Connect with us
Trulli

ចិន​ឱ្យ​អាមេរិក​ ​និង​ជប៉ុន​ឈប់​ជ្រៀតជ្រែក​ ​ចូល​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន​

តំបន់&អន្តរជាតិ

ចិន​ឱ្យ​អាមេរិក​ ​និង​ជប៉ុន​ឈប់​ជ្រៀតជ្រែក​ ​ចូល​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន​

​ទីក្រុង​ប៉េកាំង​បាន​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​ ​និង​ជប៉ុន​បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ​។​ ​ការ​ទាមទារ​របស់​ប្រទេស​ចិន​នេះ​ ​បន្ទាប់ពី​មេដឹកនាំ​សហរដ្ឋ​ ​អាមេរិក​ ​និង​ជប៉ុន​ ​បាន​ជួប​ប្រជុំ​ទល់មុខគ្នា​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​នឹងបាន​លើកឡើង​ពី​ការ​ ​បារម្ភ​របស់​ពួកគេ​ចំពោះ​ប្រទេស​ចិន​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​របស់​ខ្លួន​ ​ក្នុង​នោះ​រួម​មាន​ ​ទាំង​បញ្ហា​កោះ​តៃ​វ៉ាន់​ ​ទីក្រុង​ស្វយ័ត​ហុងកុង​ ​តំបន់​ស៊ីង​ជាំ​ង​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​ ​ដើម​ ​។​

​សារ​ព័ត៌មាន​ចិន​ ​China​ ​Daily​ ​ផ្សាយ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ដោយ​ស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ ​ក្រសួងការបរទេស​ចិន​ដែល​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​«​យើង​សូម​អំពាវនាវ​ ​ដល់​សហរដ្ឋអាមេរិក​ ​និង​ជប៉ុន​ ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ចិន​ដោយ​យកចិត្តទុកដាក់​គោរព​ ​គោលការណ៍​ចិន​តែមួយ​ ​និង​បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​និង​បង្ក​ផល​ ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​»​ ​។​

​អ្នកនាំពាក្យ​រូប​នេះ​ ​ថ្លែង​បញ្ជាក់​ថា​ ​«​ប្រទេស​ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ ​អធិបតេយ្យភាព​ ​សន្តិសុខ​ ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ខ្លួន​»​ ​។​

​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នេះ​ ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ ​ថ្លែងការណ៍​រួម​របស់​សហរដ្ឋអាមេរិក​ ​និង​ជប៉ុន​ ​នៅ​ក្រោយ​ជំនួប​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​នោះ​ ​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​លើកឡើង​អំពី​សារៈសំខាន់​នៃ​ ​ការ​ថែរក្សា​សន្តិភាព​ ​និង​ស្ថេរ​ភាព​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​នេះ​ ​។​ ​ក្រៅពីនោះ​ ​មេដឹកនាំ​អាមេរិក​ ​និង​ ​ជប៉ុន​ក៏បាន​លើកឡើង​ពី​បញ្ហា​ជំលោះ​ដែន​កោះ​រវាង​ជប៉ុន​ ​និង​ចិន​ ​ដែល​ជប៉ុន​ហៅថា​កោះ​ ​ស៊ិន​កា​គូ​ ​និង​ចិន​ហៅថា​ ​ទា​វ​យូ​ ​ព្រមទាំង​បញ្ហា​នៅ​ហុងកុង​ ​បញ្ហា​ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ ​ស៊ីង​ជាំ​ង​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​ ​។​

​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយ​ថា​ ​ទាំង​កោះ​តៃ​វ៉ាន់​ ​ទាំង​កោះ​ ​ទា​វ​យូ​ ​ដែល​ជប៉ុន​ហៅថា​ ​ស៊ិន​កា​គូ​ ​គឺ​សុទ្ធតែ​ជា​ទឹកដី​របស់​ប្រទេស​ ​ចិន​ ​។​ ​ចំណែក​រឿង​ហុងកុង​ ​និង​តំបន់​ស៊ីង​ជាំ​ង​ ​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិនសុទ្ធ​សាធ​ ​។​ ​រីឯ​រឿង​សមុទ្រ​ចិន​ខាងត្បូង​វិញ​ ​អ្នកនាំពាក្យ​រូប​នេះ​ថា​ ​ប្រទេស​ចិន​មាន​អធិបតេយ្យភាព​ ​ទៅលើ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​ដែនទឹក​នៅ​ជុំវិញ​កោះ​ទាំងអស់​នោះ​ ​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​ ​លោក​ ​យូ​ស៊ិ​ហី​ដេ ​ស៊ូ​ហ្កា (​Y​os​h​i​hide​ Su​g​a​) ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​ក្រៅពី​បញ្ហា​របស់​ ​ប្រទេស​ចិន​ ​ថ្នាក់​ដឹកនាំ​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​ទៅលើ​បញ្ហា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ការ​ប្រែប្រួល​អាកាស​ ​ធាតុ​ ​បញ្ហា​ពាណិជ្ជកម្ម​ ​ការ​ប្រារព្ធ​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ​និង​បញ្ហា​ ​កូរ៉េ​ខាងជើង​ ​។​

​ជា​ការ​ឆ្លើយតប​ចំពោះ​ប្រទេស​ចិន​ ​ថ្នាក់​ដឹកនាំ​ទាំងពីរ​បញ្ជាក់​ថា​ ​ពួកគេ​ប្រឆាំង​ដាច់​ខាង​ ​ចំពោះ​ការប៉ុនប៉ង​ទាំងឡាយ​ណា​ក្នុង​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​ដោយ​ការ​ប្រើ​កម្លាំងទ័ព​ ​ឬ​ការ​បង្ខិតបង្ខំ​ណាមួយ​ ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​និង​សមុទ្រ​ចិន​ខាងកើត​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top