Connect with us
Trulli

លោក​ ចូ ​បៃ​ដិ​ន​ ​ថា ​ចិន​មិន​អាច​ប្រជែង​អាមេរិក​ ក្លាយ​ជា​មហាអំណាច​ពិភពលោក​បានទេ​

តំបន់&អន្តរជាតិ

លោក​ ចូ ​បៃ​ដិ​ន​ ​ថា ​ចិន​មិន​អាច​ប្រជែង​អាមេរិក​ ក្លាយ​ជា​មហាអំណាច​ពិភពលោក​បានទេ​

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​មានប្រសាសន៍ថា​ ​លោក​នឹង​រារាំង​ប្រទេស​ចិន​មិន​ឱ្យ ​យកឈ្នះ​អាមេរិក​ដើម្បី​ក្លាយ​ជា​ប្រទេស​មហាអំណាច​គ្រប់គ្រង​ពិភពលោក​នោះ​ឡើយ​ ​។​

US President Joe Biden vows to invest heavily to ensure America prevails in the race with China.PHOTO: AFP

US President Joe Biden vows to invest heavily to ensure America prevails in the race with China.PHOTO: AFP

​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជាលើកដំបូង​ដែល​លោក​បាន​ធ្វើ​ ​នៅ​ឯ​សេតវិមាន​ចាប់តាំង​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​មក​ ​និង​ត្រូវ​បាន​ផ្សាយ​ដោយសារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​នេះ​ ​។​

​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​មាន​គោលដៅ​ដើម្បី​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ ​នៅ​លើ​ពិភពលោក​ ​ជា​ប្រទេស​អ្នកមាន​ជាងគេ​នៅ​លើ​ពិភពលោក​ ​និង​ជា​ប្រទេស​មហា​ ​អំណាច​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក​ ​ប៉ុន្តែ​លោក​ថា​ ​វា​មិន​អាច​កើតឡើង​រួច​នោះ​ទេ​ ​ពីព្រោះ​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​រីក​លូតលាស់​ជាង​នេះ​ទៀត​ ​។​

​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​កត់​សម្គាល់​សំដៅ​ទៅលើ​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជិន​ពិន​ ​ថា​ ​មាន​ចរិត​ដូច​ទៅ​នឹង​ប្រធានាធិបតី​រុស្សី​ ​លោក​ ​V​lad​i​m​i​r ​Put​in​ ​ដែល​បាន​ឱ្យតំ​លៃ​ទៅលើ​ការ​ ​ដឹកនាំ​របៀប​ផ្តាច់ការ​ ​និង​មើលស្រាល​ទៅលើ​ប្រជាធិបតេយ្យ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ថា​ ​ពាក្យ​ប្រជាធិបតេយ្យ​មិន​មាននៅ​ក្នុង​ខ្លួន​របស់​លោក​ ​ស៊ី​ ​ជិន​ពិន​ ​សូម្បីតែ​បន្តិច​ឡើយ​ ​។​ ​ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ ​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ជា​មនុស្ស​ឆ្លាត​ម្នាក់​ ​។​

​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​បែប​ណា​ពី​ទីក្រុង​ប៉េកាំង​នៅឡើយ​ចំពោះ​ការ​លើកឡើង​របស់​ ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ពេលនេះ​ ​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ CNN ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​ ​លោក​ Cu​i​ ​T​i​an​k​a​i​ ​និយាយ​ថា​ ​គោលដៅ​របស់​ចិន​គឺ​ ​បំពេញ​នូវ​បំណង​ប្រា​ថា្ន​របស់​ប្រជាជន​ចិន​ដែល​ឱ្យ​ជីវិត​កាន់តែ​ល្អ​ប្រសើរ​ ​។​ ​លោក​ថា​គោល​ ​ដៅ​របស់​ប្រទេស​ចិន​គឺ​មិន​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ណាមួយ​ ​ឬ​ដើម្បី​ជំនួស​ប្រទេស​ណា​ ​មួយផ្សេងទៀត​នោះ​ទេ​ ​។​

​លោក​ពន្យល់​ថា​ ​«​យើង​មិន​មាន​គោលបំណង​ប៉ុនប៉ង​បំបែក​ពិភពលោក​ទៅជា​ជំ​រុំ​ផ្សេងគ្នា​ ​ឬ​ ​កសាង​ប្លុក​យោធា​ប្រឈម​មុខ​ដា​ក​គ្នា​នោះ​ទេ​ ​យើង​មិន​គិតថា​វិធី​សា​ស្រ្ត​បែប​នេះ​វា​ជា​ដំណោះ​ ​ស្រាយ​នោះ​ទេ​»​ ​។​

​ទំនាក់ទំនង​រវាង​អាមេរិក​ ​និង​ចិន​ ​ហាក់​ពុំទាន់​ឃើញ​មាន​សញ្ញា​ល្អ​នៅឡើយ​នៅ​ក្នុង​រដ្ឋបាល​ ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​ ​ប្រទេស​ទាំង​ពី​​​រ​កំពុង​មាន​ប្រធាន​បទ​ប្រទាំង​ប្រទើស​ជាមួយគ្នា​ច្រើន​ ​និង​កំពុង​ផ្លោង​សំដី​ដាក់គ្នា​ទៅវិញទៅមក​ ​។​ ​អាមេរិក​ចោទ​ចិន​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​រឿង​គាបសង្កត់​ហុងកុង​ ​រឿង​គំរាមកំហែង​កោះ​តៃ​វ៉ាន់​ ​រឿង​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​រឿង​រកស៊ី​មិន​ស្មោះត្រង់​ ​។​ល​។​ ​ចំណែក​ចិន​ចោទ​អាមេរិក​ថា​ចូលចិត្ត​ដើរ​ជ្រៀតជ្រែក​ចូល​ ​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ ​ចូលចិត្ត​គំរាមកំហែង​គេឯង​ដោយ​កម្លាំង​សព្វាវុធ​ ​ជាដើម​ ​។​

​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​របស់​ ​ខ្លួន​ដើម្បីឲ្យ​ចិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​លើ​កោះ​តៃ​វ៉ាន់​ ​ហុងកុង​ ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​ការប្រព្រឹត្ត​របស់​ខ្លួន​លើ​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គួ​រ​កាន់សាសនា​ ​អ៊ី​ស្លា​ម​ ​ក៏ដូចជា​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់អន្តរជាតិ​សម្រាប់​ពាណិជ្ជកម្ម​ ​ត្រឹមត្រូវ​ ​។​

​ទោះជាយ៉ាងណា​ ​ចិន​តែង​បាន​បដិសេធ​ថា​ខ្លួន​មិនបាន​រំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ ​អ៊ុយ​ហ្គួ​រ​នោះ​ទេ​ ​និង​បាន​ទាមទារ​ឱ្យ​អាមេរិក​ឈប់​លូកលាន់​ចូល​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន​បន្ត​ ​ទៀត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top