Connect with us
Trulli

ចិន​សោកស្តាយ ​ដែល​អាមេរិក​រាំង​ខ្ទប់​សេចក្តីថ្លែង​ការណ៍ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ស្តីពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ាស់​

តំបន់&អន្តរជាតិ

ចិន​សោកស្តាយ ​ដែល​អាមេរិក​រាំង​ខ្ទប់​សេចក្តីថ្លែង​ការណ៍ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ស្តីពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ាស់​

ប្រទេស​ចិន​តាមរយៈ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​ខ្លួន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សហរដ្ឋ​ ​អាមេរិក​ដែល​បាន​រាំង​ខ្ទប់​សេចក្តីថ្លែង​ការណ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​មួយ​លើក​ជា​ពីរ​លើក​ស្តី​អំពី​អំពើ​ហិង្សា​កំពុង​កើតឡើង​រវាងប្រទេស​អ៊ីស្រាអែល​ ​និង​ក្រុម​ ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់​ដែល​គ្រប់គ្រង​នៅ​តំបន់​ហ្កាហ្សា​នៅ​ពេលនេះ​ ​។​

Chinese State Councilor & Foreign Minister Wang Yi

Chinese State Councilor & Foreign Minister Wang Yi

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កំពុង​ព្យាយាម​ឱ្យ​មាន​កិច្ចប្រឹងប្រែង​កាន់តែ​ទូលំទូលាយ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​និង​បញ្ចប់​នូវ​ការ​បង្ហូរ​ឈាម​រវាង​អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃអាទិត្យ​បាន​បើក​កិច្ចប្រជុំ​តាម​បណ្តាញ​ ​អន​ឡា​ញ​ជា​សាធារណៈ​ដើម្បី​បន្ត​ជជែក​រិះរក​ដំណោះស្រាយ​បញ្ចប់​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ ​។​ ​នេះ​ជា​លើក​ទី​៣​ហើយដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ ​សហប្រជាជាតិ​បាន​កោះ​ប្រជុំ​បន្ទាន់​ចាប់តាំង​ពី​មានការ​ប្រយុទ្ធ​រវាង​អ៊ីស្រាអែល​ ​និង​ពួក​ ​ហា​ម៉ាស់​នៅ​ថ្ងៃ​ទី​១​០​ ​ឧសភា​ ​មក​ ​។​ ​ការ​ប្រយុទ្ធ​គ្នា​ដែល​មកដល់ពេលនេះ​បាន​បណ្តាល​ឱ្យ ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ​១​៨​១​ ​នាក់​បាត់បង់ជីវិត​ ​ក្នុង​នោះ​កុមារ​មាន​ចំនួន​ ​៥​១​ ​នាក់​ ​ខណៈ​ដែល​ភាគី​អ៊ីស្រាអែល​បាន​បាត់បង់ជីវិត​មនុស្ស​ចំនួន​ ​១​០​ ​នាក់​ ​ក្នុង​នោះ​ ​២​ ​នាក់​ជា​កុមារ​ ​។​

​ប្រទេស​ចិន​គឺជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​មាន​ប្រទេស​ ​ជា​សមាជិក​ចំនួន​ ​១​៥​ ​នៅ​ក្នុង​ខែ​ឧសភា​ ​នេះ​ ​។​ ​ប្រទេស​ចំនួន​ ​៥​ ​ដែល​ជា​សមាជិក​អ​ចិន្រ្តៃយ៍ ​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​បារាំង​ ​ចិន​ ​រុស្សី​ ​មាន​សិទ្ធិ​អំណាច​វ៉េ​តូ (​Veto​) ​។​ ​ចំណែក​ ​ប្រទេស​ ​១​០​ ​ផ្សេងទៀត​ ​គឺជា​សមាជិក​មិន​អ​ចិន្រ្តៃយ៍​ដែល​មាន​អាណត្តិ​ពីរ​ឆ្នាំ​ ​និង​គ្មាន​អំណាច​ ​វ៉េ​តូ​នោះ​ឡើយ​ ​។​

​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​ ​លោក​ ​វ៉ាង​ ​យី​ (​Wan​g​ ​Y​i​) ​បាន​ថ្លែងប្រាប់​កិច្ចប្រជុំ​ ​នៃ​ក្រុមប្រឹក្សា​សន្តិ​ ​សុខ​អង្គការ​ប្រជាជាតិ​ថា​ ​ប្រទេស​ចិន​មានការ​សោកស្តាយ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ ​សហប្រជាជាតិ​មិន​អាច​និយាយ​ក្នុង​សំឡេង​តែមួយ​ ​ដោយសារតែ​មានការ​រាំង​ខ្ទប់​របស់​ ​ប្រទេស​មួយ​ ​ដែល​លោក​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ទី​ភា្នក់ ​ងារ​ព័ត៌មាន​បារាំង​ ​អា​អេហ្វប៉េ (​A​F​P​) ​នៅ​ថ្ងៃ​ទី​១​៧​ ​ឧសភា​ ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រោង​ជួប​ប្រជុំ​ជា​លើក​ទី​ ​៣​ ​តាំងពី​ថ្ងៃ​ទី​១​៤​ ​ឧសភា​ ​ប៉ុន្តែ​ត្រូវ​សហរដ្ឋអាមេរិក​ស្នើ​ឱ្យ​ព​ន្យា​ពេល​ដើម្បី​អាមេរិក​មាន​ពេលវេលា​ធ្វើការងារ​ការទូត​ ​ជាមួយ​ភាគី​ជំលោះ​ ​។​

​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​លើកឡើង​ថា​ ​អាមេរិក​កំពុងតែ​ធ្វើការ​នៅ​ ​ខាងក្រោយ​ឆាក​ ​ហើយ​ថា​ ​សេចក្តីថ្លែង​ការណ៍​ណាមួយ​របស់​ក្រុមប្រឹក្សា​អង្គការ​សហ​ ​ប្រជាជាតិ​អាច​ធ្វើ​ឱ្យ​បង្អាក់​ដល់​ដំណើរ​ការស្វែងរក​ដំណោះស្រាយ​ ​។​

​ចាប់តាំង​ពី​មានការ​ប្រយុទ្ធ​គ្នា​មក​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​ ​សហរដ្ឋអាមេរិក​ក៏បាន​ ​ទទូច​ឱ្យ​ភាគី​ទាំងពីរ​មានការ​អត់ធ្មត់​ ​និង​សំដែង​ការ​បារម្ភ​ចំពោះ​ការ​បាត់បង់ជីវិត​របស់​ជន​ ​ស៊ីវិល​ស្លូតត្រង់​ដែល​មាន​រួម​មាន​ទាំង​កុមារ​ ​និង​ស្ត្រី​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ក្នុងពេលជាមួយគ្នា​ ​រដ្ឋបាល​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ ​ថា​ ​អ៊ីស្រាអែល​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​បាញ់​គ្រាប់​រ៉ុកកែត​ចូល​ទឹកដី​អ៊ីស្រាអែល​ ​។​

​លោក​ ​វ៉ាង​ ​យី​ ​បាន​ទទូច​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ ​និង​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ខ្លាំងក្លា​ដែល​រួម​មានការ​គាំទ្រ​ឱ្យ​មាន​ដំណោះស្រាយ​ ​ឈាន​ដល់​ការ​បង្កើត​រដ្ឋ​ពីរ​នៅក្បែរ​គ្នា​ ​។​

​លោក​ថា​ ​ប្រទេស​ចិន​ស្វាគមន៍​ឱ្យ​មាន​ការរៀបចំ​ជំនួប​ពិភាក្សា​រវាង​តំណាង​អ៊ីស្រាអែល​ និង​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top