Connect with us
Trulli

ចិន​ប្រកាស​គោល​នយោបាយ​ថ្មី​ ​អនុញ្ញាត​ឱ្យ​ប្តី​ប្រពន្ធ​ចិន​យកកូន​រហូតដល់​ ​៣​ ​នាក់​

តំបន់&អន្តរជាតិ

ចិន​ប្រកាស​គោល​នយោបាយ​ថ្មី​ ​អនុញ្ញាត​ឱ្យ​ប្តី​ប្រពន្ធ​ចិន​យកកូន​រហូតដល់​ ​៣​ ​នាក់​

​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ឧសភា​ ​ប្រកាស​អនុញ្ញាត​ឱ្យ​ប្តី​ប្រពន្ធ​ជនជាតិ​ចិន​អាច​​​យកកូន​ ​រហូតដល់​ទៅ​ ​៣​ ​នាក់​ក្នុង​មួយ​គ្រួសារ​ចាប់ពី​ពេលនេះ​តទៅ​ ​។​ ​ការប្រកាស​នេះ​ ​ត្រូវ​បាន​គេ​ ​មើលឃើញ​ថា​ ​ជា​ការផ្លាស់ប្តូរ​គោល​នយោបាយ​ជា​ថ្មីទៀត​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ពលរដ្ឋ​ ​របស់​ខ្លួន​ ​ដែល​បាន​ផ្លាស់ប្តូរ​ពី​គោល​នយោបាយ​កូន​ ​១​ ​ទៅ​ជាគោល​នយោបាយ​កូន​ ​២​ ​និង​ទៅកាន់​គោល​នយោបាយ​កូន​ ​៣​ ​នៅ​ពេលនេះ​ ​។​

​បើ​តាម​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ការ​កែប្រែ​គោល​នយោបាយ​នេះ​ ​ក្រោយ​ពី​មាន​ទិន្នន័យ​ថ្មីៗ​ ​ដែល​បាន​បង្ហាញ​ថា​ ​ចំនួន​អ្នក​កើត​ថ្មី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ ​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​មួយ​នេះ​ ​។​

​បើ​តាម​ទីភ្នាក់ងារ​សារ​ព​័ត៌​មានផ្លូវ​ការ​រដ្ឋ​ចិន​ឈ្មោះ​ ​ស៊ី​ន​ហួរ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​កែប្រែ​គោល​ ​នយោបាយ​ថ្មី​នេះ​ ​ត្រូវ​បាន​សម្រេច​យល់ព្រម​នៅ​ក្នុង​កិច្ចប្រជុំ​ការិយាល័យនយោបាយ​នៃ​បក្ស​ ​កុម្មុយនិស្ត​ចិន​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជិន​ពី​ន​ ​។​

​គួរ​រំលឹក​ថា​ ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​ ​២​០​១​៦​ ​បាន​បិទ​បញ្ចប់​គោល​នយោបាយ​កូន​មូ​យ​របស់​ ​ខ្លួន​ ​ដោយ​អនុ​ញ្ញាតិឱ្យ​គ្រួសារ​ជនជាតិ​ចិន​អាច​​​យកកូន​បាន​រហូតដល់​ ​២​ ​នាក់​ ​ហើយ​អាច​​​យក​ ​រហូតដល់​ ​៣​ ​នាក់​នៅ​ពេលនេះ​ ​។​

​លទ្ធផល​ជំរឿន​ប្រជាជន​របស់​ប្រទេស​ចិន​ដែល​ធ្វើឡើង​ក្នុងរយៈពេល​ ​១​០​ ​ឆ្នាំ​ម្តង​ ​កាលពីដើម​ ​ខែ​ឧសភា​ ​បង្ហាញ​ថា​ ​អត្រា​នៃ​កំណើន​ពលរដ្ឋ​ចិន​បាន​កើន​ឡើង​ក្នុង​អត្រា​យឺត​បំផុត​ក្នុង​ ​អំឡុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​បើ​គិត​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​៥​០​ ​មក​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top