Connect with us
Trulli

មេដឹកនាំ​អា​ស៊ាន​បាន​ឯកភាព​គ្នា​ ​៥​ ​ចំណុច​ ​សម្រាប់​ដោះស្រាយ​វិបត្តិនយោបាយ​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

មេដឹកនាំ​អា​ស៊ាន​បាន​ឯកភាព​គ្នា​ ​៥​ ​ចំណុច​ ​សម្រាប់​ដោះស្រាយ​វិបត្តិនយោបាយ​មី​យ៉ា​ន់​ម៉ា​

ក្រោយ​កិច្ចប្រជុំ​មេដឹកនាំ​អា​ស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដោយមាន​ការ​ ​ចូលរួម​ពី​មេដឹកនាំ​របប​យោធា​ ​មីង​ ​អ៊ុង​ ​លាំង​ ​ផង​នោះ​ ​មេដឹកនាំ​អា​ស៊ាន​ ​និង​មេដឹកនាំ​យោធា​ ​បាន​ឯកភាព​គ្នា​ចំនួន​ ​៥​ ​ចំណុច​អំពី​ដំណោះស្រាយនយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​

​ការ​ឯកភាព​ទំា​ង​ ​៥​ ​ចំណុច​នោះ​ ​រួម​មាន​ ​៖​

  • ​ទី​១​ ​ត្រូវ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​គ្រប់​ភាគី​ទាំង​ ​អស់​ត្រូវ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ខ្ពស់​បំផុត​ ​។​
  • ទី​២​ ​កិច្ច​សន្ទនា​ប្រកបដោយ​ស្ថាបនា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាប់ផ្តើម​ដើម្បី​ ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាជន​ ​។​
  • ទី​៣​ ​ប្រេសិត​ពិសេស​របស់​ប្រធាន​អា​ស៊ាន​ត្រូវ​សម្របសម្រួល​ឱ្យ​មានការ​សម្រុះ​ ​សម្រួល​ដំណើរ​ការសន្ទនា​ ​ដោយមាន​ការ​ជួយជ្រោមជ្រែង​ពី​អគ្គលេខាធិការ​អា​ស៊ាន​ ​។​
  • ទី​៤​ ​អា​ស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅកាន់​មី​យ៉ា​ន់​ម៉ា​តាមរយៈ​មជ្ឈមណ្ឌល​ ​សម្របសម្រួល​អា​ស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ ​។​
  • ទី​៥​ ​ប្រេសិត​ពិសេស​ ​និង​ប្រតិភូ​អា​ស៊ាន​ត្រូវធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​។​

កិច្ចប្រជុំ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​មេដឹកនាំ​អា​ស៊ាន​ចំនួន​ ​៦​ ​រូប​ ​និង​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​។​ ​ចំណែក​ប្រទេស​ហ្វីលីពីន​ ​ថៃ​ ​និង​ឡាវ​ ​បាន​បញ្ជូន​រដ្ឋ​ម​ន្រ្តី​ការបរទេស​ទៅ​ចូលរួម​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top