Connect with us
Trulli

ក្រុមប្រឹក្សាសន្តិសុខ​ UN ​ថ្កោលទោស​របប​យោធា​មី​យ៉ា​ន់​ម៉ា​ជាថ្មី​រឿង​អំពើ​ហិង្សា​ ​និង​ការ​ស្លាប់​អ្នក​តវ៉ា​

តំបន់&អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ UN ​ថ្កោលទោស​របប​យោធា​មី​យ៉ា​ន់​ម៉ា​ជាថ្មី​រឿង​អំពើ​ហិង្សា​ ​និង​ការ​ស្លាប់​អ្នក​តវ៉ា​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ ​បាន​ថ្កោលទោស​ជាថ្មី​ទៅ​ ​លើ​ក្រុម​របប​សឹក​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ចាប់តាំង​ពី​មាន​រដ្ឋ​ ​ប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ពួកគេ​មិនបាន​ប្រកាស​អំពី​វិធានការ​ណាមួយ​នៅ​ថ្ងៃខាងមុខ​ប្រឆាំង​ ​ទៅ​នឹង​របប​យោធា​នោះ​ទេ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ​ខែ​មេសា​ ​។​

​សមាជិក​ទាំង​ ​១​៥​ ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត​ទៅលើ​ ​សេចក្តីថ្លែង​ការណ៍​ដែល​សរសេរ​ដោយ​ចក្រភពអង់គ្លេស​ ​ក្រោយ​ពី​មានការ​ជជែក​គ្នា​យ៉ាង​តឹង​ ​តែង​អំពី​ស្ថានភាព​កាន់តែ​ដុនដាប​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ការ​អំពាវនាវ​ឱ្យ​របប​យោធា​ ​បង្ហាញ​នូវ​ការ​អត់ធ្មត់​ជាអតិបរិមា​ ​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដែល​ព្រាង​ឡើង​ដោយ​ចក្រភពអង់គ្លេស​បាន​ប្រើ​ពាក្យពេចន៍​ធ្ងន់​ៗ​ ​ថ្កោលទោស​ប្រឆាំង​នឹង​របប​យោធា​ ​និង​បាន​ស្នើ​ឡើង​នូវ​ការ​ត្រៀម​ខ្លួន​របស់​ក្រុមប្រឹក្សា​ ​សន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ពិចារណា​វិធានការ​បន្ថែម​ទៀត​ទៅលើ​របប​យោធា​ ​ដែល​អាច​ជា​វិធានការ​ការ​ដាក់ទណ្ឌកម្ម​ផង​ដែរ​ ​។​

​ប៉ុន្តែ​ដោយមាន​ការ​ទទូច​ពី​ប្រទេស​ចិន​ដែល​ជា​សមាជិក​អ​ចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​និង​មានអំណាច​វេតូ ​ពាក្យ​ថា​ ​«​ជំហាន​ ​ឬ​វិធានការ​បន្ទាប់​ទៀត​»​ ​ត្រូវ​បាន​ ​លុបចេញ​ពី​សេចក្តីថ្លែង​ការណ៍​ ​ហើយ​ពាក្យពេចន៍​ដែល​បង្ហាញ​នូវ​ទម្ងន់​ដូចជា​ពាក្យ​ ​«​សម្លាប់​»​ ​ជាដើម​នោះ​ ​ក៏​មិន​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ​ដែរ​ ​ដោយ​ដាក់​ជំនួស​ ​វិញ​នូវ​ភាសា​ស្រទន់​ជាង​នេះ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ចុងក្រោយ​ ​។​ ​នេះ​បើ​តាម​ប្រភព​មិន​ ​បញ្ចេញ​ឈ្មោះ​របស់​អ្នកការទូត​ម្នាក់​បាន​បង្ហើប​ប្រាប់​សារ​ព័ត៌មាន​ ​A​P​ ​។​

​នៅទីបំផុត​សេចក្តីថ្លែង​កា​រ៍​ចុងក្រោយ​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ជៀសវាង​នូវ​អំពើ​ ​ហិង្សា​ ​ដែល​ចំណុច​នេះ​គឺជា​ការ​ចង់បាន​របស់​ប្រទេស​រុស្សី​ ​។​
​ក្រៅពីនោះ​ ​ក្រុមប្រឹក្សា​បាន​លើកឡើង​ជាថ្មី​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ ​បាន​ពេញលេញ​ ​និង​ស្វែងរក​ការសន្ទនា​ ​និង​ការផ្សះផ្សា​ ​ស្រប​ទៅតាម​ឆន្ទៈ​ ​និង​ផល​ ​ប្រយោជន៍​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​។​
​គួរ​រម្លឹក​ថា​ ​ម្តង​ជា​ពីរដង​ ​អគ្គ​លេខា​ធិ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ (​Ant​on​i​o ​Gut​err​e​s) ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​បញ្ឈប់​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ ​។​ ​លោក​ក៏បាន​ ​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ឆ្លើយតប​ជាមួយ​របប​យោធា​ដោយ​ម៉ឺងម៉ាត់​ផង​ដែរ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top