Connect with us
Trulli

កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​ព្យួរ​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ដោយសារ​លើក​ម្រាមដៃ​ ​៣​ ​ជា​សញ្ញា​ប្រឆាំង​រដ្ឋប្រហារ​របស់​ក្រុម​យោធា​

តំបន់&អន្តរជាតិ

កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​ព្យួរ​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ដោយសារ​លើក​ម្រាមដៃ​ ​៣​ ​ជា​សញ្ញា​ប្រឆាំង​រដ្ឋប្រហារ​របស់​ក្រុម​យោធា​

កីឡាករ​បាល់ទាត់​យ៉ា​ន់​ម៉ា​ឈ្មោះ​ ​ហេ​ន​ ​តេត​ ​អ៊ុង​ (​H​e​in​ ​H​t​e​t​ ​A​un​g​) ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប​ ​បាល់ទាត់​ S​e​l​an​go​r ​F​C ​I​I​ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ត្រូវ​បាន​គណៈកម្មាធិការ​វិ​ន័យ​សមាគម​ ​បាល់ទាត់​ម៉ាឡេស៊ី​ដាក់ទណ្ឌកម្ម​មិន​ឱ្យ​ចូលលេង​ចំនួន​ ​១​ ​ប្រកួត​ ​ក្រោយ​ពី​លោក​បាន​ធ្វើ​កាយ​ ​វិការ​លើក​ម្រាមដៃ​ ​៣​ ​ដែល​ជា​សញ្ញា​ចូលរួម​ជាមួយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ប្រឆាំង​ទៅ​នឹង​របប​ ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​ផ្សាយ​ថា​ ​រូបភាព​ដែល​កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​រូប​នេះ​លើក​ មា្រ​ម​ដៃ​ ​៣​ ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ ​និង​ចែកចាយ​ពាសពេញ​ ​។​ ​ក្រោយមក​លោក​ត្រូវ​បាន​គេ​រក​ ​ឃើញ​ថា​បាន​ប្រ​ពឹ្រត្ត​កំហុស​ដែល​ហាម​មិន​ឱ្យ​កីឡាករ​ប្រើប្រាស់​នូវ​កាយវិការ​ ​ឬ​ភាសា​មាន​ ​លក្ខណៈ​ខឹងសម្បា​រ​ ​ឬ​ស្អប់ខ្ពើម​ ​។​

​សមាគម​បាល់ទាត់​ម៉ាឡេស៊ី​អះអាង​ថា​ ​ទង្វើ​របស់​កីឡាករ​រូប​នេះ​ ​គឺ​ផ្ទុយពី​ភាពជា​អ្នកកីឡា​។​

​លោក​ក៏​ត្រូវ​បាន​ព្រមាន​ថា​អាច​ប្រឈម​នឹង​កា​រដាក់​ពិន័យ​ធ្ងន់ធ្ងរ​ជាង​នេះ​ ​ប្រសិនបើ​លោក​ ​នៅតែ​បន្ត​បង្ក​ឱ្យ​មាន​កំហុស​ ​។​

​លោក​ ​បាល់​ចី​ត​ ​សី​ង​ ​ស៊ី​ឌូ (B​a​l​j​it​ ​Sing​h​ S​i​d​h​u) ​ប្រធាន​គណៈកម្មាធិការ​វិ​ន័យ​ ​នៃ​សមាគម​ ​បាល់ទាត់​ម៉ាឡេស៊ី​ ​និយាយ​ថា​ ​បាល់ទាត់​គឺ​មិន​ប្រកាន់ជាតិសាសន៍​ ​សាសនា​ ​និង​នយោបាយ​ ​ឡើយ​ ​។​ ​បាល់ទាត់​គឺជា​ការ​បង្រួបបង្រួម​មនុស្ស​ ​មិនមែន​បំបែ​កមនុស្ស​នោះ​ទេ​ ​និង​មិន​ត្រូវ​ ​បង្ហាញ​នូវ​កាន់ជើង​ភាគី​ណាមួយ​នោះ​ដែរ​ ​។​

​បើ​តាម​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ (​A​A​P​P​) ​គិត​ត្រឹម​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​នេះ​ ​មាន​មនុស្ស​ចំនួន​ ​៥​២​១​ ​នាក់​ហើយ​ត្រូវ​បាន​របប​យោធា​បាញ់សម្លាប់​ ​និង​ជាង​ ​២​.​៦​០​០​ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​របប​យោធា​បាន​ផ្តាច់ផ្តិល​ជីវិត​ ​មនុស្ស​រហូតដល់​ ​១​១​៤​ ​នាក់​ ​ដែល​ជា​ចំនួន​ច្រើនជាង​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​។​

​មិនមែន​តែ​កីឡាករ​បាល់ទាត់​មី​យ៉ា​ន់​ម៉ា​ ​ហេ​ន​ ​តេត​ ​អ៊ុង​ ​ទេ​ ​ដែល​សម្តែង​ការ​ប្រឆាំង​ទៅ​នឹង​ ​របប​យោធា​ពីក្រៅ​ប្រទេស​ ​។​ ​កាលពី​ពេលថ្មីៗនេះ​ ​កញ្ញា​ ​ហាន​ ​ឡាយ​ (​H​an​ ​Lay​) ​បេ​ក្ខ​នារី​ ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កញ្ញាឯក​ ​Miss​ ​Grand​ ​International​ 2020 ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ក៏បាន​ថ្លែង​អំពី​ការ​ប​ង្រ្កា​ប​យ៉ាង​ឃោរឃៅ​របស់​របប​សឹក​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទៅលើ​ប្រជា​ជនស៊ីវិល​ដែល​ជា​ជន​រួម​ឈាម​របស់​កញ្ញា​ ​។​

​កញ្ញា​រូប​ស្រស់​មី​យ៉ា​ន់​ម៉ា​រូប​នេះ​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ ​ជួយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ឱ្យ​ចៀស​ផុត​ពី​ការ​សម្លាប់​របស់​ក្រុម​យោធា​ ​។​

​ថ្លែង​ទាំង​ទឹកភ្នែក​ ​កញ្ញា​ ​មាន​ភាព​ក្តុក​ក្តួ​ល​ ​និង​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​ ​បាន​កើតឡើង​ចំពោះ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​។​ ​កញ្ញា​ថ្លែង​ថា​ ​គ្រប់​ពលរដ្ឋ​ទាំងអស់​នៅ​លើ​ភព​ ​ផែនដី​ ​តែងតែ​ចង់បាន​ការរស់នៅ​មួយ​ប្រកបដោយ​ភាព​សុខដុម​រម​នា​នៅ​ក្នុង​ប្រទេស​របស់​ ​ខ្លួន​ ​និង​បរិយាកាស​ប្រកបដោយ​សុខ​សន្តិភាព​ ​។​

​ប៉ុន្តែ​កញ្ញា​ថា​ ​សព្វថ្ងៃនេះ​ ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​កំពុង​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ ​។​

​កញ្ញា​និយាយ​ទាំង​ខ្សឹកខ្សួល​ថា​ ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​កំពុង​នាំគ្នា​ចុះ​ថ្នល់​ដើម្បី​ទាមទារ​លទ្ធិ​ ​ប្រជាធិបតេយ្យ​ ​កញ្ញា​ក៏​ចូលរួម​ជាមួយ​ជនរួមជាតិ​របស់​កញ្ញា​ដើម្បី​ទាមទារ​ ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​ ​។​

​កញ្ញា​ ​ហាន​ ​ឡាយ​ ​ថ្លែង​អង្វរ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ថា​ប្រជាជន​មី​យ៉ា់ន់​ម៉ា​ពិតជា​ត្រូវការ​ជំនួយ​ជាបន្ទាន់​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេលនេះ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top