Connect with us
Trulli

អ្នកកាសែត​ជប៉ុន ​ដែល​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​ ជំរុញ​រដ្ឋាភិបាល​ជប៉ុន​ចាត់វិធានការ​តឹងរឹង​ ចំពោះ​របប​យោធា​

តំបន់&អន្តរជាតិ

អ្នកកាសែត​ជប៉ុន ​ដែល​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​ ជំរុញ​រដ្ឋាភិបាល​ជប៉ុន​ចាត់វិធានការ​តឹងរឹង​ ចំពោះ​របប​យោធា​

អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលត្រូវបានរបបសឹកយោធាមីយ៉ាន់ម៉ាដោះលែងឱ្យមានសេរីភាពត្រលប់ទៅកាន់ប្រទេសជប៉ុនវិញ​ ​បានអំពាវនាវ​ ​នៅថ្ងៃទី​ ​ខែឧសភា ឱ្យរដ្ឋាភិបាល​ ​ជប៉ុនចាត់វិធានការតឹងរឹងចំពោះរបបយោធាមីយ៉ាន់ម៉ា​ ​ជាពិសេសពិនិត្យឡើងវិញចំពោះ​ ​ជំនួយអភិវឌ្ឍន៍ដែលជប៉ុនបានផ្តល់ឱ្យប្រទេសមីយ៉ាន់ម៉ា​ ​

Japanese journalist Yuki Kitazumi who was detained in Myanmar and charged with spreading false news during a crackdown on media after a military coup in February, speaks to media upon his arrival at Narita Airport in Narita, Chiba prefecture, Japan, on May 14, 2021, in this photo taken by Kyodo. (Kyodo/via Reuters)

Japanese journalist Yuki Kitazumi who was detained in Myanmar and charged with spreading false news during a crackdown on media after a military coup in February, speaks to media upon his arrival at Narita Airport in Narita, Chiba prefecture, Japan, on May 14, 2021, in this photo taken by Kyodo. (Kyodo/via Reuters)

លោក​ ​យូគី​ ​គីតាហ្សូមិ (Yuki​ ​Kitazumi) ដែលជាអ្នកសារព័ត៌មានសេរីជនជាតិជប៉ុនបានរស់​ ​នៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលពី​ ​​ ​ឆ្នាំ​ ​​ ​លោកគឺជាអ្នកកាសែតបរទេសសកម្ម​ ​ម្នាក់ដែលបានធ្វើសេចក្តីរាយការណ៍អំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពី​ ​ក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​ ​នៃគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ​ ​របស់អ្នកស្រី​ ​អ៊ុងសាន​ ​ស៊ូជី​ ​នៅថ្ងៃទី​ ​ខែកុម្ភៈ​ ​មក​ ​​ ​លោកត្រូវបានរបបយោធាបានចាប់ខ្លួន​ ​ចំនួនពីរលើកនៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ​ ​ដោយចោទប្រកាន់លោកពីបទផ្សព្វផ្សាយ័ត៌ មានមិនពិត​ ​

ប៉ុន្តែដោយសារមានអន្តរាគមន៍ការទូតពីរដ្ឋាភិបាលជប៉ុន​ ​លោកក៏ត្រូវបានរបបយោធាមីយ៉ាន់ ម៉ាដោះលែងកាលពីពេលថ្មីៗនេះ​ ​

លោក​ ​គីតាហ្សូមិ បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងតូក្យូ ដែលត្រូវបាន​ ​សារព័ត៌មាន Reuters ស្រង់សម្តីមកផ្សព្វផ្សាយថា​ ​លោកត្រូវបានដោះលែងឱ្យមានសេរីភាព​ ​ដោយសារមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន​ ​​ ​ទោះជាយ៉ាងណា​ ​លោកថាបញ្ហានៅមីយ៉ាន់ម៉ា​ ​មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ​ ​

បើតាមសមាគមជួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា​ ​ចាប់តាំងពីមានរដ្ឋប្រហារនៅថ្ងៃទី​ ​ខែកុម្ភៈ​ ​មក​ ​មានមនុស្សចំនួន​ ​​ ​ហើយបានស្លាប់​ ​ដោយសារការង្រ្ការបស់អាជ្ញាធរ​ ​មីយ៉ាន់ម៉ា​ ​និងមនុស្សជា​ ​​ ​ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន​ ​ចោទប្រកាន់​ ​និង​ ​កាត់ទោស​ ​ក្នុងនោះមនុស្សចំនួន​ ​​ ​នាក់ត្រូវបានកាត់ទោសប្រហារជីវិត​ ​​ ​ក្រៅពីនោះ​ ​របបយោធាបានកាត់ផ្តាច់ប្រព័ន្ធអ៊ីធឺណិនៅក្នុងប្រទេស​ ​បានបើកប្រតិបត្តិការវាយប្រហារ​ ​តាមផ្លូវអាកាសលើកងកម្លាំងជនជាតិភាគតិច​ ​ធ្វើទុក្ខបុកម្នេញលើកក្រុមគ្រួសារអ្នកដែល​ ​ហ៊ានចេញមុខប្រឆាំងខ្លួន​ ​និងបណ្តេញន្រ្តីស្ថានទូតមីយ៉ាន់ម៉ានៅបរទេសចេញពីតំណែង​ ​ដោយសារតែពួកគេបាននិយាយប្រឆាំងទៅនឹងរដ្ឋប្រហាររបស់ក្រុមយោធា​ ​ជាដើម​ ​

លោក​ ​គីតាហ្សូមិ និយាយថា​ ​ប្រទេសជប៉ុនអាចមានឥទ្ធិពលទៅលើរបបយោធាមីយ៉ាន់ម៉ា​ ​ដោយសារតែជប៉ុនមានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយមីយ៉ាន់ម៉ា​ ​​ ​លោកបានអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុនចាត់វិធានការតឹងរឹងចំពោះរបបយោធាមីយ៉ាន់ម៉ាដើម្បីដោះស្រាយការប្រ​ ​ឈមរវាងរវាងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យជាមួយពួកឧត្តមសេនីយ៍យោធា​ ​

លោកថ្លែងថា​ ​«ខ្ញុំចង់ឱ្យប្រទេសជប៉ុនប្រើឥទ្ធិពលរបស់ខ្លួនដូចដែលជប៉ុនបានប្រើដើម្បីជួយខ្ញុំ ឱ្យមានសេរីភាពដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា»​ ​

គួររំលឹកថា​ ​ជប៉ុនគឺជាប្រទេសវិនិយោគដ៏ធំបំផុតមួយ​ ​និងជាប្រភពនៃអ្នកផ្តល់ជំនួយ​ ​បច្ចេកទេស​ ​និងអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ាចាប់តាំងពីប្រទេសនេះមានរដ្ឋាភិបាលស៊ីវិលនៅក្នុង​ ​ឆ្នាំ​ ​​ ​មក​ ​

ឆ្លើយតបចំពោះស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលនេះ​ ​រដ្ឋន្រ្តីការបរទេសជប៉ុន​ ​លោក តូសិមិតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) បានថ្លែងឱ្យដឹងថា​ ​ប្រទេសជប៉ុនអាចនឹង​ ​ពិចារណាកាត់ផ្តាច់ជំនួយទាំងអស់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាប្រសិនបើស្ថានភាពនៅក្នុងប្រទេសនេះ​ ​មិនមានភាពប្រសើរឡើងវិញនោះ​ ​

បើតាមសារព័ត៌មាន Nikkei​ ​ប្រទេសជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន​ ​,​ ​ពាន់លាន​ ​ដុល្លារអាមេរិកដល់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ​ ​​ ​គឺច្រើនជាងប្រទេសណាៗទាំងអស់ដែល​ ​របាយការណ៍ជំនួយត្រូវបានលាតត្រដាង​ ​

លោក​ ​គីតាហ្សូមិ ដែលជាអ្នកកាសែតជប៉ុនទើបត្រូវបានរបបយោធាដោះលែងជឿជាក់ថា​ ​ការកាត់ផ្តាច់នូវគម្រោងមួយចំនួនរបស់ជប៉ុនគឺជាការបញ្ជូនសញ្ញាដ៏មានឥទ្ធិពលដល់ក្រុមរបប​ ​យោធា​ ​ហើយថាការពិនិត្យមើលឡើងវិញនូវការចូលរួមរបស់ប្រទេសជប៉ុនគឺជាការចាំបាច់​ ​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top