Connect with us
Trulli

ចិន​-​រុស្សី​ ​រួមគ្នា​ទប់ទល់​ ​នឹង​សម្ពាធ​របស់​អាមេរិក​ ​និង​អឺរ៉ុប​

តំបន់&អន្តរជាតិ

ចិន​-​រុស្សី​ ​រួមគ្នា​ទប់ទល់​ ​នឹង​សម្ពាធ​របស់​អាមេរិក​ ​និង​អឺរ៉ុប​

​ចិន​ ​និង​រុស្សី​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​និង​ស​ម្ព័ន្ធ​មិត្ត​ដាក់ទណ្ឌកម្ម​ដោយ​ចោទប្រកាន់​ ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​ ​បាន​ចោទប្រកាន់​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​វិញ​ថា​ ​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​របស់​ខ្លួន​ ​។​

​ចិន​ ​និង​រុស្សី​ ​ក៏បាន​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​កំពូល ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ផង​ដែរ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ប្រឈម​ដែល​ប្រទេស​មហាអំណាច​ទាំងពីរ​ចាត់ទុកថា​ជា​ភាព​ ​ចលាចល​នៃ​នយោបាយ​សកល​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មីនា​ ​។​

​ការប្រកាស​របស់​ប្រទេស​ដែល​ជាស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​នេះ ​ធ្វើឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ នៅ​ក្រោយ​ជំនួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​រវាង​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​ ​លោក​ ​វ៉ាង​ ​យី​ (​Wan​g​ ​Y​i​) ​និង​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្សី​ ​លោក​ ​ស៊ែ​ហ្គេ ​ឡាវ​រ៉ូវ​ (S​erg​e​y​ ​L​a​v​ro​v​) ​។​

​ចិន​ ​និង​រុស្សី​ ​បាន​លើកឡើង​ថា​ ​ក្នុងពេលដែល​ពិភពលោក​​​មាន​ភាព​ចលាចល​នយោបាយ​ ​កំពុង​កើន​ឡើង​ ​កិច្ចប្រជុំ​កំពូល​នៃ​សមាជិក​អ​ចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ ​សហប្រជាជាតិ​ ​គឺជា​ការចាំបាច់​ដើម្បី​បង្កើត​ឱ្យ​មាន​ការសន្ទនា​ដោយ​ផ្ទាល់​ដើម្បី​ដោះស្រាយ​ ​បញ្ហា​រួម​របស់​មនុស្សជាតិ​ក្នុង​ផលប្រយោជន៍​ ​នៃ​ការ​ថែរក្សា​ស្ថេរ​ភាព​សកល​ ​។​

​ការ​ជំរុញ​នេះ​ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​សហភាព​អឺរ៉ុប​ ​ចក្រភពអង់គ្លេស​ ​និង​កាណាដា​ ​ដែល​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​បាន​ព្រួតគ្នា​ដាក់ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី​ចិន​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​ ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ជនជាតិ​អ៊ុយ​ហ្គួ​រ​កាន់សាសនា​អ៊ី​ស្លា​ម​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​ប្រទេស​ចិន​ ​។​ ​សហរដ្ឋអាមេរិក​ថែមទាំង​បាន​ចោទប្រកាន់​អាជ្ញាធរ​ចិន​ថា​បាន​ប្រព្រឹត្ត​អំពើ​ ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ទៀត​ផង​ ​។​ ​ការចោទប្រកាន់​ដែល​ ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ ​។​

​បញ្ហា​រំលោភ​សិទ្ធិ​ជនជាតិ​អ៊ុយ​ហ្គួ​រក​៏​ត្រូវ​បាន​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​ខិ​ន​ (​Ant​on​y​ ​Blink​e​n) ​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​លោក​ ​វ៉ាង​ ​យី​ ​នៅ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋអាមេរិក​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​។​ ​ក៏ប៉ុន្តែ​ ​ប្រទេស​ចិន​បាន​ចាត់​ទុក​ការ​លើកឡើង​របស់​អាមេរិក​ថា​ជា​ការ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ចិន​ ​និង​បញ្ជាក់​ជំហរ​ថា​ទីក្រុង​ប៉េកាំង​ការពារ​ដាច់ខាត​នូវ​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ​ថា​ការ​ដាក់ទណ្ឌកម្ម​ដោយ​ប្រទេស​លោក​ខាងលិច​ទៅលើ​ប្រទេស​ចិន​នៅ​ពេលនេះ​ ​គឺជា​ការ​ ​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់លាស់​ទៅកាន់​អ្នក​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស​អន្តរជាតិ​ ​និង​បាន​ ​ព្រមាន​ថា​សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​បន្ថែម​ទៀត​ឱ្យ​ស្រប​ជាមួយ​ដៃគូ​របស់​ខ្លួន​ ​។​

​ប្រតិកម្ម​ទៅ​នឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ ​ទីក្រុង​ប៉េកាំង​បាន​ដាក់ទណ្ឌកម្ម​បក​វិញ​ទៅលើ​ ​បុគ្គល​ចំនួន​ ​១​០​ ​នាក់​ ​និង​ស្ថាប័ន​ចំនួន​ ​៤​ ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ​ដែល​ទីក្រុង​ប៉េកាំង​ចាត់​ ​ទុក​ថា​ពួកគេ​បាន​ធ្វើសកម្មភាព​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​ចិន​ ​និង​បាន​ផ្សព្វ​ ​ផ្សាយ​នូវ​ព័ត៌មាន​ភូត​កុហក​ ​និង​មិន​ពិត​ពី​ប្រទេស​ចិន​ទៅកាន់​ពិភពលោក​ ​។​

​ស្រដៀង​ទៅ​នឹង​ទីក្រុង​ប៉េកាំង​ ​ទីក្រុង​មូស្គូ​ក៏​កំពុង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ទីក្រុង​ ​វ៉ា​ស៊ី​ន​តុ​ន​ ​ក្រោយ​ពី​មាន​របាយការណ៍​ថា​ប្រទេស​រុស្សី​បាន​ជ្រៀតជ្រែក​ចូលក្នុង​ការបោះឆ្នោត​ ​របស់​អាមេរិក​កាលពី​ឆ្នំា ​២​០​២​០​ ​និង​ករណី​ដែល​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​រុស្សី​ថា​បាន​ ​ដាក់​ថ្នាំបំពុល​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ ​អា​ឡិច​ហ្សី ​ណា​វ៉ាល់​នី​ (​Ale​x​e​i​ ​Naval​n​y​) ​។​ ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពី​​​រ​កាន់តែ​កើន​ឡើង​ខ្លាំង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ហៅ​ប្រធានាធិបតី​រុស្សី​ ​លោក​ វ្លៀ​ឌី​មៀ ​ពូ​ទី​ន​ ​ថា​ជា​ឃាត​ក​ ​។​ ​ក្រោយ​ហេតុការណ៍​នេះ​ ​រដ្ឋាភិបាល​ ​រុស្សី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ ​វ៉ា​ស៊ី​ន​តុ​ន​ឱ្យ​ត្រឡប់​ចូល​ប្រទេស​រុស្សី​ ​ដើម្បី​ពិភាក្សា​ ​និង​ពិនិត្យ​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​ ​ប្រទេស​ទាំងពីរ​ ​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​របស់​ខ្លួន​ ​រុស្សី​ ​និង​ចិន​ ​បាន​អំពាវនាវ​ប្រទេស​ដទៃ​កុំ​ឱ្យ​ជ្រៀត​ ​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​របស់​ខ្លួន​ ​។​ ​ពួកគេ​បញ្ចា​ក់​ថា​ ​រាល់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ណាមួយ​ក្រោម​លេស​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​គឺ​មិន​អាច​ទទួល​ ​យក​បាន​នោះ​ឡើយ​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top