Connect with us
Trulli

មេដឹកនាំ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ ត្រូវ​បាន​ដោះលែង​ក្រៅ​ឃុំ​ ក្រោយ​ធ្វើ​កូដកម្ម​អត់អាហារ​ជាង​ ​៥​០​ ​ថ្ងៃ​

តំបន់&អន្តរជាតិ

មេដឹកនាំ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ ត្រូវ​បាន​ដោះលែង​ក្រៅ​ឃុំ​ ក្រោយ​ធ្វើ​កូដកម្ម​អត់អាហារ​ជាង​ ​៥​០​ ​ថ្ងៃ​

មេដឹកនាំ​ម្នាក់​ដែល​តវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ​ ​លោក​ ​ប៉ា​រីត​ ​ជី​វ៉ា​រ៉ា​ក់ (​Par​it​ C​h​i​w​arak​) ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​ឧសភា​ ​ដោយសារតែ​លោក​​​មាន​បញ្ហា​ ​សុខភាព​ចុះ​ដុនដាប​ធ្ងន់ធ្ងរ​ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​អត់អាហារ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ជាង​ ​៥​០​ ​ថ្ងៃ​រួចមក​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​បារាំង​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ឧសភា​ ​។​

Thai pro-democracy activist Parit “Penguin” Chiwarak flashes a three-finger salute as he arrives at a Bangkok court for a hearing on Lese-Majeste charges, March 15, 2021. Reuters

Thai pro-democracy activist Parit “Penguin” Chiwarak flashes a three-finger salute as he arrives at a Bangkok court for a hearing on Lese-Majeste charges, March 15, 2021. Reuters

លោក​ ​ប៉ា​រីត​ ​ជី​វ៉ា​រ៉ា​ក់ ​ដែល​មានឈ្មោះ​ហៅក្រៅ​ថា​ ​P​e​n​g​u​in​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រោយ​អាជ្ញាធរ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ទៅ​តាមច្បាប់​ ​ការពារ​ព្រះមហាក្សត្រ​ដ៏​តឹងរឹង​របស់​ប្រទេស​ថៃ​ ​។​ ​កាលពី​ចុងខែ​មេសា​ ​លោក​ត្រូវ​បាន​បញ្ជូន​ ​ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​ក្រោយ​ពី​លោក​បាន​ស្រក​ទំងន់​ប្រមាណ​ ​១​២​ ​គីឡូក្រាម​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​ ​។​

​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ចំនួន​ ​២​០​ ​ករណី​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ ​ក្រោយ​ពី​លោក​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក​ ​នាយក​រដ្ឋ​ម​ន្រ្តី ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាលពីឆ្នាំមុន​ ​។​ ​បាតុកម្ម​នៅ​ពេល​នោះ​បាន​ទាមទារ​ឱ្យ ​ប្រទេស​ថៃ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ពាក់ព័ន្ធ​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​ផង​ដែរ​ ​។​

​តុលាការ​ថៃ​បាន​និយាយ​ថា​ ​លោក​ ​ប៉ា​រីត​ ​ជី​វ៉ា​រ៉ា​ក់ ​បាន​ប្រកាស​យល់ព្រម​ដោយ​គ្មាន​ការ​បង្ខិត​ ​បង្ខំ​ថា​ ​នៅ​ពេល​បាន​នៅ​ក្រៅ​ឃុំ​ ​លោក​នឹង​មិន​បន្ត​ធ្វើសកម្មភាព​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​ព្រះមហាក្សត្រ​នោះ​ទេ​ ​ហើយក៏​នឹង​មិន​ចូលរួម​ធ្វើសកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​ឱ្យ ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​នោះ​ដែរ​ ​។​ ​លោក​ ​ប៉ា​រីត​ ​ក៏​សន្យា​ថា​នឹង​មិន​ចាកចេញ​ពី​ ​ប្រទេស​ឡើយ​ ​ប្រសិនបើ​តុលាការ​មិន​អនុញ្ញាត​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​នៅ​ក្នុង​រថយន្ត​ពេទ្យ​ដឹក​ចេញពី​ពន្ធ​នាគា​រដែ​ល​មាន​ម្តាយ​លោក​ ​អង្គុយ​នៅ​ក្នុង​រថយន្ត​ជាមួយ​ ​លោក​ ​ប៉ា​រីត​ ​បាន​លើកដៃ​បង្ហាញ​ម្រាម​បី​ដែល​ជា​សញ្ញា​បាតុករ​ ​ថៃ​តែង​ប្រើ​ដើម្បី​សម្តែង​ការ​ប្រឆាំង​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល​ថៃ​ ​។​

​ចំណែក​ត​ន្រ្តី​ករ​ថៃ​លោក​ ​ឆាយ​ម៉ន​ កេ​វី​បូ​ន​ប៉ាន់​ (C​h​a​i​am​orn K​a​e​w​w​i​boon​pan​) ​ក៏​ត្រូវ​បាន​ ​តុលាការ​ដោះ​ ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាមួយ​លោក​ ​ប៉ា​រីត​ ​។​ ​តន្ត្រី​ករ​រូប​នេះ​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ចំនួន​ពី​​​រ​ករណី​ផង​ដែរ​ ​។​

​កាលពីឆ្នាំទៅ​ ​មនុស្សជា​ច្រើន​ពាន់​នាក់​បាន​ចុះ​ថ្នល់​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ​ដឹកនាំ​ដោយ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​។​ ​ពួកគេ​បាន​ទាមទារ​ឱ្យ​នាយក​រដ្ឋ​ម​ន្រ្តី​រូប​នេះ​ចុះចេញ​ ​ពី​តំណែង​ ​និង​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ច្បាប់​ដើម្បី​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ ​ថៃ​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​ ​។​

​មកទល់​ពេលនេះ​ ​នៅ​មាន​បាតុករ​ជិត​ ​១​០​០​ ​នាក់​ទៀត​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​ ​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ​និង​កំពុង​រង់ចាំ​សវនាការ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top