជាឯកតោភាគី​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការផ្លាស់ប្តូរ​ ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​ខាងកើត​ ​និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​ស៊ីង​ ​ជាំ​ង​ ​និង​ទីក្រុង​ហុងកុង​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម​រិ​ក​ ​លោក​ N​e​d​ ​Price​ ​បាន​ប្រាប់​អ្នកកាសែត​ថា​ ​ថ្នាក់​ដឹកនាំ​ ​នៃ​ប្រទេស​ទាំង​ ​៤​ ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ​នៅ​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​ ​បន្ទាន់​នានា​នៅ​លើ​ពិភពលោក​ ​។​ ​ប៉ុន្តែ​នៅ​ពេល​សួរ​ថា​តើ​វា​សំដៅ​ទៅលើ​ប្រទេស​ចិន​ឬ​ ? ​លោក​ឆ្លើយ​ថា​ ​វា​មិន​សំដៅ​ទៅលើ​ដៃ​គូប្រជែង​ណាមួយ​ឡើយ​ ​។​

​ទោះ​ជា​បែប​ណា​ក្តី​ ​កិច្ចប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ ​៤​ ​នេះ​ ​ក្នុងពេលដែល​សភា​តំណាង​រា​ស្រ្ត ​ប្រជាជន​ចិន​ក៏​កំពុង​ធ្វើការ​ជួប​ប្រជុំ​ ​ដែលគេ​ជឿជាក់​ថា​នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ ​និង​យុទ្ធ​សា​ស្រ្ត​របស់​ចិន​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​ប្រទេស​ ​អូ​ស្រ្តា​លី​ក៏​កំពុង​មាន​ទំនាក់ទំនង​មិនសូវ​ជា​ល្អជា​មួយ​ទីក្រុង​ប៉េកាំង​មួយ​ផ្នែក​ដោយសារ​រឿងរ៉ាវ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​អូ​ស្រ្តា​លី​ក៏​ជា​ប្រទេស​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់​ ​ចត់​ទៅលើ​ប្រភព​ចំ​លង​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ក៏មាន​ជម្លោះ​ព្រំដែន​ជាមួយ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top