Connect with us
Trulli

លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

តំបន់&អន្តរជាតិ

លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក ។

ខុសពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយ អង្គការណាតូមានភាពរកាំរកូសមួយចំនួន លោក ចូ បៃដិន បានព្យាយាមនាំយកអាមេរិកត្រ ឡប់មកស្និទ្ធស្នាលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ ក្នុងគោលបំណងដែលគេមើលឃើញ ថាដើម្បីប្រមូលផ្តុំកម្លាំងសម្ព័ន្ធមិត្តទប់ទល់ទៅនឹងការកើនឡើងអំណាចយោធារបស់ប្រទេស ចិន និងដើម្បីបង្ហាញការរួបរួមគ្នានៅចំពោះមុខអនុត្តរភាពជាមួយប្រទេសរុស្សី ។

សារព័ត៌មាន Reuters បានផ្សាយសម្តីរបស់លោក ចូ បៃដិន ដោយបានលើកឡើងថា មាត្រា ៥ នៃបក្សសម្ព័ន្ធអង្គការណាតូ គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋ ហើយលោកក៏ចង់ឱ្យសហភាពអឺរ៉ុបទាំង មូលដឹងថា សហរដ្ឋអាមេរិកតែងនៅជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។ លោកបញ្ជាក់ថា អង្គការ ណាតូ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សម្ព័ន្ធមិត្ត ។

អគ្គលេខាធិការ នៃអង្គការណាតូ លោក ជេនស៍ ស្តូលតែនប៊ើក (Jens Stoltenberg) និយាយថា ការកើនឡើងនៃ​វត្តមានយោធារបស់ចិនចាប់ពីតំបន់បាល់ទិក រហូតដល់ទ្វីបអាហ្វ្រិក គឺជាអ្វី ដែលអង្គការណាតូត្រូវត្រៀមលក្ខណៈដើម្បីឆ្លើយតប ។

លោកបញ្ជាក់ថា «ចិនកំពុងតែខិតជិតមកពួកយើង យើងឃើញចិននៅទីលំហអាកាស យើង ឃើញចិននៅទ្វីបអាហ្រ្វិក ។ ក្នុងពេលជាមួយគ្នា យើងក៏បានឃើញចិនវិនិយោគយ៉ាងសម្បើម នៅក្នុងរចនាសម្ព័ន្ធចំបងៗរបស់យើងផងដែរ ។ យើងត្រូវតែមានការឆ្លើយតបជាមួយគ្នាជា សម្ព័ន្ធមិត្ត» ។

កាលពីក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅក្នុងប្រទេសអង់គ្លេស ដែលរួមមានសហរដ្ឋ អាមេរិក កាណាដា ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី ក្រុមប្រទេស G7 បានវាយ ប្រហារទៅលើ ការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិនទៅលើអ្នកសាសនាអ៊ីស្លាមនៅក្នុង តំបន់ស៊ីងជាំង ការរំលោភសិទ្ធិមនុស្សនៅទីក្រុងហុងកុង បញ្ហាកោះតៃវ៉ាន់ និងទាមទារឱ្យមាន ការស៊ើបអង្កេតឡើងវិញពីប្រភពចំលងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនជាដើម ។

ប្រទេសចិនបានឆ្លើយតបដោយបង្ហាញការប្រឆាំងចំពោះការលើកឡើងរបស់ក្រុមប្រទេស G7 ពាក់ព័ន្ធនឹងតំបន់ស៊ីងជាំង ទីក្រុងហុងកុង និងកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាការបំភ្លៃការ ពិត និងចេតនាអាក្រក់របស់ប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិកមកលើប្រទេសចិន ។ ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍ មានប្រតិកម្មតបថា កិត្តិយសរបស់ប្រទេសចិនមិនអាច ត្រូវបានគេយកទៅមួលបង្កាច់បាននោះឡើយ ៕

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

  • តំបន់&អន្តរជាតិ

    ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

    By

    សមត្ថកិច្ចវៀតណាមទីក្រុងហាណូយមកពីនាយកដ្ឋានសន្តិសុខសាធារណៈបានចេញសេចក្តី ជូនដំណឹងអំពីការដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអ្នកតស៊ូមតិជនជាតិយួនមួយរូបឈ្មោះ ឡេ វ៉ាំង យុង ( Lê Văn Dũng) ឬហៅថា ឡេ យុង វ៉ូវ៉ា (Lê Dũng Vova)...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top