Connect with us
Trulli

មន្រ្តីការទូត​ជាន់ខ្ពស់​ ​E​U ​ថា​ ចិន​ និង​រុស្សី​រារាំង​ទណ្ឌកម្ម​អន្តរជាតិ​ដាក់លើ​របប​ ​យោធា​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

មន្រ្តីការទូត​ជាន់ខ្ពស់​ ​E​U ​ថា​ ចិន​ និង​រុស្សី​រារាំង​ទណ្ឌកម្ម​អន្តរជាតិ​ដាក់លើ​របប​ ​យោធា​មី​យ៉ា​ន់​ម៉ា​

​ប្រមុខ​ការទូត​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​និយាយ​ថា​ប្រទេស​ចិន​ ​និង​រុស្សី​កំពុងតែ​រារាំង​ការ​ឆ្លើយ​ ​តប​រួម​របស់​អន្តរជាតិ​ប្រឆាំង​ទៅ​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ ​ហើយ​ថា​ ​សហភាព​អឺរ៉ុប​អាច​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​បន្ថែម​ទៀត​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ប្រសិនបើ​លទ្ធិប្រជាធិបតេយ្យ​វិលត្រឡប់​មកកាន់​ប្រទេស​នេះ​វិញ​ ​។​

Russian foreign minister Sergey Lavrov, left, and his Chinese counterpart, Wang Yi, pictured in in Guilin [Russian Foreign Ministry/Handout via Reuters]

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មេសា​ ​ដោយ​បាន​ស្រង់​សម្តី​របស់​ប្រធាន​ ​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក​ Jos​e​p​ Borr​e​l​ ​ដែល​បាន​លើកឡើង​ថា​ ​វា​ ​គ្មានអ្វី​ជា​ការ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​ប្រទេស​ចិន​ ​និង​រុស្សី​កំពុង​ព្យាយាម​បង្អាក់​ការ​ប្រឹងប្រែង​ ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​ទៅលើ​របប​សឹក​យោធា​មី​យ៉ា​ន់ ​ម៉ា​ ​ដូចជា​ការ​ដាក់ទណ្ឌកម្ម​ហាម​នាំចូល​គ្រឿង​សព្វាវុធ​ជាដើម​ ​។​

​លោក​ Borr​e​l​ ​ដែល​ថ្លែង​តំណាង​ឱ្យ​សមាជិក​ទាំង​ ​២​៧​ ​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​ ​កត់​សម្គាល់​បន្ថែម​ថា​ ​ការប្រកួតប្រជែង​ផ្នែក​ភូមិ​សា​ស្រ្ត ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ​មី​យ៉ា​ន់​ម៉ា​នឹង​ធ្វើ​ឱ្យ​មាន​ការពិបាក​ខ្លាំង​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​រួម​មួយ​ ​។​ ​ទោះជាយ៉ាងណា​ ​លោក​ថា​សហភាព​អឺរ៉ុប​មាន​ភារកិច្ច​ក្នុង​ការ​ព្យាយាម​ធ្វើ​កិច្ចការ​មួយ​នេះ​ ​។​

​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​របប​សឹក​យោធា​មី​យ៉ា​ន់​ម៉ា​បាន​សម្លាប់​ ​មនុស្សជា​ង​ ​៧​០​០​ ​នាក់​ហើយ​ ​ក្នុង​នោះ​ក៏មាន​កុមារ​ចំនួន​ ​៤​៦​ ​នាក់​បាន​ស្លាប់​ ​និង​មនុស្ស​ ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ ​។​

​លោក​ Borr​e​l​ ​និយាយ​ថា​ ​ពិភពលោក​កំពុង​មើល​ដោយ​ក្តី​រន្ធត់​ ​ខណៈ​របប​សឹក​យោធា​កំពុងតែ​ ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន​របស់​ខ្លួន​ ​។​

​គួរ​បញ្ជាក់​ថា​ ទំា​ង​ប្រទេស​ចិន​ ​និង​រុស្សី​ ​សុទ្ធតែ​មាន​ចំណង​ទំនាក់​ទំនាក់​ជាមួយ​កងកម្លាំង​ ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ហើយក៏​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​អាវុធ​ច្រើនជាង​គេ​ក្នុង​លំដាប់​ទី​ ​១​ ​និង​ទី​ ​២​ ​ទៅ​ឱ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ ​។​ ​កាលពី​ពេលថ្មីៗនេះ​ ​ប្រទេស​រុស្សី​ថែមទាំង​បាន​បញ្ជូន​ ​អនុ​រដ្ឋ​ម​ន្រ្តី ​ការពារ​ជាតិ​របស់​ខ្លួន​ទៅ​ចូលរួម​ពិធី​ព្យុះ​ហ​យាត្រា​កងទ័ព​នៅ​ចំ​ខួប​ទិវា​កងទ័ព​ ​ជាតិ​មី​យ៉ា​ន់​ម៉ា​ថែមទៀត​ ​។​ ​គឺ​នៅ​ថ្ងៃ​ទិវា​កងទ័ព​ជាតិ​មី​យ៉ា​ន់​ម៉ា​នោះ​ហើយដែល​របប​សឹក​ ​យោធា​បាន​ផ្តាច់ផ្តិល​ជីវិត​អ្នក​តវ៉ា​ជាង​ ​១​០​០​ ​នាក់​ ​ដែល​ជា​ចំនួន​មនុស្ស​ស្លាប់​ច្រើនជាង​គេ​ចាប់​ ​តាំងពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​កាលពី​ស​ប្តាហ៍​មុន​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​ ​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​អ្នកដទៃ​ទៀត​ ​ប៉ុន្តែ​មិនបាន​ប្រកាស​ចាត់វិធានការ​ដាក់​ ​ទណ្ឌកម្ម​ណាមួយ​នោះ​ទេ​ដោយសារតែ​មាន​ការរារាំង​ពី​ប្រទេស​ចិន​ ​និង​រុស្សី​ ​។​

​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​កញ្ចប់​ទណ្ឌកម្ម​ដាក់​ទៅលើ​បុគ្គល​នៃ​របប​យោធា​ ​និង​ក្រុមហ៊ុន​គ្រប់​ ​គ្រង​ដោយ​របប​យោធា​បន្ថែម​ទៅលើ​ទណ្ឌកម្ម​ដែល​ខ្លួន​បាន​ដាក់​រួចហើយ​កាលពី​ខែ​មីនា​ទៅលើ​បុគ្គល​ចំនួន​ ​១​១​ ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ ​ក្នុង​នោះ​ក៏មាន​ទណ្ឌកម្ម​ទៅលើ​ប្រមុខ​ ​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​ ​គឺ​លោក​ ​M​in​ ​A​un​g​ ​H​lain​g​ ​ផង​ដែរ​ ​។​

​លោក​ Borr​e​l​ ​អះអាង​ថា​សហភាព​អឺរ៉ុប​អាច​ផ្តល់​ការ​បង្កើន​នូវ​ចំណង​សេដ្ឋកិច្ច​ដល់​ប្រទេស​ ​មី​យ៉ា​ន់​ម៉ា​ ​ដែល​អាច​ជា​ការ​បង្កើន​នូវ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ​មី​យ៉ា​ន់​ម៉ា​មួយ​ប្រកបដោយ​និរន្តរភាព​ ​ប្រសិនបើ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ ​ស្តារ​ឡើងវិញ​ ​។​

​គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​សហភាព​ ​អឺរ៉ុប​ចំនួន​ ​៧​០​០​ ​លាន​ដុល្លារ​អាមេរិក​ ​ខណៈ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​ ​មាន​រហូតដល់​ទៅ​ ​១​៩​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top