Connect with us
Trulli

អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​ព្រួតដៃ​គ្នា​ដាក់ទណ្ឌកម្ម​ចិន​ ​រឿង​រំលោភ​សិទ្ធិ​ជនជាតិ​អ៊ុយ​ហ្គួ​រ​

តំបន់&អន្តរជាតិ

អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​ព្រួតដៃ​គ្នា​ដាក់ទណ្ឌកម្ម​ចិន​ ​រឿង​រំលោភ​សិទ្ធិ​ជនជាតិ​អ៊ុយ​ហ្គួ​រ​

​សហរដ្ឋអាមេរិក​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​រួម​មាន​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​និង​ ​កាណាដា​ ​បាន​ដាក់ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី​ចិន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ជនជាតិ​អ៊ុយ​ហ្គួ​រ​ ​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​ប្រទេស​ចិន​ ​។​ ​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​វិធាន​កា​រួមគ្នា​ ​រវាង​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្រឆាំង​ទៅ​នឹង​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​រដ្ឋបាល​នៃ​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​។​

U.S. Secretary of State Antony Blinken arrives at Osan Air Base in Pyeongtaek, South Korea, Wednesday, March 17, 2021. After Tokyo, President Joe Biden’s top diplomat and defense chief are traveling to South Korea after North Korea made sure it had their attention by warning the United States to refrain from causing trouble amid deadlocked nuclear negotiations.(AP Photo/Lee Jin-man, Pool)

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​ ​នេះ​ថា​ ​រដ្ឋាភិបាល​ប​ច្ចឹ​ម​ប្រទេស​កំពុង​ ​ទាមទារ​ឱ្យ​ទីក្រុង​ប៉េកាំង​ទទួលខុសត្រូវ​ចំពោះ​ការ​ឃុំ​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅលើ​ជនជាតិ​អ៊ុយ​ ហ្គួ​រ​កាន់សាសនា​អ៊ី​ស្លា​ម​នៅ​ក្នុង​ប្រទេស​ចិន​ ​ដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ចិន​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​អ៊ុយ​ហ្គួ​រ​ ​។​ ​ការ​ចោទ​ប្រ​ ​កាន់​ដែល​ត្រូវ​បាន​ទីក្រុង​ប៉េកាំង​តែង​បាន​ច្រានចោល​ ​។​

​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​ពួកគេ​បាន​ទាក់ទង​ជា​រៀងរាល់ថ្ងៃ​ ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដើម្បី​ធ្វើការងារ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​ ​ចិន​ ​។​

​រដ្ឋ​ម​ន្រ្ត​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​ខិ​ន​ (​Ant​on​y​ ​Blink​e​n) ​បាន​លើកឡើង​នៅ​ ​ក្នុង​សេចក្តីថ្លែង​ការណ៍​មុន​ជំនួប​ជាមួយ​រដ្ឋ​ម​ន្រ្តី​សហភាព​អឺរ៉ុប​ ​និង​អង្គការ​ណា​តូ (N​AT​O) ​ថា​ ​ចំ​ពេល​ដែល​មានការ​ថ្កោលទោស​ពី​អន្តរជាតិ​កំពុង​កើន​ឡើង​ ​ប្រទេស​ចិន​នៅតែ​បន្ត​ប្រព្រឹត្ត​ ​អំពើ​ប្រល័យពូជសាសន៍​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ខេត្ត​ស៊ី​ន​ជាំ​ង​ ​។​

​ចំណែក​រដ្ឋ​ម​ន្រ្តី​ការបរទេស​កាណាដា​ ​និយាយ​ថា​ ​គេ​បាន​រក​ឃើញ​ភស្តុតាង​ច្រើន​ណាស់​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ចិន​ ​។​

​សកម្មជន​ ​និង​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​និយាយ​ថា​ ​មាន​ជនជាតិ​អ៊ុយ​ហ្គួ​រ​ ​កាន់សាសនា​អ៊ី​ស្លា​ម​មិន​តិច​ជាង​ ​១​ ​លាន​នាក់​នោះ​ទេ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ ​ជំ​រុំ​ ​នៅ​ខេត្ត​ស៊ីង​ជាំ​ង​ ​។​ ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ​និង​អ្នកនយោបាយ​ប​ច្ចឹ​ម​ប្រទេស​មួយ​ ​ចំនួន​បាន​ចោទប្រកាន់​អាជ្ញាធរ​ចិន​ថា​បាន​ប្រើ​ទារុណកម្ម​ ​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ ​និង​ការ​ចាប់​ ​ក្រៀវ​អ្នកជាប់ឃុំ​ ​។​ ​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ ​និង​ថា​ជំ​រុំ​របស់​ខ្លួន​ ​បង្កើត​ឡើង​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ជា​តម្រូវ​ការ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ ​អំពើ​ជ្រុល​និយម​ ​។​

​ម​ន្រ្តី​ចិន​ដែល​ទទួលរង​នូវ​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​ ​រួម​មានឈ្មោះ​ ចេ​ន​ ​មីង​ហ្កូ ( C​hen​ ​M​in​g​g​uo) ​ដែល​ជានា​យក​ការិយាល័យ​សន្តិសុខ​សាធារណៈ​ខេត្ត​ស៊ីង​ជាំ​ង​ ​និង​ម​ន្រ្តី​ជាន់​ ​ខ្ពស់​នៅ​ក្នុង​តំបន់​ ​ឈ្មោះ​ ចេ​ន​ ​វ៉ាង​ហ្កូ (C​hen​ Qu​an​g​uo) ​និង​ ​វ៉ាង​ ជុ​ង​ហ្សេ​ង​ (​Wan​g​ Jun​z​hen​g​) ​។​ ​លោក​ ចេ​ន​ ​មីង​ហ្កូ ​ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ដាច់ដោយឡែក​មួយ​កាលពី​ ​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​រួម​ជាមួយ​ម​ន្រ្តី​ចិន​ ​៣​ ​រូប​ផ្សេងទៀត​ដែរ​ ​។​

​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​លោក​ ចេ​ន​ ​មីង​ហ្កូ ​ពី​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​ ​និង​ការប្រព្រឹត្ត​ ​បន្ទាប​ប​ន្ធោ​ក​ដែល​បាន​ធ្វើ​ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ ​និង​ជនជាតិ​ភាគតិច​កាន់សាសនា​អ៊ី​ស្លា​ម​ ​ដទៃទៀត​ ​ក៏ដូចជា​ការរំលោភ​ជា​ប្រព័ន្ធ​លើ​សេរីភាព​សាសនា​ ​ឬ​ជំនឿ​របស់​ពួកគេ​ ​។​

​រីឯ​ម​ន្រ្តី​ផ្សេងទៀត​បាន​ទទួលទណ្ឌកម្ម​ដោយ​ហាមប្រាម​ការធ្វើដំណើរ​ ​និង​បង្កក​ទ្រព្យសម្បត្តិ​ ​រួម​មាន​ម​ន្រ្តី​ជាន់ខ្ពស់​ចិន​ឈ្មោះ​ ​វ៉ាង​ ​មីង​សាន​ (​Wan​g​ ​M​in​g​s​h​an​) ​អតីត​លេខា​រង​បក្ស​ខេត្ត​ ​ស៊ីង​ជំា​ង​លោក​ ហ្សូ ​ហាយ​លុន​ (​Z​h​u ​Hail​un) ​និង​ការិយាល័យ​សន្តិសុខ​សាធារណៈ​សាជីវកម្ម​ ​សំណង់​ ​និង​ផលិតកម្ម​ស៊ីង​ជាំ​ង​ ​។​

​គួរ​រម្លឹក​ថា​ ​នេះ​ជា​លើក​ទី​១​ ​ដែល​សហភាព​អឺរ៉ុប​បាន​ចាត់វិធានការ​ក្តៅ​ខ្លាំង​ទៅលើ​ប្រទេស​ចិន​ ​ចាប់តាំង​ពី​មាន​ព្រឹត្តិការណ៍​ប​ង្រ្កា​ប​របស់​អាជ្ញាធរ​ចិន​ទៅលើ​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ ​ធាន​អាន​មែន​ (​T​i​an​an​men​ ​Square​) ​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៨​៩​ ​មក​ ​។​

​វិធានការ​របស់​សហភាព​អឺរ៉ុប​នេះ​ត្រូវ​បាន​សាទរ​ដោយ​សហរដ្ឋអាមេរិក​ ​ដោយ​រដ្ឋ​ម​ន្រ្តី​ការ​ ​បរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​លើកឡើង​ថា​ ​ការ​ឆ្លើយតប​របស់​ស​ម្ព័ន្ធ​មិត្ត​អន្តរ​ ​អា​ត្លង់ទិ​ក​គឺជា​ការបញ្ជូន​សញ្ញា​យ៉ាង​ច្បាស់​ទៅកាន់​អ្នក​រំលោភបំពាន​សិទ្ធិមនុស្ស​អន្តរជាតិ​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​កាណាដា​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចក្រភពអង់គ្លេស​ ​បាន​ចេញ​សេចក្តីថ្លែង​ ​ការ​រួម​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​Ant​on​y​ ​Blink​e​n ​ដោយ​និយាយ​ថា​ប្រទេស​ ​ទាំង​បី​រួមគ្នា​ទាមទារ​ឱ្យ​ចិន​បញ្ឈប់​ការ​អនុ​វត្តសកម្មភាព​គាបសង្កត់​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​ទាំង​បី​អះអាង​ថា​ ​ភស្តុតាង​នៃ​ការប្រព្រឹត្ត​របស់​អាជ្ញាធរ​ចិន​មាន​ច្រើន​ខ្លាំង​ ​ណាស់​ដែលគេ​ទទួល​បាន​ពី​រូបភាព​ពី​ផ្កាយរណប​ ​ការ​ធ្វើ​សក្ខីកម្ម​របស់​សាក្សី​ ​និង​ឯកសារ​ ​របស់​រដ្ឋាភិបាល​ចិន​ផ្ទាល់​ ​។​

​ចំណែក​រដ្ឋ​ម​ន្រ្តី​ការបរទេស​អូ​ស្រ្តា​លី​ ​និង​ណូវែ​ល​សេ​ឡង់​ ​ដែល​ជាស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ ​តំបន់​ប៉ាស៊ីហ្វិក​ដែរ​នោះ​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ ​សេចក្តីរាយការណ៍​ទាក់ទង​នឹង​ការ​ចេះតែ​បន្ត​កើន​ឡើង​នូវ​សកម្មភាព​រំលោភបំពាន​សិទ្ធិ​ ​មនុស្ស​ធ្ងន់ធ្ងរ​ប្រឆាំង​ទៅ​នឹង​ជនជាតិ​អ៊ុយ​ហ្គួ​រ​ ​និង​ជនជាតិ​ភាគតិច​កាន់សាសនា​អ៊ី​ស្លា​ម​ផ្សេង​ ​ទៀត​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​។​ ​ប្រទេស​អូស្ត្រាលី​ ​និង​ណូវែ​ល​សេ​ឡង់​ ​ក៏បាន​ស្វាគមន៍​វិធានការ​ ​ទណ្ឌកម្ម​របស់​អាមេរិក​ ​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​និង​កាណាដា​ ​ប្រឆាំង​ទៅ​នឹង​ទីក្រុង​ ​ប៉េកាំង​ផង​ដែរ​ ​។​

​គួរ​បញ្ជាក់​ថា​ ​វិធានការ​របស់​សហរដ្ឋអាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​ប្រឆាំង​ទៅ​នឹង​ទីក្រុង​ប៉េកាំង​ធ្វើ​ ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ម​ន្រ្តី​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក​ ​និង​ចិន​បាន​ជួប​ប្រជុំ​ ​នៅ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋអាមេរិក​ ​ជា​ជំនួប​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជាដុំកំភួន​នោះ​ទេ​ ​ប៉ុន្តែ​ជា​វេទិកា​ការវាយប្រហារ​គ្នា​ទៅវិញទៅមក​ច្រើនជាង​ ​។​

​ដោយ​មិន​បង្អង់​យូរ​ ​ទីក្រុង​ប៉េកាំង​បាន​វាយបក​ភ្លាម​ៗ​ដោយ​ចាត់វិធានការ​ប្រឆាំង​ទៅ​នឹង​ ​សហភាព​អឺរ៉ុប​ ​ដោយ​រួម​មាន​សមាជិកសភា​អឺរ៉ុប​ ​ម​ន្រ្តី​ការទូត​ ​ស្ថាប័ន​ ​និង​ក្រុម​គ្រួសារ​ ​និង​ ​ហាម​មិន​ឱ្យ​អ្នក​ទាំងនេះ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ ​។​

​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​ចិន​បង្ហាញ​ថា​ ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​កា​រដាក់​ទណ្ឌ​ ​កម្ម​របស់​ចិន​រួម​មាន​ ​អ្នកនយោបាយ​អាល្លឺម៉ង់​ ​លោក​ ​រ៉េ​ន​ហា​ដ​ ​ប៊ូ​ទី​កូហ្វើ (​Rein​hard​ ​But​i​ko​f​e​r) ​ដែល​ជា​ប្រធាន​សភាសហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ចិន​ ​។​ ​មូលនិធិ​ស​ម្ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​ ​មិន​ស្វែងរក​កំរៃ​ដេ​ល​បង្កើត​ឡើង​ដោយ​អតីត​អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ​លោក​ ​អាន់​ដើ ហ្វ ​រ៉ា​ស​មូស្សិ​ន​ (​And​e​rs ​Fog​h​ R​as​muss​e​n) ​ក៏​ស្ថិតនៅ​ក្នុង​បញ្ជី​នៃ​ការ​ដាក់ទណ្ឌកម្ម​របស់​ចិន​ ​ផង​ដែរ​ ​។​

​ក្រៅពីនោះ​ ​អ្នក​សិក្សា​ជនជាតិ​អា​ល្លឹម៉ង់​ឈ្មោះ​ ​អា​ឌ្រា​ន​ ហ្សែ​ន​ (​A​d​r​i​an​ ​Z​e​n​z​) ​ដែល​លទ្ធផល​ ​នៃ​ការស្រាវជ្រាវ​របស់​លោក​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីង​ជាំ​ង​និង​ត្រូវ​បានការ​ ​ក្រសួងការបរទេស​អាមេរិក​យកមក​ដាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពីឆ្នាំមុន​ ​ក៏​ស្ថិត​ ​នៅ​ក្នុង​បញ្ជី​ត្រូវ​ដាក់ទណ្ឌកម្ម​របស់​ចិន​ផង​ដែរ​ ​។​

​ក្រោយ​ការប្រកាស​របស់​ចិន​ ​ប្រទេស​ហូឡង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ ឡាអេ​ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ចេញ​នូវ​វិធានការ​ឆ្លើយតប​ប្រឆាំង​ទៅ​នឹង​ទណ្ឌកម្ម​ ​របស់​អឺរ៉ុប​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​សភាសហភាព​អឺរ៉ុប​ ​រួម​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ល្លឹម៉ង់ ​ហូឡង់​ ប៊ែ​ល​ហ្សិ​ក​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​ផ្សេងទៀត​ ​បាន​ចេញមុខ​ច្រានចោល​នូវ​ ​វិធានការ​ឆ្លើយតប​របស់​ចិន​ ​។​

​សមាជិកសភា​ហូឡង់​ ​លោក​ ចូ​អើ​ដ​ ចូ​អើ​ដ​ស្មា​ (Sjo​e​r​d​ Sjo​e​r​d​s​ma​) ​ដែល​មានឈ្មោះ​នៅ​ក្នុង​ ​បញ្ជី​ទណ្ឌកម្ម​របស់​ចិន​ដែរ​នោះ​ ​បាន​និយាយ​ថា​ ​ការ​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ ​ពេលនេះ​បង្ហាញ​ថា​ ​ប្រទេស​ចិន​មានការ​បារម្ភ​អំពី​កា​រដាក់​សម្ពាធ​ ​។​

​គួរ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​ ​២​៧​ ​បាន​ឯកភាព​ចំពោះ​វិធានការ​ដាក់​ ​ទណ្ឌកម្ម​ប្រឆាំង​ចិន​នៅ​ពេលនេះ​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​ ​ហុង​គ្រី​លោក​ ​ភី​ត​ធើ​ ​ស៊ី​ចាតូ (​P​e​t​e​r S​z​i​j​jar​to​) ​បាន​ហៅ​ទណ្ឌកម្ម​ទាំងនេះ​ថា​ជា​ ​«​គ្រោះថ្នាក់​»​ ​និង​ ​«​គ្មានន័យ​»​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top