Connect with us
Trulli

ក្រុម​ប្រទេស​ ​G​7 ​ថ្កោលទោស​ការ​ប​ង្រ្កា​ប​របស់​យោធា​លើ​អ្នក​តវ៉ា​ភូមា​

តំបន់&អន្តរជាតិ

ក្រុម​ប្រទេស​ ​G​7 ​ថ្កោលទោស​ការ​ប​ង្រ្កា​ប​របស់​យោធា​លើ​អ្នក​តវ៉ា​ភូមា​

​ក្រុម​ប្រទេស​ ​G​7 ​នៅ​ថ្ងៃ​ទី ​២​៣​ ​ខែកុម្ភៈ​ ​បាន​ថ្កោលទោស​របប​យោធា​មី​យ៉ា​ន​ម៉ា​ដែល​បាន​ប្រើ​ ​អំពើ​ហិង្សា​វាយប្រហារ​ប​ង្រ្កា​ប​ទៅលើ​ក្រុម​អ្នក​តវ៉ា​ ​និង​បាន​អំពាវនាវ​ឱ្យ​របប​យោធា​បង្ហាញ​ការ​ ​អត់ធ្មត់​បំផុត​ ​និង​គោរព​សិទ្ធិមនុស្ស​ ​និង​ច្បាប់អន្តរជាតិ​ ​។​ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ ​សារ​ព័ត៌មាន​ ​A​F​P​ ​។​

​ក្រុម​ប្រទេស​ ​G​7 ​គឺជា​បណ្តុំ​ប្រទេស​ចំនួន​ ​៧​ ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​នៅ​លើ​ពិភព​ ​លោក​ ​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​បារាំង​ ​ចក្រភពអង់គ្លេស​ ​អាល្លឺម៉ង់​ ​អ៊ីតាលី​ ​និង​ជប៉ុន​ ​។​ ​G​7 ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​ខ្លូ​ន​ថា​ ​ការប្រើប្រាស់​គ្រាប់រំសេវ​ផ្ទាល់​ប្រឆាំង​នឹង​មនុស្ស​ដែល​គ្មាន​អាវុធ​ ​គឺ​មិន​អាច​ទទួលយក​បានទេ​ ​ហើយ​អ្នក​ដែល​ឆ្លើយតបនឹង​ការ​តវ៉ា​ដោយ​សន្តិវិធី​ជាមួយនឹង​អំពើ​ហិង្សា​ត្រូវតែ​យកមក​ ​ពិចារណា​ ​។​

​សេចក្តីថ្លែង​ការណ៍​ដដែល​បន្ត​ថា​ ​៖​ ​«​យើង​សូម​ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ​ ​និង​ការ​ ​គាបសង្កត់​ទៅលើ​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​។​ ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​បង្ក្រាប​លើ​ ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​ដែល​រួម​មានការ​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ការប្រើប្រាស់​ ​ច្បាប់​ដែល​គាបសង្កត់​ការ​បញ្ចេញមតិ​ដោយសេរី​ ​»​ ​។​

​ក្រុម​ប្រទេស​ ​G​7 ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​បញ្ឈប់​ការកំណត់​ផ្ទាំង​ស៊ីប​ជា​ប្រព័ន្ធ​ដើម្បី​កំចាត់​ ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​រួម​មាន​ទាំង​ ​វេជ្ជបណ្ឌិត​ ​សង្គម​ស៊ីវិល​ ​និង​អ្នកកាសែត​ ​និង​បាន​ទទូច​ ឱ្យ​ក្រុម​យោធា​លើក​ចេញ​វិញ​កា​រដាក់​ប្រទេស​ឱ្យ​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ ​។​

​ពួកគេ​ក៏បាន​ទទូច​ដល់​របប​យោធា​មី​យ៉ា​ន់​ម៉ា​បើ​ចំហ​ប្រទេស​ឱ្យ​មាន​សកម្មភាព​មនុស្សធម៌​ ​ពេញលេញ​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​ផង​ដែរ​ ​។​

​ចាប់តាំង​ពី​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​របស់​ក្រុម​យោធា​ពី​ថ្ងៃ​ទី​៦​ ​ខែកុម្ភៈ​ ​មក​ ​មាន​បាតុករ​ ​ចំនួន​ ​៣​ ​នាក់​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មី​យ៉ា​ន់​ម៉ា​បាញ់សម្លាប់​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​បុរស​ម្នាក់​ដែល​ដើរ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គូ​ន​ដើម្បី​ប្រឆាំង​ទៅ​ ​នឹង​ការ​ចាប់ខ្លួន​នៅ​ពេលយប់​របស់​សមត្ថកិច្ច​ក៏​ត្រូវ​បាន​បាញ់សម្លាប់​ផង​ដែរ​ ​។​

​ក្រុម​ប្រទេស​ ​G​7 ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​៖​ ​«​យើង​នៅតែ​រួបរួម​ ​គ្នា​ក្នុង​ការ​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​ ​យើង​សូម​អំពាវនាវ​ម្តងទៀត​ឱ្យ​ដោះ​ ​លែង​ជាបន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ​អ្នក​ដែល​ត្រូវ​របប​យោធា​បាន​ឃុំឃាំង​តាម​អំពើ​ចិត្ត​ ​រួម​ទាំង​ទីប្រឹក្សា​រដ្ឋ​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ប្រធានាធិបតី​ ​វី​ន​ ​យីន​ (​Win​ ​M​y​in​t​) ​និង​បន្ត​ ​ឈរ​ជាមួយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ក្នុង​ការស្វែងរក​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​»​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top