Connect with us
Trulli

នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ មិន​ចូលរួម​កិច្ចប្រជុំ​ប្រទេស​អ្នកមាន​ ​G​7 ​នៅ​អង់គ្លេស​ ដោយសារ​ស្ថានភាព​កូ​វី​ដ​ នៅ​ក្នុង​ប្រទេស​

តំបន់&អន្តរជាតិ

នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ មិន​ចូលរួម​កិច្ចប្រជុំ​ប្រទេស​អ្នកមាន​ ​G​7 ​នៅ​អង់គ្លេស​ ដោយសារ​ស្ថានភាព​កូ​វី​ដ​ នៅ​ក្នុង​ប្រទេស​

​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ ​លោក​ ​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី​ (N​a​rend​r​a​ ​M​o​d​i​) ​នឹង​មិនទៅ​ចូលរួម​កិច្ចប្រជុំ​ ​កំពូល​ប្រទេស​អ្នកមាន​ហៅថា​ ​G​7 ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ក្នុង​ខែ​ ​មិថុនា​ខាងមុខ​នោះ​ទេ​ ​ដោយសារតែ​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​។​ ​នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ​និង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ ​ព័ត៌មាន​បារាំង​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ឧសភា​ ​។​

G-7 foreign ministers convene in London for the first face-to-face meeting in two years, May 4, 2021. (Stefan Rousseau/Pool via Reuters)

G-7 foreign ministers convene in London for the first face-to-face meeting in two years, May 4, 2021. (Stefan Rousseau/Pool via Reuters)

​កិច្ចប្រជុំ​កំពូល​ ​G​7 ​គឺជា​កិច្ចប្រជុំ​រវាង​ក្រុម​ប្រទេស​ទាំង​ ​៧​ ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ ​នៅ​លើ​ពិភពលោក​ ​រួម​មាន​សហរដ្ឋអាមេរិក​ ​កាណាដា​ ​ចក្រភពអង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ ​អ៊ីតាលី​ ​និង​ជប៉ុន​ ​។​ ​ពីមុន​នៅ​ពេល​ប្រទេស​រុស្សី​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុម​ប្រទេស​ទាំង​ ​នេះ​ដែរ​នោះ​ ​ក្រុម​ប្រទេស​ ​G​7 ​បាន​ក្លាយទៅជា​ក្រុម​ប្រទេស​ ​G​8 ​។​ ​ប៉ុន្តែ​ក្រោយពេល​ដែល​ ​ប្រទេស​រុស្សី​ត្រូវ​បាន​ដកចេញ​ពី​ក្រុម​ ​G​8 ​ដោយសារ​ការ​ក្តោបក្តាប់​កាន់កាប់​តំបន់​គ្រី​ម​មៀ ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២​០​១​៤​ ​ក្រុម​ប្រទេស​ ​G​8 ​បាន​ត្រឡប់មក​ប្រើ​ឈ្មោះ​ ​G​7 ​ដូចដើម​វិញ​ ​។​

​គួរ​បញ្ជាក់​ថា​ ​ប្រទេស​ឥណ្ឌា​មិនមែន​ជា​សមាជិក​របស់​ក្រុម​ប្រទេស​ ​G​7 ​នោះ​ទេ​ ​ប៉ុន្តែ​ឥណ្ឌា​ត្រូវ​ ​បាន​ចក្រភពអង់គ្លេស​ដែល​ជា​ប្រធាន​ប្តូរ​វេន​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ ​កំពូល​នេះ​ដែរ​ ​។​

​ទោះជាយ៉ាងណា​ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​នៅតែ​មិន​អាច​ទៅ​ចូលរួម​បាន​ដោយ​ផ្ទាល់​ដដែល​ ​ដោយសារតែ​ស្ថានភាព​ដុនដាប​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​ ​។​ ​បច្ចុប្បន្ន​ឥណ្ឌា​គឺជា​ ​ប្រទេស​ដែល​មាន​អត្រា​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រចាំថ្ងៃ​ច្រើនជាង​គេ​នៅ​លើ​ ​ពិភពលោក​ ​។​ ​ប៉ុន្តែ​ជា​ប្រទេស​ឈរ​នៅ​លេខរៀង​ទី​ ​២​ ​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាង​គេ​នៅ​ ​លើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​។​

​លើស​ពី​នេះ​ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចក្រភពអង់គ្លេស​កាលពីដើម​ខែ​ឧសភា​ដើម្បី​ ​ចូលរួម​កិច្ចប្រជុំ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​G​7 ​គណៈប្រតិភូ​ ​នៃ​ក្រសួងការបរទេស​របស់​ឥណ្ឌា​ ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កើតជំងឺ​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top