Connect with us
Trulli

តើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ អាច​បញ្ចប់​ការ​រាតត្បាត​ នៅ​លើ​ពិភពលោក បាន​ដែរ​ឬទេ ?

តំបន់&អន្តរជាតិ

តើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ អាច​បញ្ចប់​ការ​រាតត្បាត​ នៅ​លើ​ពិភពលោក បាន​ដែរ​ឬទេ ?

អត្ថបទ​ប្រែ​សម្រួល​ពី​លោក Claire Felter នៃ Council on Foreign Relations​

ពេញ​មួយឆ្នាំ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ការ​ខិតខំ​ជាស​កល​ដើម្បី​អភិវឌ្ឍ​និង​ចែកចាយ វ៉ាក់សាំង​ដែល​មានប្រសិទ្ធភាព​បាន​បង្កើត​ជម្រើស​ជោគជ័យ​ជាច្រើន​រួច​ទៅ​ហើយ ។ ការ​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ច្រើន​ប្រភេទ​គឺ​មិនធ្លាប់​មាន​ពីមុន​មក​នោះ​ទេ ។ ជាទូទៅ ដំណើរការ​នេះ​វា​ត្រូវ​ចំណាយពេល​ចាប់ពី ៨ ទៅ ១៥ ឆ្នាំ ។បច្ចុប្បន្ន​នេះ ការ​ចាក់ថ្នាំ​បង្ការ​រោគ​ដល់​ប្រជាជន​ពិភពលោក វា​មាន​សារៈសំខាន់​សម្រាប់​ទប់ទល់​នឹង​ជំងឺរាតត្បាត ប៉ុន្តែ​ក្នុង​នោះ គេ​ក៏​ឃើញ​មាន ការប្រកួត​ប្រជែង​ជាស​កល​ជុំវិញ​ការ ផ្គត់ផ្គង់​វ៉ាក់សាំង និង​ការ​ស្ទាក់ស្ទើរ របស់​សាធារណជន​អំពី​វ៉ាក់សាំង​ផង​ដែរ ។

នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ឈ្វេងយល់​កាន់តែ​ទូលំទូលាយ​អំពី​ចំណេះដឹង​និង ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ដែល​រួមមាន​ចំណេះដឹង​អំពី​ស្ថានភាព នៃ​ការចែកចាយ​វ៉ាក់សាំង​នៅ​លើ​ពិភពលោក ប្រទេស​ដែល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ ប្រទេស​និង​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅក្នុង​ការផលិត​វ៉ាក់សាំង ការ​ប្រជែង​គ្នា​ក្នុង​ការ អភិវឌ្ឍ​ឬពន្លឿន​ការផលិត​វ៉ាក់សាំង​ក្នុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ថា​តើ​វ៉ាក់សាំង អាច​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​លើ​ពិភពលោក​បាន​ដែរ​ឬទេ ?

ស្ថានភាព​នៃ​ការចែកចាយ​វ៉ាក់សាំង​នៅ​លើ​ពិភពលោក

​វ៉ាក់សាំង​ជាច្រើន​ត្រូវ​បាន​អនុម័ត​សម្រាប់​ការប្រើ​ប្រាស់​ជាទូទៅ ឬបន្ទាន់​នៅក្នុង​ប្រទេស​នានា ក្នុង​នោះ​រួមមាន​ប្រទេស​ចិន រុស្ស៊ី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មាន​វ៉ាក់សាំង​ជាង ១០០ លាន​ដូ​សទៅ​ហើយ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង ពិភពលោក។

ប្រទេស​មួយចំនួន​ដូចជា​អ៊ីស្រាអែល និង​អារ៉ាប់រួម កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ជឿនលឿន​យ៉ាង​ឆាប់ រហ័ស​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពលរដ្ឋ​របស់​ពួក​គេ ខណៈ​ដែល​ប្រទេស​ភាគច្រើន​បាន ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​តិចតួច​ដល់​ប្រជាជន ឬមិន​ទាន់បាន​ចាប់ផ្តើម​ចាក់​នៅឡើយ ។

តើ​ភាគី​ណាខ្លះ​ចូលរួម​ក្នុង​ការផលិត​វ៉ាក់សាំង ?

ជា​ញឹកញាប់ ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​គឺជា​ការ​ប្រឹងប្រែង​រួមគ្នា​នៃ​ភាគី​ពាក់ព័ន្ធ​នៅ​គ្រប់ វិស័យ​នៃ​សង្គម ដោយ​រួមមាន​ក្រុមហ៊ុន​ផលិត​ឱសថ​ឯកជន សហការ​ជាមួយ​ភ្នាក់ងារ សុខភាព​សាធារណៈ ឬមន្ទីរ​ពិសោធន៍​នៅ​តាម​សាកល​វិទ្យាល័យ ។ ខាងក្រោម​នេះ​គឺជា​រូប ភាព​មួយចំនួន​នៃ​អ្នកដើរតួ​សំ​ខាន់​ៗ នៅក្នុង​ការផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ។

តួអង្គ​រដ្ឋាភិបាល ៖ ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ផ្គត់ផ្គង់​មូលនិធិ ដើម្បី​បង្កើត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ។ នៅ​សហរដ្ឋអាមេរិក​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ដូ​ណាល់ ត្រាំ បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​វ៉ាក់សាំង​ដែល​ជា​គម្រោង​មួយ​មាន​គោលបំណង អភិវឌ្ឍ​វ៉ាក់សាំង​ដែល​មានប្រសិទ្ធភាព និង​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិក​ទាំង​ជាង ៣០០ លាន​នាក់ ។

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​បាន​សន្យា​ផ្តល់​ដល់​ក្រុមហ៊ុន និង​ទីភ្នាក់ងារ ក្នុង​ផ្នែក​សុខាភិបាល​ដើម្បី​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង ក្នុង​នោះ​រួមមាន មជ្ឈមណ្ឌល ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ វិទ្យាស្ថាន​ជាតិ​សុខភាព (NIH​) និង​រដ្ឋបាល​ស្បៀង អាហារ​និង​ឱសថ និង​ក្រសួងការពារជាតិ​អាមេរិក ។

គណៈកម្មការ​អឺរ៉ុប​ក៏បាន​ផ្តល់​ថវិ​កាដ​ល់​ក្រុមហ៊ុន​ផលិត​ជាច្រើន​ផង​ដែរ ។ នៅក្នុង​ទូរ​កិច្ចប្រជុំ កំពូល​មួយ​នៅ​ខែឧសភា ឆ្នាំ ២០២០ ដែល​រៀបចំឡើង​ដោយ​សហភាព​អឺរ៉ុប មេដឹកនាំ ពិភពលោក អង្គការ និង​ធនាគារ បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ៨ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការស្រាវជ្រាវ​វ៉ាក់សាំង ។ នៅក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់ នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផលិត​នៅ​លើទឹក​ដី​របស់​ខ្លួន​ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​រដ្ឋ ស៊ី​ណូ​ហ្វា​ម (Sinopharm​) បង្កើត​បាន​ប្រហែល ២ ភាគ ៥ នៃ​ឧស្សាហកម្ម​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស ។

ស្ថាប័ន​អន្តរជាតិ ៖ អង្គការសុខភាព​ពិភពលោក (WHO​) និង​ស្ថាប័ន​ពហុភាគី​ផ្សេងទៀត ដូចជា​ធនាគារពិភពលោក បាន​ផ្តោត​លើ​ការ​ផ្តល់ ហិរញ្ញប្បទាន និង​ការផលិត​វ៉ាក់សាំង​សម្រាប់​ការប្រើ​ប្រាស់ ជាស​កល ជាពិសេស​ធានា​នូវ​ការបែងចែក​វ៉ាក់សាំង​ឱ្យ​ត្រឹមត្រូវ​ក្នុងចំណោម​ប្រទេស ទាំងអស់​នៅ​លើ​ពិភពលោក ។

នៅចំពោះមុខ​នៃ​កិច្ចប្រឹងប្រែង​នេះ​ដែរ សម្ព័ន្ធភាព​ពិភពលោក​មួយ​ដែល​ហៅថា Coalition for Epidemic Preparedness Innovation ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស ន័រវែស (Norway​) ឥណ្ឌា មូលនិធិ Bill & Melinda Gates មូលនិធិ Wellcome Trust ដែល​មាន​មូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ។

រួម​ជាមួយគ្នា​នោះ​ដែរ GAVI ដែល​ជា​សម្ព័ន្ធ​វ៉ាក់សាំង​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ Gates Foundation គឺជា​ភាពជា​ដៃគូ​រវាង​សាធារណៈ​និង​ឯកជន ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប ។ នៅ​ខែ មិថុនា​ឆ្នាំ ២០២០ អង្គការសុខភាព​ពិភពលោក Coalition for Epidemic Preparedness Innovation (CEPI​) និង GAVI បាន​ដាក់ចេញ​នូវ​គម្រោង COVAX ដែល​ជា​គំនិត​ផ្តួចផ្តើម​សកល​មួយ មាន​គោលបំណង​ចែកចាយ​វ៉ាក់សាំង​ឱ្យ​បាន​ចំនួន ២ ពាន់​លាន​ដូ​សនៅ​ចុងឆ្នាំ ២០២១ ។ នៅ​ខែមករា ឆ្នាំ ២០២១ មាន​ប្រទេស​ប្រហែល ១៩០ បាន​ចូលរួម​ជាមួយ​គម្រោង COVAX ហើយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក៏បាន​ប្តេជ្ញា​នៅ​ថ្ងៃ​ដំបូង​នៃ​រដ្ឋបាល​របស់​លោក ថា​នឹង​នាំ​សហរដ្ឋ អាមេរិក ចូលរួម​នៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ដែរ ។

វិស័យ​ឯកជន ៖ ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​ឱសថ​កំពុង​ជួយ​ជំរុញ​យ៉ាង​ខ្លាំង​នៅក្នុង​ដំណើរ ការផលិត​វ៉ាក់សាំង ។ ក្រុមហ៊ុន​រាប់​ចាប់ពី​ជីវ​បច្ចេកវិទ្យា (Biotech​) រហូតដល់​ក្រុមហ៊ុន​យក្ស ដូចជា​ក្រុមហ៊ុន Johnson & Johnson របស់​សហរដ្ឋអាមេរិក​បាន​បង្វែរ​ការស្រាវជ្រាវ​និង អភិវឌ្ឍន៍​របស់​ពួក​គេ​ផ្តោត​ទៅលើ​ជំងឺ​កូ​វីដ​-១៩ ។

វិទ្យាស្ថាន​ស្រាវ​ស្រាវ ​និង​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​កំរៃ ៖ ភាគច្រើន​នៃ​បេក្ខជន​ចូលរួម​ក្នុង ការងារ​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ គឺជា​សាកល​វិទ្យាល័យ ឬមហា​វិទ្យាល័យ​ដែល​ជួយ​ក្នុង ការស្រាវជ្រាវ​នៅមុន​ពេល ឬក្នុង​ពេល​នៃ​ការសាកល្បង​ព្យាបាល ។ មូលនិធិ Gates Foundation បាន​ក្លាយជា​មូលនិធិ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់​កិច្ច​ខិតខំ ប្រឹងប្រែង​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ។

តើ​ប្រទេស​ណាខ្លះ​ឈានមុខ​គេ​នៅក្នុង​ការផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ?

វ៉ាក់សាំង​ភាគច្រើន​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ការប្រើ​ប្រាស់​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ក្រុមហ៊ុន និង​ក្រុម​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក ។ ការសាកល្បង ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ដំបូងបង្អស់​នៅ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​នៅ​ទីក្រុង Seattle នៅ​ខែមីនា ឆ្នាំ ២០២០ ដែល​ជា​វ៉ាក់សាំង​ផលិត​ដោយក្រុម​ហ៊ុន Moderna ។ វ៉ាក់សាំង​នេះ​ត្រូវ បាន​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​លក្ខណៈ​បន្ទាន់​នៅ​សហរដ្ឋអាមេរិក ប្រទេស​សមាជិក នៃ​សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត​បន្ទាប់ពី​វា​មានប្រសិទ្ធភាព​ខ្ពស់​នៅក្នុង ការសាកល្បង​ទ្រង់ទ្រាយ​ធំ ។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង BioNTech ក៏​ត្រូវ​បាន អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ដោយ​ភ្នាក់ងារ​បទប្បញ្ញត្តិ​ នៅក្នុង​ប្រទេស​មួយចំនួន​បន្ទាប់ពី ទទួល​បាន លទ្ធផល​ជោគជ័យ​ស្រដៀងគ្នា​នេះ ដែរ ។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson រំពឹង​ថា​នឹង​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក​ដោយ ក្រុមហ៊ុន​បាន​ដាក់ពាក្យសុំ​ការអនុញ្ញាត​ការប្រើ​ប្រាស់​ជាបន្ទាន់​នៅ​ខែកុម្ភៈ ឆ្នាំ ២០២១ ។ទីក្រុង​ប៉េកាំង​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​វ៉ា​ក់​សំា​ងរ​បស់​ខ្លួន​ចំនួន​បួន​ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើ ប្រាស់​ដោយ​ប្រទេស​ផ្សេងទៀត ។ ប្រទេស​រុស្ស៊ី​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន​ពីរ ។ វ៉ាក់សាំង​មួយ​ក្នុងចំណោម​ពីរ​នេះ​ត្រូវ​បាន​ចែកចាយ​នៅក្នុង​ប្រទេស​ជាង ១០ ផ្សេងទៀត ។

បន្ថែម​ពីលើ​នេះ​ទៀត បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ដែល​ផលិត​ដោយសា​កល​វិទ្យាល័យ Oxford ចក្រភព​អង់គ្លេស និង​ក្រុមហ៊ុន​អង់គ្លេស – ស៊ុយអែត AstraZeneca ព្រោះតែ​វ៉ាក់សាំង​នេះ​មាន​តំលៃ​ថោក និង​ងាយស្រួល​ក្នុង​ការ​ផ្ទុក និង​ដឹកជញ្ជូន​ជាង​វ៉ាក់សាំង​ដទៃទៀត ។

វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ជាង ១០ ផ្សេងទៀត​កំពុង​ឆ្លងកាត់​ការសាកល្បង​ដំណាក់កាល​គ្លី​នីក ទ្រង់ទ្រាយ​ធំ ហើយ​វ៉ាក់សាំង​ដែល​មាន​សក្តា​នុ​ពល​ប្រហែល ១៧៥ កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ តាម​បែប​វេជ្ជសាស្ត្រ​ដោយក្រុម​ហ៊ុន​ឱសថ ស្ថាប័ន​សិក្សា និង​ទីភ្នាក់ងារ​រដ្ឋាភិបាល ។

ការ​ប្រជែង​គ្នា​ក្នុង​ការ​អភិវឌ្ឍ​និង​ពន្លឿន​ការផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩​

ក្នុង​កាលៈទេសៈ​ធម្មតា ការបង្កើត​វ៉ាក់សាំង​ត្រូវ​ចំណាយពេល​ជាមធ្យម​ពី ៨ ទៅ ១៥ ឆ្នាំ ទម្រាំ​វ៉ាក់សាំង​អាច​ធ្លាក់​ក្នុង​ដៃ​របស់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ។ វ៉ាក់សាំង​ដែល​ត្រូវ​បាន ផលិត​លឿន​បំផុត​មិនធ្លាប់​មាននៅ​មុន​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ត្រូវ ចំណាយពេល ៤ ឆ្នាំ​ដើម្បី​ផលិត ។ ទោះជាយ៉ាងណា បន្ទាប់ពី​ការ​លេចចេញ​នូវ​ជំងឺ​កូ​វីដ​-១៩ អ្នកស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក​បាន​ពន្លឿន​ដំណើរការ​អភិវឌ្ឍ​នេះ ។

តើ​វ៉ាក់សាំង​អាច​បញ្ចប់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បាន​ដែរ​ឬទេ ?

ទោះបីជា​មាន​វ៉ាក់សាំង​មួយចំនួន ​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ពេល​បន្ទាន់​ក៏ដោយ ក៏​វា​នៅតែ​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ​ក្នុង​ការផលិត​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់ ប្រជាជន​នៅ​លើ​ពិភពលោក ។ ទោះបីជា​គំនិត​ផ្តួចផ្តើម​ពហុភាគី​ដូចជា COVAX និង រដ្ឋាភិបាល​នី​មួយ​ៗ កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ពង្រីក​រោងចក្រ​ផលិតកម្ម​ក៏ដោយ​ក៏​សមត្ថភាព​ផលិត​ នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​គឺ​ នៅ​ទាប​ជាង​អ្វី​ដែល​ត្រូវការ​ដដែល​ពោល គឺ​មានតែ​ប្រទេស​ជាង ១០ ប៉ុណ្ណោះ​ដែល​មាន​សមត្ថ ភាព​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​- ១៩ ។

កិច្ចការ​នេះ​មិន​ត្រឹមតែ​ជម្រុ​ញប្រ​ទេសនា​នា​ឱ្យ​ពង្រីក​ការផលិត​វ៉ាក់សាំង​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង​ជំរុញ​ពួក​គេ​ឱ្យ​ប្រជែង​នឹង​ប្រទេស​ផ្សេងទៀត​ក្នុង​គ្រាដែល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ មានកំណត់ ។ ប្រទេស​អ្នកមាន​រួមមាន អូស្រ្តាលី កាណាដា និង​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដើម្បី​ទិញ​វ៉ាក់សាំង​ក្នុង​កម្រិត គ្រប់គ្រាន់​សម្រាប់​ប្រជា ជន​របស់​ពួក​គេ​ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ ចំណូល​ទាប​មិន​អាច​ប្រជែង ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ឱ្យ​ប្រជា ជន​របស់​ខ្លួន​ឱ្យ​បាន​គ្រប់គ្នា គឺ​បាន​ត្រឹម​ចាក់​ឱ្យ​ក្រុម​ជន​ដែល​មាន​អាទិភាព​ប៉ុណ្ណោះ ។

ប្រទេស​ប្រេស៊ីល ចិន និង​ឥណ្ឌា សុទ្ធតែ​មាន​ឧស្សាហកម្ម​ផលិត​វ៉ា​ក់​សាំង​ធំៗ ដែល​នឹង អនុញ្ញាត​ឱ្យ​ពួក​គេ​រក្សាទុក​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មួយចំនួន​សម្រាប់​ប្រជាជន​របស់​ពួក​គេ​ផ្ទាល់ ។ អ្នកជំនាញ​ក្នុង​នោះ​រួម​ទាំង​លោក Thomas J. Bollyky របស់ Council on Foreign Relations ផង បាន​ព្រមាន​ថា​សង្រ្គាម​ដេញថ្លៃ​គ្នា​ចង់បាន​វ៉ាក់សាំង​នាំ​ឱ្យ​មានការ​ចែកចាយ​មិន​ស្មើភាព ហើយ​នៅទីបំផុត​ទៅ វា​នឹង​នាំទៅ​កាន់​ភាព​បរាជ័យ​នៅក្នុង​ការ​លុបបំបាត់​ហានិភ័យ​នៃ​ការ ផ្ទុះឡើង​ជំងឺរាតត្បាត​ថ្មី ។

បច្ចុប្បន្ន មេរោគ​កូ​រ៉ូ​ណា​ថ្មី​កំពុង​បង្កើន​ការ​ព្រួយបារម្ភ​ក្នុងចំណោម​អ្នក​វិទ្យាសាស្ត្រ និង​មន្រ្តី សុខាភិបាល​អំពី​ការ​កើនឡើង​នៃ​ការ​ឆ្លង ការ​ថយ​ចុះ​ប្រព័ន្ធ​ភាពស៊ាំ​ចំពោះ​អ្នក​ដែល​បាន​ឆ្លង មេរោគ និង​ការកាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​រួចហើយ ។ ក្រុមហ៊ុន Pfizer​, BioNTech​, និង Moderna កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​បន្ថែម​ដើម្បី​បង្កើន​ការ​ការពារ​ប្រឆាំង នឹង​មេរោគ​ថ្មី ។

បន្ថែម​ទៅលើ​បញ្ហា​ប្រឈម​ទាំងអស់​នេះ ក៏​មាន​នូវ​ការ​ព្រួយបារម្ភ​របស់​សាធារណជន​អំពី ល្បឿន​នៃ​ការផលិត​វ៉ាក់សាំង​ផង​ដែរ ។ នៅក្នុង​ការស្ទង់មតិ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ប្រជាជន​អាមេរិក​ប្រមាណ ៤០ ភាគរយ​ដែល​បាន​ធ្វើការ ស្ទង់មតិ​បាន​និយាយ​ថា ពួក​គេ​នឹង​មិន​ទទួល​វ៉ាក់សាំង​ទេ បើ​ទោះជា​វ៉ាក់សាំង​ទាំងនោះ​អាច ប្រើ​បាន​សម្រាប់​ពួក​គេ​ក្នុង​ពេលឥឡូវនេះ​ក៏ដោយ ៕ ប្រែសម្រួលអត្ថបទ ដោយ យាង សុធារិន្ទ

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top