Connect with us
Trulli

អាមេរិក​ ​ព្រមាន​ពី​ការ​កើន​ឡើង​ ​សកម្មភាព​ឈ្លានពាន​របស់​ចិន​លើ​កោះ​តៃ​វ៉ាន់​

តំបន់&អន្តរជាតិ

អាមេរិក​ ​ព្រមាន​ពី​ការ​កើន​ឡើង​ ​សកម្មភាព​ឈ្លានពាន​របស់​ចិន​លើ​កោះ​តៃ​វ៉ាន់​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​មានការ​ ​ព្រួយបារម្ភ​អំពី​សកម្មភាព​ឈ្លានពាន​របស់​ចិន​ប្រឆាំង​ទៅ​នឹង​កោះ​តៃ​វ៉ាន់​ ​និង​បាន​ព្រមាន​ថា​វា​ជា​ ​កំហុស​ធ្ងន់ធ្ងរ​ប្រសិនបើ​អ្នកណាមួយ​ព្យាយាម​ប្រើប្រាស់​កម្លាំងទ័ព​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ប៉ែក​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​។​

FILE PHOTO: U.S. Secretary of State Antony Blinken holds a virtual meeting with UN General Assembly President Volkan Bozkir via videoconference from the State Department in Washington, U.S., March 29, 2021. REUTERS/Leah Millis/Pool/File Photo

​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​នៃ​កម្មវិធី​ ​Meet​ ​t​h​e​ ​Press​ ​របស់​ទូរទស្សន៍​ NBC ​និង​ត្រូវ​បាន​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ស្រង់​សម្តី​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ថា​ ​«​អ្វី​ដែល​ ​យើង​បានឃើញ​ ​និង​អ្វី​ដែល​ជា​ការ​បារម្ភ​ពិតប្រាកដ​របស់យើង​ ​គឺ​ការ​កើន​ឡើង​សកម្មភាព​ឈ្លាន​ ​ពានរ​ប​ស់​ទីក្រុង​ប៉េកាំង​ប្រឆាំង​ទៅលើ​កោះ​តៃ​វ៉ាន់​ ​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ ​ខ្លាំង​ឡើង​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​»​ ​។​

​ទីក្រុង​ប៉េកាំង​កាលពី​ស​ប្តាហ៍​មុន​បាន​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ថា​បាន​ធ្វើ​ឱ្យ​មាន​ភាព​តាន​ ​តឹង​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ក្រោយ​ពី​នាវា​ពិឃាដ​របស់​អាមេរិក​បាន​ធ្វើដំណើរ​នៅ​ជិត​កោះ​តៃ​វ៉ាន់​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ ​Ant​on​y​ ​Blink​e​n ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ជាមួយ​កោះ​ តៃ​វ៉ាន់​ដែល​ធានា​ថា​កោះ​តៃ​វ៉ាន់​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ខ្លួនឯង​ ​និង​ថែរក្សា​សន្តិភាព​ ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ប៉ែក​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​។​

​នៅ​ពេល​សួរ​ថា​តើ​សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​កងទ័ព​ដើម្បី​ទប់ទល់​ជាមួយ​សកម្មភាព​របស់​ ​ចិន​ទៅលើ​កោះ​តៃ​វ៉ាន់​ ​ឬ​យ៉ាងណា​ ?

​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ឆ្លើយតប​ដោយ​ភាសា​ការទូត​ថា​ ​«​អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​គឺ​ ​យើង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​កោះ​តៃ​វ៉ាន់​ដែល​អាច​ការពារ​ខ្លួនឯង​បាន​ ​។​ ​យើង​មានការ​ ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​សន្តិភាព​ ​និង​សន្តិសុខ​នៅ​តំបន់​ប៉ែ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​»​ ​។​

​លោក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​ ​ឈរ​នៅ​ពីក្រោយ​ការ​ប្តេជ្ញា​ចិត្ត​ទាំងអស់​នោះ​ ​ហើយ​ថា​នៅ​ ​ក្នុង​បរិ​បទ​បែប​នេះ​ ​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រសិនបើ​អ្នកណាម្នាក់​ព្យាយាម​ផ្លាស់ប្តូរ​ ​ស្ថានភាព​បច្ចុប្បន្ននេះ​ដោយ​ប្រើ​កម្លាំងទ័ព​ ​។​

​ទីក្រុង​ប៉េកាំង​តែង​ចាត់​ទុ​កកោះ​តៃ​វ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ខ្លួន​ ​និង​បាន​ព្រមាន​ប្រើ​កម្លាំងទ័ព​ ​វាយ​យក​តៃ​វ៉ាន់​ប្រសិនបើ​កោះ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​ផ្តាច់​ចេញពី​ចិន​ ​។​

​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​យន្តហោះ​ចំបាំង​របស់​ខ្លួន​ទៅ​ហោះ​ ​ឆ្វែល​ក្បែរ​ៗ​កោះ​តៃ​វ៉ាន់​ដែល​ធ្វើ​ឱ្យ​កោះ​តៃ​វ៉ាន់​រអ៊ូរទាំ​ចំពោះ​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​ ​។​

​សេតវិមាន​សហរដ្ឋអាមេរិក​កាលពី​ស​ប្តាហ៍​មុន​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ ​ចិត្ត​ទុកដាក់​ពី​ការ​កើន​ឡើង​សកម្មភាព​យោធា​របស់​ទីក្រុង​ប៉េកាំង​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ ​បាន​ចាត់​ទុក​សកម្មភាព​របស់​ចិន​ថា​កំពុង​ធ្វើ​ឱ្យ​មាន​អស្ថេរភាព​ខ្លាំង​ ​។​

​កាលពី​ស​ប្តាហ៍​មុន​ដែរ​ ​ក្រសួងការបរទេស​អាមេរិក​បាន​ចេញ​គោលការណ៍​ណែនាំ​ថ្មី​ ​ដែល​ ​គោលការណ៍​ណែនាំ​ថ្មី​នេះ​ ​អនុ​ញ្ញាតិឱ្យ​ម​ន្រ្តី​របស់​អាមេរិក​អាច​ជួប​ប្រាស្រ័យ​កាន់តែ​មាន​ភាព​ ​សេរី​ជាង​មុន​ជាមួយ​ម​ន្រ្តីតៃ​វ៉ាន់​ ​។​ ​កាយវិការ​នេះ​របស់​អាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​ ​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​កោះ​តៃ​វ៉ាន់​កាន់តែ​មាន​ភាព​ស៊ីជំរៅ​ខណៈ​ដែល​តៃ​វ៉ាន់​កំពុង​ ​តែ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ទីក្រុង​ប៉េកាំង​ ​។​

​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​បាន​រាយការណ៍​ថា​ ​កាលពី​ខែមុន​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ ​Pal​a​u ​ធ្វើដំណើរ​អម​ជាមួយ​ ​ប្រធានាធិបតី​ប្រទេស​ ​Pal​a​u ​ទៅកាន់​កោះ​តៃ​វ៉ា​ន​ ​។​ ​វា​ជា​ដំណើរ​ទស្សនកិច្ច​ធ្វើឡើង​ដោយ​ ​ម​ន្រ្តី​ការទូត​អាមេរិក​ថ្នាក់ខ្ពស់​បំផុត​មិនធ្លាប់​មាន​ទៅកាន់​កោះ​តៃ​វ៉ាន់​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៧​៩​ ​មក​ ​ពោល​គឺ​ចាប់ពី​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទទួលស្គាល់​ ​«​គោល​នយោបាយ​ ​ចិន​តែមួយ​»​ ​របស់​ចិន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top