Connect with us
Trulli

រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​ ២​ ​មីនា​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន​ម៉ា​

តំបន់&អន្តរជាតិ

រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​ ២​ ​មីនា​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន​ម៉ា​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​នេះ​ ​តាមរយៈ​ ​Video Conference​ ​ដើម្បី​ស្តាប់​ពី​ការ​ឡើង​លើក​របស់​តំណាង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​អំពី​ស្ថានភាព​ដែល​កំពុងតែ​កើតមានឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អា​ស៊ាន​មួយ​នេះ​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​សឹង្ហ​បុរី​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​។​

ចាប់តាំង​ពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិ​ ​ប្រជាធិបតេយ្យ​ (N​L​D​) ​និង​បាន​ចាប់​ឃុំ​ខ្លួន​ប្រធាន​រដ្ឋ​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ប្រធានាធិបតី​ ​Win​ ​M​y​in​t​ ​និង​អ្នកនយោបាយ​ជាច្រើន​ផ្សេងទៀត​ ​នៃ​គណបក្ស​ N​L​D​ ​មក​ ​ប្រទេស​ជា​សមាជិក​ ​អា​ស៊ាន​ ​ភាគច្រើន​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ធ្ងន់ធ្ងរ​ទៅលើ​របប​យោធា​នោះ​ទេ​ ​។​ ​ប្រទេស​ខ្លះ​ ​បាន​លើកឡើង​ថា​ ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ា​ន់​ម៉ា​ ​ដែល​តាម​គោលការណ៍​របស់​អា​ស៊ាន​ ​ប្រទេស​សមាជិក​ផ្សេងទៀត​ ​មិន​អាច​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ ​ផ្សេងទៀត​បាន​ឡើយ​ ​។​

​ទោះជាយ៉ាងណា​ ​រដ្ឋ​ម​ន្រ្តី​ក​ការបរទេស​សឹង្ហ​បុរី​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​មានប្រសាសន៍ថា​ ​អស្ថិរភាព​ដែល​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ ​ប្រទេស​អា​ស៊ាន​ ​និង​នៅ​ទូទាំង​តំបន់​ ​។​

​រដ្ឋ​ម​ន្រ្តី​រូប​នេះ​ ​ជឿជាក់​ថា​ ​បើ​ទោះណាជា​អា​ស៊ាន​មាន​គោលការណ៍​ស្នូល​គឺ​ ​ការ​មូលមតិគ្នា​ ​តែមួយ​ (​Consensus​) ​និង​ការ​មិន​ជ្រៀតជ្រែក​ (​Non-​interference​) ​ក៏ដោយ​ ​ក៏​អា​ស៊ាន​នៅតែ​អាច​ ​ដើរ​តួនាទី​ស្ថាបនា​ ​ក្នុង​ការ​សម្របសម្រួល​ដើម្បី​ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ ​និង​ស្តារ​ស្ថេរ​ភាព​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឡើងវិញ​ ​។​

​លោក​ថា​ ​ដូច្នេះ​ហើយ​ទើប​ប្រទេស​សឹង្ហ​បុរី​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​របស់​អា​ស៊ាន​ចាប់តាំង​ពី​ដំបូង​ទី​មក​ ​ដោយ​លោក​បញ្ជាក់​ថា​ ​៖​ ​«​យើង​ជឿជាក់​លើ​ការចូលរួម​ ​និង​ការសន្ទនា​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​»​ ​។​

​លោក​កត់​សម្គាល់​បន្ថែម​ថា​ ​៖​ ​«​ ​អស្ថិរភាព​នៅ​ជ្រុង​ណាមួយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ ​វា​គឺជា​ ​ការ​គំរាមកំហែង​ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យើង​ទាំងអស់គ្នា​ ​។​ ​វា​គួរ​ឱ្យ​អាណិត​ណាស់​ ​ពីព្រោះ​ ​ថា​ ​តាមការពិត​ទៅ​ ​ក្តី​សង្ឃឹម​នៃ​ជោគវាសនា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​គឺ​មាន​ភាព​ភ្លឺស្វាង​ ​ហើយ​ចក្ខុវិស័យ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​នឹង​រឹង​មាំ​នៅ​ក្នុងរយៈពេល​ ​២​០​ ​ឬ​ ​៣​០​ ​ឆ្នាំ​ទៅខាងមុខ​ទៀត​ ​»​។​

​ដូច្នេះ​ហើយ​ ​លោក​ថា​ ​អា​ស៊ាន​ត្រូវតែ​ចាប់​យក​ឱកាស​នេះ​ ​ហើយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជម្លោះ​ ​នយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​អំពើ​ហិង្សា​ ​បង្ក​ផលវិបាក​អវិជ្ជមាន​ដល់​ប្រជាជន​ ​មី​យ៉ា​ន​ម៉ា​នោះ​ទេ​ ​និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ស្ថានភាព​នេះ​អូសទាញ​អា​ស៊ាន​ឱ្យ​ថយក្រោយ​ ​ឬ​រំខាន​អា​ស៊ាន​ ​ដើម្បី​ឆ្ពោះទៅ​រក​អនាគត​ដែល​យើង​ទាំងអស់​កំពុង​រង់ចាំ​នៅ​ ​អាស៊ី​អាគ្នេយ៍​នោះ​ទេ​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top