Connect with us
Trulli

អ៊ុយ​ក្រែ​ន​ថា​រុស្សី​នៅ​រក្សា​កងទ័ព​ចំនួន​ ​១​០​ ​ម៉ឺន​នាក់​ក្បែរ​ព្រំដែន​របស់​ខ្លួន​

តំបន់&អន្តរជាតិ

អ៊ុយ​ក្រែ​ន​ថា​រុស្សី​នៅ​រក្សា​កងទ័ព​ចំនួន​ ​១​០​ ​ម៉ឺន​នាក់​ក្បែរ​ព្រំដែន​របស់​ខ្លួន​

​ប្រទេស​រុស្សី​នៅ​បន្ត​រក្សា​កងទ័ព​ប្រមាណ​ ​១​០​ ​ម៉ឺន​នាក់​នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​នៅ​តំបន់​គ្រី​ម​មៀ​ដែល​រុស្សី​បាន​ចូល​កាន់កាប់​កាលពី​ឆ្នាំ​ ​២​០​១​៤​ ​។​ ​នេះ​បើ​តាម​ការ​ ​ប្រកាស​របស់​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​ ​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​នៅ​ថ្ងៃ​ទី​១​១​ ​ឧសភា​ ​។​

Service members of the Russian airborne forces line up before boarding Ilyushin Il-76 transport planes during drills at a military aerodrome in the Azov Sea port of Taganrog, Russia April 22, 2021. Picture taken with a drone. REUTERS/Stringer

​ប្រទេស​រុស្សី​បាន​ប្រកាស​ថា​ពួកគេ​បាន​ដក​កងទ័ព​ចេញពី​តំបន់​ព្រំដែន​ប៉ែក​ខាងកើត​ប្រទេស​ ​អ៊ុយ​ក្រែ​ន​កាលពី​ខែមុន​ ​ក្នុងពេលដែល​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ទីក្រុង​គី​វ​បាន​ឡើង​ ​ខ្លាំង​ ​និង​មានការ​ព្រួយបារម្ភ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​ពង្រាយ​កងទ័ព​របស់​រុស្សី​ទៅ​ ​កាន់​ព្រំដែន​អ៊ុយ​ក្រែ​ន​ ​។​

​កាលពី​ថ្ងៃ​ទី​១​០​ ​ឧសភា​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ល​ឡេ​ន​ស្គី​ (​V​o​l​o​d​y​m​y​r ​Z​e​lens​k​y​y​) ​ក៏បាន​ចោទប្រកាន់​រុស្សី​ថា​មិនបាន​ធ្វើតាម​ការប្រកាស​ដកទ័ព​របស់​ខ្លួន​ចេញពី​ ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ឡើយ​ ​។​

​ប្រទេស​រុស្សី​មិនបាន​ប្រកាស​ជា​សាធារណៈ​អំពី​ចំនួន​កងទ័ព​ដែល​ខ្លួន​បញ្ជូន​ទៅកាន់​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​តំបន់​គ្រី​ម​មៀ​ដែល​រុស្សី​ចូល​កាន់កាប់​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​បាន​ប៉ាន​ស្មានថា​ ​ចំនួន​កងទ័ព​របស់​រុស្សី​នៅ​លើក​នេះ​ ​មាន​ច្រើនជាង​កងទ័ព​ដែល​រុស្សី​បញ្ជូន​មកកាន់​តំបន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​នៅពេលដែល​រុស្សី​ក្តោបក្តាប់​យក​តំបន់​គ្រី​ម​មៀ​ពី​អ៊ុយ​ក្រែ​ន​ ​និង​ក្នុងពេលដែល​មាន​ ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ផ្តាច់​ទឹកដី​នៅ​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​មាន​ប្រទេស​រុស្សី​ ​នៅ​ពីក្រោយ​ ​។​

​កាលពី​ពាក់កណ្តាល​ខែ​មេសា​ ​ប្រធាន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​ ​លោក​ ចូ​សេ​ប​ ​បូ​រ៉ែ​ល​ (Jos​e​p​ Borr​e​l​) ​បាន​សន្និដ្ឋាន​ថា​កងទ័ព​រុស្សី​ដែល​មាន​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​មាន​ប្រមាណ​ ​១​០​ ​ម៉ឺន​នាក់​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​ឃិ​ន​ (​Ant​on​y​ ​Blink​e​n) ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពីដើម​ខែ​ឧសភា​ ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​អាច​បង្កើន​ ​ជំនួយ​សន្តិសុខ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ ​។​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ ​ក៏បាន​ចោទ​រុស្សី​ថា​ ​បាន​រក្សាទុក​ចំ​នូន​កងទ័ព​ ​និង​ស​ម្ភារៈ​យោធា​នៅក្បែរ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​បរិមាណ​ ​ច្រើន​ ​បើ​ទោះ​ជា​ប្រទេស​រុស្សី​បាន​ប្រកាស​ដកទ័ព​ចេញពី​តំបន់​ក៏ដោយ​ ​។​

​លោក​ ​Blink​e​n ​បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​មានបំណង​ ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​ជួប​ជាមួយ​ប្រធានាធិបតី​ ​Z​e​lens​k​y​y​ ប៉ុន្តេ ​លោក​ ​Blink​e​n ​មិនបាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​រឿង​នេះ​នោះ​ឡើយ​ ​។​

​ក្នុងពេលដែល​អ៊ុយ​ក្រែ​ន​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​រុស្សី​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​Z​e​lens​k​y​y​ ​បាន​ទទូច​ឱ្យ​អង្គការ​ណា​តូ​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក​របស់​ខ្លួន​ឱ្យ​បាន​ ​ឆាប់​ ​ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អ៊ុយ​ក្រែ​ន​ ​លោក​ ​Blink​e​n ​មិនបាន​បង្ហាញ​ទ​ស្សនៈ ​របស់​អាមេរិក​ចំពោះ​ឆន្ទៈ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ចង់​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នោះ​ឡើយ​ ​។​

​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​គាំទ្រ​អ៊ុយ​ក្រែ​ន​ដ៏​សំខាន់​បំផុត​មួយ​ចាប់តាំង​ពី​ប្រទេស​រុស្សី​បាន​ភ្ជាប់​យក​ទឹកដី​គ្រី​ម​មៀ​ពី​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​ ​២​០​១​៤​ ​និង​ចាប់តាំង​ពី​អ៊ុយ​ក្រែ​ន​មាន​ជំលោះ​ ​ជាមួយ​ក្រុម​បំបែក​ទឹក​ ​ដី​នៅ​តំបន់​ព្រំដែន​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​មាន​ប្រទេស​រុស្សី​ជា​ ​អ្នកគាំទ្រ​ ​។​

​ទីក្រុង​គី​វ​ឱ្យ​ដឹង​ថា​មាន​មនុស្ស​ប្រមាណ​ ​១​៤​ ​ម៉ឺន​នាក់​ហើយ​បាន​ស្លាប់​ចាប់តាំង​ពី​មានការ​ ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ព្រំដែន​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​ ​២​០​១​៤​ ​នោះ​មក​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top